إعدادات العرض
“ការងូតទឹកថ្ងៃជុមអាត់ គឺជាកាតព្វកិច្ចលើគ្រប់បុគ្គលដែលពេញវ័យ ហើយត្រូវដុសសម្អាតធ្មេញ និងប្រើគ្រឿងក្រអូប…
“ការងូតទឹកថ្ងៃជុមអាត់ គឺជាកាតព្វកិច្ចលើគ្រប់បុគ្គលដែលពេញវ័យ ហើយត្រូវដុសសម្អាតធ្មេញ និងប្រើគ្រឿងក្រអូប ប្រសិនបើមាន”។
អំពី អាំរ៍ ពិន ស៊ូឡែម អាល់អាន់សរីយ៍ បាននិយាយថា៖ ខ្ញុំសូមធ្វើសាក្សីថា អាពូសាអ៊ីទ គឺបាននិយាយថា៖ ខ្ញុំសូមធ្វើជាសាក្សីថា រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ការងូតទឹកថ្ងៃជុមអាត់ គឺជាកាតព្វកិច្ចលើគ្រប់បុគ្គលដែលពេញវ័យ ហើយត្រូវដុសសម្អាតធ្មេញ និងប្រើគ្រឿងក្រអូប ប្រសិនបើមាន”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Português සිංහල Svenska ગુજરાતી Yorùbá ئۇيغۇرچە Tiếng Việt Hausa Kiswahili پښتو অসমীয়া دری or Čeština नेपाली Română Nederlands Soomaali తెలుగు മലയാളം Кыргызча Српски Kinyarwanda ಕನ್ನಡ Lietuvių Wolof Magyar ქართული Moore Українська Македонски Azərbaycan Malagasy Shqip Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ አማርኛ O‘zbek Italianoالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ការងូតទឹកថ្ងៃជុមអាត់(ថ្ងៃសុក្រ) គឺត្រូវបានសង្កត់ធ្ងន់ប្រៀបដូចជាកាតព្វកិច្ចចំពោះបុរសមូស្លីមគ្រប់រូបដែលគ្រប់អាយុពេញវ័យដែលចាំបាច់ត្រូវចូលរួមសឡាតជុមអាត់។ ហើយត្រូវដុសសម្អាតធ្មេញដោយប្រើស៊ីវ៉ាក ឬអ្វីដែលស្រដៀងគ្នានេះ និងត្រូវប្រើគ្រឿងក្រអូប ឬទឹកអប់ផងដែរ។فوائد الحديث
សង្កត់ធ្ងន់លើការលើកទឹកចិត្តឲ្យងូតទឹកថ្ងៃជុមអាត់ចំពោះបុរសមូស្លីមគ្រប់រូបដែលគ្រប់អាយុពេញវ័យ។
ការរក្សាអនាម័យ និងបំបាត់ក្លិនមិនល្អ គឺត្រូវបានទាមទារដោយច្បាប់ឥស្លាមចំពោះអ្នកមូស្លីម។
បញ្ជាក់ពីការលើកតម្កើងថ្ងៃជុមអាត់(ថ្ងៃសុក្រ) និងការត្រៀមខ្លួនសម្រាប់ថ្ងៃជុមអាត់។
សង្កត់ធ្ងន់លើការលើកទឹកចិត្តឱ្យដុសសម្អាតធ្មេញដើម្បីសឡាតជុមអាត់។
ស៊ូណិតប្រើប្រាស់គ្រឿងក្រអូប ឬទឹកអប់មុនចេញទៅសឡាតជុមអាត់។
ចំពោះស្ត្រីវិញ គឺមិនអនុញ្ញាតឱ្យប្រើប្រាស់គ្រឿងក្រអូបនៅពេលចេញពីផ្ទះដើម្បីទៅសឡាត ឬទៅកន្លែងណានោះឡើយ ត្បិតមានភស្តុតាងពីស៊ុណ្ណះដែលហាមឃាត់ដូចនេះ។
ភាពពេញវ័យអាចកើតឡើងតាមរយៈសញ្ញាសម្គាល់មួយចំនួន ក្នុងនោះ បីសញ្ញា មានទាំងបុរសនិងស្ត្រីគឺ៖ ទីមួយ៖ គ្រប់អាយុ១៥ឆ្នាំ។ ទីពីរ៖ ដុះរោមនៅជុំវិញប្រដាប់ភេទ។ ទីបី៖ ចេញទឹកកាមដោយការយល់សប្តិ ឬដោយតណ្ហា ទោះបីជាមិនយល់សប្តិក៏ដោយ។ ចំណែកឯសញ្ញាទីបួន គឺសម្រាប់តែស្ត្រីប៉ុណ្ណោះ នោះគឺ មករដូវ។ នៅពេលស្ត្រីមករដូវ គឺនាងក្លាយជាមនុស្សពេញវ័យហើយ។
التصنيفات
Rulings of Jumu‘ah Prayer