ហើយលោកបានមានប្រសាសន៍ថា៖ "ពិតណាស់ វាមិននាំមកនូវភាពល្អទេ…

ហើយលោកបានមានប្រសាសន៍ថា៖ "ពិតណាស់ វាមិននាំមកនូវភាពល្អទេ ហើយវាគ្រាន់តែជាមធ្យោបាយដើម្បីទាញយកអ្វីមួយពីមនុស្សកំណាញ់ប៉ុណ្ណោះ"។

អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما ៖ ពីណាពី មូហាំម៉ាត់ (ស.អ.វ) ដែលលោកបានហាមឃាត់ការធ្វើណាហ្សើរ(ការស្បថ) ហើយលោកបានមានប្រសាសន៍ថា៖ "ពិតណាស់ វាមិននាំមកនូវភាពល្អទេ ហើយវាគ្រាន់តែជាមធ្យោបាយដើម្បីទាញយកអ្វីមួយពីមនុស្សកំណាញ់ប៉ុណ្ណោះ"។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានហាមឃាត់ចំពោះការសច្ចាបន់(ណាហ្សើរ) គឺការដែលបុគ្គលម្នាក់ដាក់កាតព្វកិច្ចលើខ្លួនឯងនូវប្រការអ្វីមួយដែលច្បាប់បញ្ញត្តិឥស្លាមមិនបានតម្រូវ ហើយលោកបានពន្យល់ថា៖ ការសច្ចាបន់នេះមិនពន្លឿន ឬពន្យារពេលវេលាចំពោះរឿងអ្វីមួយដែលកើតឡើងឡើយ។ តាមពិត វាគ្រាន់តែជាទង្វើរបស់មនុស្សកំណាញ់ដែលមិនធ្វើអ្វីផ្សេងក្រៅពីអ្វីដែលជាកាតព្វកិច្ចលើខ្លួនគេប៉ុណ្ណោះ។ ហើយការសច្ចាបន់នេះមិនអាចនាំមកនូវអ្វីមួយដែលគេមិនបានកំណត់សម្រាប់រូបគេនោះឡើយ។

فوائد الحديث

ច្បាប់ឥស្លាមមិនដាក់បញ្ញត្តិឲ្យសច្ចាបន់(ណាហ្សើរ)នោះឡើយ ក៏ប៉ុន្តែប្រសិនបើគេសច្ចាបន់ ចាំបាច់លើរូបគេត្រូវបំពេញតាមបំណន់របស់ខ្លួន ដរាបណាវាមិនមែនជាអំពើបាប។

ហេតុផលនៃការហាមឃាត់ចំពោះការសច្ចាបន់(ណាហ្សើរ) គឺដោយសារតែ“វាមិននាំមកនូវប្រការល្អឡើយ” ពីព្រោះវាមិនអាចផ្លាស់ប្តូរការកំណត់របស់អល់ឡោះនោះទេ ហើយក៏ដើម្បីកុំឱ្យអ្នកដែលសច្ចាបន់នោះគិតថា ការដែលខ្លួនបានសម្រេចដូចបំណង គឺដោយសារតែការសច្ចាបន់នេះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់មិនត្រូវការវាឡើយ។

អ៊ីម៉ាំ អាល់គួរទូពី បាននិយាយថា៖ ការហាមឃាត់នេះសំដៅលើការនិយាយដូចជា ប្រសិនបើអល់ឡោះឲ្យគ្រួសាររបស់ខ្ញុំដែលឈឺបានជាសះស្បើយ ខ្ញុំនឹងបរិច្ចាគទានចំនួនប៉ុននេះ។ មូលហេតុនៃការមិនពេញចិត្តចំពោះការសច្ចាបន់នេះ គឺដោយសារតែនៅពេលណាដែលគេភ្ជាប់លក្ខខណ្ឌនៃការធ្វើប្រការល្អដូចដែលបានលើកឡើងទៅនឹងការសម្រេចបាននូវបំណងដែលខ្លួនលើកឡើង វាបង្ហាញថា រូបគេមិនមានចេតនាបរិសុទ្ធក្នុងការបញ្ជិតខ្លួនទៅកាន់អល់ឡោះជាម្ចាស់ឡើយ។ ប៉ុន្តែគេបានយកគោលការណ៍ដោះដូរ(ត្រូវទទួលបានអ្វីដែលចំណាយ)នៅក្នុងរឿងនេះ។ នេះបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើទ្រង់មិនបានព្យាបាលអ្នកជំងឺនោះទេ នោះគេនឹងមិនបរិច្ចាគទានឡើយ គឺគេដាក់លក្ខខណ្ឌលើការព្យាបាលនេះ ។ បែបនេះគឺជាចរិតរបស់មនុស្សកំណាញ់ដែលមិនចំណាយប្រាក់របស់ខ្លួនដោយគ្មានទទួលការតបស្នងមកវិញភ្លាមៗនោះឡើយ ហើយភាគច្រើនត្រូវទទួលបានមកវិញលើសពីចំនួនដែលគេបានចំណាយ។

التصنيفات

Oaths and Vows