إعدادات العرض
“នៅពេលដែលបុរសម្នាក់ចូលក្នុងផ្ទះរបស់ខ្លួន ហើយបានរលឹកដល់អល់ឡោះទាំងនៅពេលចូល និងនៅពេលទទួលទានអាហារ…
“នៅពេលដែលបុរសម្នាក់ចូលក្នុងផ្ទះរបស់ខ្លួន ហើយបានរលឹកដល់អល់ឡោះទាំងនៅពេលចូល និងនៅពេលទទួលទានអាហារ នោះស្ហៃតននឹងនិយាយថា៖ គ្មានកន្លែងស្នាក់នៅ និងអាហារសម្រាប់ពួកអ្នកឡើយ
អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنهما ពិតណាស់ គាត់បានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលបុរសម្នាក់ចូលក្នុងផ្ទះរបស់ខ្លួន ហើយបានរលឹកដល់អល់ឡោះទាំងនៅពេលចូល និងនៅពេលទទួលទានអាហារ នោះស្ហៃតននឹងនិយាយថា៖ គ្មានកន្លែងស្នាក់នៅ និងអាហារសម្រាប់ពួកអ្នកឡើយ។ តែប្រសិនបើគេចូលដោយមិនបានរលឹកដល់អល់ឡោះនៅពេលចូលទេនោះ ស្ហៃតននឹងនិយាយថា៖ ពួកអ្នកមានកន្លែងស្នាក់នៅហើយយប់នេះ។ ហើយប្រសិនបើគេមិនរលឹកដល់អល់ឡោះនៅពេលទទួលទានអាហារទៀត វា នឹងនិយាយថា៖ ពួកអ្នកមានទាំងកន្លែងស្នាក់នៅ និងអាហារ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Hausa Kurdî Kiswahili Português Svenska Čeština ગુજરાતી Yorùbá ئۇيغۇرچە پښتو অসমীয়া دری Кыргызча or नेपाली Kinyarwanda Română తెలుగు Lietuvių മലയാളം Nederlands Soomaali Shqip Српски Українська Deutsch ಕನ್ನಡ Wolof Moore ქართული Azərbaycan Magyar தமிழ் Македонски မြန်မာ አማርኛ Malagasy Oromoo ไทย मराठी ਪੰਜਾਬੀ O‘zbekالشرح
ណាពី ﷺ លោកបានបង្គាប់ប្រើឱ្យហ្ស៊ីកៀរ រឭកដល់អល់ឡោះជាម្ចាស់នៅពេលចូលផ្ទះ និងមុនពេលទទួលទានអាហារ។ ជាការពិតណាស់ នៅពេលដែលគេរឭកដល់អល់ឡោះជាម្ចាស់ដោយសូត្រថា៖ “بسم الله” (ក្នុងនាមអល់ឡោះ)នៅពេលចូលផ្ទះ និងមុនពេលចាប់ផ្តើមទទួលទានអាហារនោះ ស្ហៃតននឹងប្រាប់ទៅកាន់បរិវាររបស់វាថា ពួកអ្នកគ្មានសំណាងទទួលបានកន្លែងស្នាក់នៅ និងអាហារទទួលទាននៅក្នុងផ្ទះនេះឡើយ ព្រោះម្ចាស់ផ្ទះបានការពារខ្លួនពីពួកអ្នកដោយការហ្ស៊ីកៀរ រឭកដល់អល់ឡោះជាម្ចាស់។ ប៉ុន្តែប្រសិនបើគេចូលផ្ទះរបស់ខ្លួនដោយមិនរឭកដល់អល់ឡោះជាម្ចាស់នៅពេលចូល និងនៅពេលទទួលទានអាហារទេនោះ ស្ហៃតននឹងប្រាប់បរិវាររបស់វាថា ជាការពិតណាស់ ពួកគេមានទាំងកន្លែងស្នាក់នៅ និងអាហារហូបចុកនៅក្នុងផ្ទះនេះ។فوائد الحديث
ស៊ូណិតសូត្រហ្ស៊ីកៀរ រឭកដល់អល់ឡោះជាម្ចាស់នៅពេលចូលផ្ទះ និងនៅពេលទទួលទានអាហារ ព្រោះស្ហៃតនវាអាចស្នាក់នៅក្នុងផ្ទះ និងស៊ីអាហាររបស់ពួកគេបាន ប្រសិនបើពួកគេមិនបានរំឭកនាមរបស់អល់ឡោះជាម្ចាស់(សូត្រ بسم الله)ទេនោះ។
ស្ហៃតនតាមដានកូនចៅអាហ្ទាំក្នុងការងារ សកម្មភាព និងគ្រប់កិច្ចការទាំងអស់របស់ពួកគេ។ ដូចនេះ នៅពេលដែលពួកគេភ្លេចរឭកដល់អល់ឡោះជាម្ចាស់ នោះស្ហៃតននឹងសម្រេចអ្វីមួយដែលវាចង់បានពីបុគ្គលនោះ។
ការហ្ស៊ីកៀរ រឭកដល់អល់ឡោះជាម្ចាស់អាចបណ្តេញស្ហៃតន។
ស្ហៃតនគ្រប់រូបមានអ្នកដើរតាម និងបរិវាររបស់ខ្លួន ដែលរីករាយចំពោះពាក្យដែលស្ហៃតននោះប្រាប់ និងធ្វើតាមបញ្ជារបស់វា។