“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកយកវូហ្ទុ ចូរឲ្យគេដាក់ទឹកក្នុងច្រមុះ រួចញើសវាចេញមកវិញ។…

“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកយកវូហ្ទុ ចូរឲ្យគេដាក់ទឹកក្នុងច្រមុះ រួចញើសវាចេញមកវិញ។ ហើយជនណាដែលសម្អាតបន្ទាប់ពីបន្ទោបង់រួចដោយការកិត ចូរឲ្យគេធ្វើវាក្នុងចំនួនសេស

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកយកវូហ្ទុ ចូរឲ្យគេដាក់ទឹកក្នុងច្រមុះ រួចញើសវាចេញមកវិញ។ ហើយជនណាដែលសម្អាតបន្ទាប់ពីបន្ទោបង់រួចដោយការកិត ចូរឲ្យគេធ្វើវាក្នុងចំនួនសេស។ ហើយនៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកភ្ញាក់ពីដំណេក ចូរឲ្យគេលាងដៃរបស់ខ្លួនមុនពេលដាក់ដៃចូលក្នុងទឹកវូហ្ទុ ព្រោះម្នាក់ៗនៃពួកអ្នកមិនដឹងទេថា ដៃរបស់ខ្លួនបានប៉ះពាល់អ្វីខ្លះ(នៅពេលដេក)”។ ចំណែកនៅក្នុងសេចក្តីរាយការណ៍របស់មូស្លីមវិញ៖ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកភ្ញាក់ពីដំណេក ចូរកុំឲ្យគេលូកដៃរបស់ខ្លួនចូលក្នុងប្រដាប់ដាក់ទឹក រហូតដល់គេលាងវាចំនួនបីដងសិន ព្រោះគេមិនដឹងទេថា ថា ដៃរបស់ខ្លួនបានប៉ះពាល់អ្វីខ្លះ(នៅពេលដេក)”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ពីក្បួនច្បាប់មួយចំនួនទាក់ទងនឹងការជម្រះសម្អាត ក្នុងចំណោមនោះមាន៖ ទីមួយ៖ ចំពោះអ្នកដែលយកវូហ្ទុ ចាំបាច់ត្រូវស្រូបទឹកបញ្ចូលក្នុងច្រមុះ រួចញើសបញ្ចេញវាមកវិញ។ ទីពីរ៖ ចំពោះអ្នកដែលចង់សម្អាតបន្ទាប់ពីបន្ទោបង់ដោយមិនប្រើទឹក ដូចជាប្រើដុំថ្មជាដើមនោះ គប្បីសម្អាតក្នុងចំនួនសេស ពោលគឺយ៉ាងតិចបីដង និងអាចច្រើនជាងនេះរហូតដល់កន្លែងនោះស្អាត។ ទីបី៖ ចំពោះអ្នកដែលភ្ញាក់ពីដំណេកនាពេលយប់ គឺមិនត្រូវលូកដៃរបស់ខ្លួនចូលក្នុងប្រដាប់ដាក់ទឹកដើម្បីយកវូហ្ទុឡើយ លុះត្រាតែគេបានលាងដៃបីដងនៅខាងក្រៅប្រដាប់ដាក់ទឹកនោះជាមុនសិន ព្រោះគេមិនដឹងទេថា ដៃរបស់គេប៉ះពាល់អ្វីខ្លះនៅពេលដេកនោះ។ ដូចនេះ មិនប្រាកដថា ដៃរបស់គេគ្មានភាពកខ្វក់(ណាជិស)នោះឡើយ ហើយអាចថាស្ហៃតនបានលេងជាមួយនឹងដៃរបស់គេ ដែលនាំឱ្យបង្កគ្រោះថ្នាក់ដល់មនុស្ស ឬធ្វើឱ្យទឹកកខ្វក់ក៏ថាបាន។

فوائد الحديث

ចាំបាច់ត្រូវស្រូបទឹកចូលច្រមុះ និងញើសវាចេញពីច្រមុះមកវិញនៅពេលយកវូហ្ទុ។

ចំពោះការសម្អាតក្រោយបន្ទោបង់ដោយប្រើការកិត គួរធ្វើក្នុងចំនួនសេស។

បង្គាប់ប្រើឲ្យលាងដៃទាំងពីរចំនួនបីដងនៅពេលក្រោកពីដំណេកនាពេលយប់។

التصنيفات

Toilet Manners, Ablution, Manners of Sleeping and Waking Up