إعدادات العرض
“សាសនាឥស្លាមមួយនេះប្រាកដជានឹងទៅដល់គ្រប់ទីកន្លែងដែលពេលថ្ងៃនិងពេលយប់ទៅដល់…
“សាសនាឥស្លាមមួយនេះប្រាកដជានឹងទៅដល់គ្រប់ទីកន្លែងដែលពេលថ្ងៃនិងពេលយប់ទៅដល់ ហើយអល់ឡោះនឹងមិនទុកផ្ទះណាមួយនៅក្នុងទីក្រុង ឬជនបទនោះឡើយ លើកលែងតែទ្រង់នឹងបញ្ចូលសាសនានេះទៅក្នុងផ្ទះនោះ
អំពី តាមីម អាត់ទើរី رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “សាសនាឥស្លាមមួយនេះប្រាកដជានឹងទៅដល់គ្រប់ទីកន្លែងដែលពេលថ្ងៃនិងពេលយប់ទៅដល់ ហើយអល់ឡោះនឹងមិនទុកផ្ទះណាមួយនៅក្នុងទីក្រុង ឬជនបទនោះឡើយ លើកលែងតែទ្រង់នឹងបញ្ចូលសាសនានេះទៅក្នុងផ្ទះនោះ ទាំងតាមរយៈកិត្តិយសនៃអ្នកដែលខ្ពង់ខ្ពស់ ឬតាមរយៈភាពអាប់ឱននៃអ្នកដែលត្រូវគេបន្ទាបបន្ទោក។ គឺដោយភាពខ្ពង់ខ្ពស់ដែលអល់ឡោះលើកតម្កើងអ៊ីស្លាម និងភាពអាប់ឱនដែលអល់ឡោះបន្ទាបបន្ថោកភាពគ្មានជំនឿ”។ តាមីម អាត់ទើរី បាននិយាយថា៖ ខ្ញុំបានសង្កេតឃើញរឿងបែបនេះកើតឡើងក្នុងគ្រួសាររបស់ខ្ញុំ។ អ្នកដែលចូលអ៊ីស្លាមក្នុងចំណោមពួកគេ គឺទទួលបាននូវភាពល្អប្រសើរ កិត្តិយស និងភាពខ្ពង់ខ្ពស់។ រីឯអ្នកដែលគ្មានជំនឿក្នុងចំណោមពួកគេវិញ បានជួបប្រទះនូវការបន្ទាបបន្ទោក ភាពអាម៉ាស់ និងការបង់ពន្ធ(ជីសយ៉ះ)។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Türkçe اردو हिन्दी Tagalog 中文 Kurdî Português Русский دری অসমীয়া Tiếng Việt Svenska Yorùbá Кыргызча Kiswahili ગુજરાતી Hausa नेपाली Română മലയാളം Nederlands සිංහල پښتو తెలుగు Soomaali Kinyarwanda ಕನ್ನಡ Српски Moore ქართული Čeština Magyar Українська Македонски Lietuvių Azərbaycan Wolof አማርኛ Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀالشرح
រ៉ស៊ូលុលឡោះ ﷺ លោកបានប្រាប់ថា សាសនាឥស្លាមនឹងរីកសុសសាយទៅគ្រប់ផ្នែកនៃផែនដី។ កន្លែងណាក៏ដោយដែលពេលថ្ងៃនិងពេលយប់ទៅដល់ សាសនានេះក៏នឹងទៅដល់កន្លែងនោះដែរជាក់ជាមិនខាន។ ហើយអល់ឡោះជាម្ចាស់នឹងមិនទុកផ្ទះណាមួយ មិនថានៅក្នុងទីក្រុង ជនបទ ជ្រលងភ្នំ ឬវាលខ្សាច់ ដោយគ្មានសាសនានេះចូលទៅដល់នោះឡើយ។ ដូចនេះ ជនណាដែលទទួលយកសាសនានេះ និងមានជំនឿលើវា នោះគេនឹងទទួលបាននូវកិត្តិយសតាមរយៈភាពខ្ពង់ខ្ពស់នៃសាសនាអ៊ីស្លាម។ តែជនណាដែលបដិសេធសាសនានេះ និងប្រឆាំងនឹងវា នោះគេនឹងទទួលនូវភាពអាប់ឱន និងការបន្ទាបបន្ថោកជាមិនខាន។ បន្ទាប់មក តាមីម អាត់ទើរី رضي الله عنه ដែលជាសហាហ្ពាត់ បានប្រាប់ថា គាត់សង្កេតឃើញនូវអ្វីដែលរ៉ស៊ូលុលឡោះ ﷺ លោកបានប្រាប់នៅក្នុងគ្រួសាររបស់គាត់ផ្ទាល់។ សមាជិកគ្រួសាររបស់គាត់ណាម្នាក់ដែលបានចូលអ៊ីស្លាម គឺគេទទួលបាននូវភាពល្អប្រសើរ កិត្តិយស និងភាពខ្ពង់ខ្ពស់។ តែជនណាដែលគ្មានជំនឿក្នុងចំណោមពួកគេ គឺទទួលរងនូវភាពអាប់ឱន និងការបន្ទាបបន្ថោក ហើយត្រូវបង់ប្រាក់ពន្ធទៅឲ្យជនមូស្លីម(ជីសយ៉ះ)។فوائد الحديث
ជាដំណឹងល្អសម្រាប់ជនមូស្លីមដែលថា សាសនារបស់ពួកគេនឹងរីកសុសសាយទៅគ្រប់ទីកន្លែងនៃផែនដី។
ភាពខ្ពង់ខ្ពស់ គឺសម្រាប់សាសនាអ៊ីស្លាមនិងអ្នកកាន់សាសនាឥស្លាម ហើយភាពអាប់ឱន គឺសម្រាប់ភាពគ្មានជំនឿ និងអ្នកគ្មានជំនឿ។
ហាទីស្ហនេះ គឺជាសញ្ញាភស្តុតាងមួយក្នុងចំណោមសញ្ញាភស្តុតាងនៃភាពជាណាពី ខណៈដែលវាបានកើតឡើងដូចដែលណាពី ﷺ លោកបានប្រាប់ពិតមែន។
التصنيفات
Portents of the Hour