إعدادات العرض
“ខ្ញុំត្រូវបានគេបញ្ជាឱ្យក្រាបស៊ូជោត(ក្រាបថ្វាយបង្គំ)លើអវយវៈទាំងប្រាំពីរគឺ
“ខ្ញុំត្រូវបានគេបញ្ជាឱ្យក្រាបស៊ូជោត(ក្រាបថ្វាយបង្គំ)លើអវយវៈទាំងប្រាំពីរគឺ
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំត្រូវបានគេបញ្ជាឱ្យក្រាបស៊ូជោត(ក្រាបថ្វាយបង្គំ)លើអវយវៈទាំងប្រាំពីរគឺ ថ្ងាស ហើយលោកបានចង្អុលទៅកាន់ច្រមុះរបស់លោក ដៃទាំងពីរ ក្បាលជង្គង់ទាំងពីរ និងចុងម្រាមជើងទាំងពីរ។ ហើយយើងមិនត្រូវមូរសម្លៀកបំពាក់ ឬសក់ឡើយ”។
[صحيح] [متفق عليه]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் မြန်မာ ไทย Русский 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá සිංහල دری Кыргызча or Kinyarwanda नेपाली Română Lietuvių Nederlands Soomaali Српски Deutsch Українська ಕನ್ನಡ Wolof Moore ქართული Azərbaycan Magyar Македонски አማርኛ Malagasy Oromoo मराठी ਪੰਜਾਬੀ O‘zbekالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់បានបញ្ជាលោកឱ្យក្រាបស៊ូជោតក្នុងពេលសឡាតលើអវយវៈទាំងប្រាំពីរនៃរាងកាយ៖ ទីមួយ៖ ថ្ងាស៖ ជាផ្នែកនៃមុខដែលស្ថិតនៅខាងលើច្រមុះ និងភ្នែក។ ហើយណាពី ﷺ លោកបានចង្អុលទៅច្រមុះរបស់លោក ដើម្បីជាការបញ្ជាក់ថា ថ្ងាសនិងច្រមុះ គឺជាសរីរាង្គតែមួយក្នុងចំណោមសរីរាង្គទាំងប្រាំពីរ និងដើម្បីបញ្ជាក់ថា អ្នកស៊ូជោតត្រូវដាក់ច្រមុះប៉ះនឹងដី។ ទីពីរ និងទីបី៖ បាតដៃទាំងពីរ ទីបួន និងទីប្រាំ៖ ក្បាលជង្គង់ទាំងពីរ ទីប្រាំមួយ និងទីប្រាំពីរ៖ ចុងម្រាមជើងទាំងពីរ ហើយលោកបានបង្គាប់ប្រើពួកយើងមិនឱ្យចងសក់ ឬមូរសម្លៀកបំពាក់របស់យើងពេលស៊ូជោតលើដីដើម្បីការពារវាឡើយ។ ផ្ទុយទៅវិញ យើងត្រូវទុកវាឱ្យធ្លាក់លើដី បន្ទាប់មក ក្រាបស៊ូជូតជាមួយនឹងអវយវៈទាំងនោះ។فوائد الحديث
ចាំបាច់ត្រូវស៊ូជោតលើអវយវៈទាំងប្រាំពីរក្នុងពេលសឡាត។
ការមូរសម្លៀកបំពាក់ និងសក់នៅក្នុងពេលសឡាត គឺជាប្រការដលគេមិនពេញចិត្ត(ម៉ាក្រុះ)។
ចាំបាច់លើអ្នកសឡាតត្រូវមានភាពនឹងនរក្នុងការសឡាតរបស់ខ្លួនដោយត្រូវដាក់អវយវៈស៊ូជោតទាំងប្រាំពីរលើដីឲ្យបានយូរបន្តិចដោយមិនត្រូវងើបភ្លាមនោះឡើយ ដើម្បីឲ្យគេអាចសូត្រហ្ស៊ីកៀរដែលច្បាប់បានកំណត់។
ការហាមឃាត់មិនឲ្យចងសក់ គឺអនុវត្តចំពោះតែបុរសប៉ុណ្ណោះ ដោយសារស្ត្រីត្រូវបានបង្គាប់ឱ្យបិទបាំងរាយកាយនៅក្នុងពេលសឡាត។
التصنيفات
Method of Prayer