إعدادات العرض
“ក្នុងចំណោមការតស៊ូ(ជីហាទ)ដែលធំធេងបំផុត គឺការនិយាយពាក្យពិតនៅចំពោះមុខមេដឹកនាំដែលប្រព្រឹត្តអយុត្តិធម៌”។
“ក្នុងចំណោមការតស៊ូ(ជីហាទ)ដែលធំធេងបំផុត គឺការនិយាយពាក្យពិតនៅចំពោះមុខមេដឹកនាំដែលប្រព្រឹត្តអយុត្តិធម៌”។
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ក្នុងចំណោមការតស៊ូ(ជីហាទ)ដែលធំធេងបំផុត គឺការនិយាយពាក្យពិតនៅចំពោះមុខមេដឹកនាំដែលប្រព្រឹត្តអយុត្តិធម៌”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Kiswahili Português සිංහල অসমীয়া ગુજરાતી Tiếng Việt دری Nederlands नेपाली پښتو Svenska മലയാളം Кыргызча Română తెలుగు Lietuvių ಕನ್ನಡ Српски ქართული Moore Kinyarwanda Magyar Македонски Čeština Azərbaycan Українська Wolof Malagasy Oromoo ไทย मराठी ਪੰਜਾਬੀ Deutsch አማርኛالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ក្នុងចំណោមប្រភេទនៃការតស៊ូក្នុងមាគ៌ារបស់អល់ឡោះដែលមានលក្ខណៈធំធេងបំផុត និងមានប្រយោជន៍បំផុត គឺការនិយាយពាក្យយុត្តិធម៌ និងពាក្យពិតនៅចំពោះមុខអ្នកដឹកនាំ ឬអ្នកកាន់អំណាចដែលប្រព្រឹត្តអយុត្តិធម៌ ព្រោះវាជាការអនុវត្តន៍នូវគោលការណ៍នៅក្នុងច្បាប់អ៊ីស្លាមចំពោះការប្រើគ្នាឱ្យធ្វើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់ ទោះជាតាមរយៈពាក្យសម្តី សំណេរ សកម្មភាព ឬមធ្យោបាយផ្សេងទៀត ដែលនាំមកនូវប្រយោជន៍ និងលុបបំបាត់ភាពអន្តរាយ។فوائد الحديث
ការប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់ពីអំពើអាក្រក់ គឺជាផ្នែកមួយនៃការតស៊ូ(ជីហាទ)។
ការផ្តល់ដំបូន្មានដល់អ្នកដឹកនាំ គឺជាការតស៊ូក្នុងមាគ៌ារបស់អល់ឡោះដែលមានលក្ខណៈធំធេងបំផុត ប៉ុន្តែត្រូវធ្វើឡើងដោយចំណេះដឹង គតិបណ្ឌិត និងភាពប្រាកដប្រជា។
អ៊ីម៉ាំ អាល់ខត់តពី បាននិយាយថា៖ តាមពិត ការធ្វើដូចនោះត្រូវបានចាត់ទុកជាការតស៊ូ(ជីហាទ)ដែលល្អបំផុត ព្រោះថាអ្នកដែលតស៊ូប្រឆាំងនឹងសត្រូវ ស្ថិតនៅចន្លោះក្តីសង្ឃឹមនិងការភ័យខ្លាចដោយមិនដឹងថា ខ្លួននឹងត្រូវឈ្នះ ឬចាញ់នោះឡើយ។ ចំណែកឯអ្នកដែលឈរចំពោះមុខអ្នកដឹកនាំ គឺស្ថិតក្រោមអំណាចរបស់អ្នកដឹកនាំនោះ។ នៅពេលរូបគេនិយាយពាក្យពិត និងបង្គាប់អ្នកដឹកនាំឱ្យធ្វើល្អ នោះរូបគេប្រឈមនឹងគ្រោះថ្នាក់ និងហានិភ័យដល់អាយុជីវិត។ ដូច្នេះ ធ្វើឲ្យវាក្លាយជាការតស៊ូដែលល្អបំផុត ដោយសារតែការភ័យខ្លាចគឺមានកម្រិតខ្ពស់។ ហើយមានអ្នកខ្លះយល់ថា តាមពិត វាជាការតស៊ូ(ជីហាទ)ដែលល្អបំផុត ព្រោះប្រសិនបើអ្នកដឹកនាំទទួលយកពាក្យសម្តីរបស់គេ វាអាចផ្តល់ប្រយោជន៍ដល់មនុស្សជាច្រើន ហើយប្រការល្អក៏កើតឡើង។