إعدادات العرض
“ពិតប្រាកដណាស់ លោកិយនេះ គឺផ្អែមល្ហែម និងមានពណ៌ខៀវស្រងាត់…
“ពិតប្រាកដណាស់ លោកិយនេះ គឺផ្អែមល្ហែម និងមានពណ៌ខៀវស្រងាត់ ហើយអល់ឡោះជាអ្នកដែលឲ្យពួកអ្នករស់នៅលើផែនដីនេះដោយគ្រប់គ្រងតគ្នាពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីទ្រង់មើលថា តើពួកអ្នកធ្វើយ៉ាងដូចម្តេច។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះលោកិយ និងត្រូវប្រុងប្រយ័ត្នចំពោះស្ត្រី
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ លោកិយនេះ គឺផ្អែមល្ហែម និងមានពណ៌ខៀវស្រងាត់ ហើយអល់ឡោះជាអ្នកដែលឲ្យពួកអ្នករស់នៅលើផែនដីនេះដោយគ្រប់គ្រងតគ្នាពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីទ្រង់មើលថា តើពួកអ្នកធ្វើយ៉ាងដូចម្តេច។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះលោកិយ និងត្រូវប្រុងប្រយ័ត្នចំពោះស្ត្រី។ ជាការពិតណាស់ ការសាកល្បងមុនគេបង្អស់ចំពោះអម្បូរអ៊ីស្រាអែល គឺចំពោះបញ្ហាស្ត្រី”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt Hausa Kurdî Kiswahili Português සිංහල Svenska Čeština ગુજરાતી Yorùbá ئۇيغۇرچە پښتو অসমীয়া دری Кыргызча or नेपाली Kinyarwanda Română తెలుగు Lietuvių മലയാളം Nederlands Soomaali Shqip Српски Deutsch Українська ಕನ್ನಡ Wolof Moore ქართული Azərbaycan Magyar தமிழ் Македонски မြန်မာ አማርኛ Malagasy Oromoo ไทย मराठी ਪੰਜਾਬੀ O‘zbekالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ជីវិតលោកិយនេះមានរសជាតិផ្អែមល្ហែម និងមានភាពស្រស់បំព្រង។ មនុស្សតែងតែត្រូវបានបោកបញ្ឆោតនឹងលោកិយ និងធ្លាក់ចូលទៅក្នុងវា ហើយនិងចាត់ទុកវាជាគោលដៅដ៏ធំបំផុតរបស់ពួកគេ។ ហើយពិតណាស់ អល់ឡោះជាម្ចាស់បានឱ្យពួកយើងគ្រប់គ្រងបន្តវេនគ្នាក្នុងជីវិតលោកិយនេះពីមួយជំនាន់ទៅមួយជំនាន់ដើម្បីទ្រង់មើលថា តើពួកយើងនឹងធ្វើយ៉ាងដូចម្តេច? តើពួកយើងស្តាប់បង្គាប់ទ្រង់ ឬក៏ប្រឆាំងនឹងទ្រង់? បន្ទាប់មក ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ចូរពួកអ្នកប្រុងប្រយ័ត្នកុំឱ្យទ្រព្យសម្បត្តិ និងគ្រឿងលម្អនៃលោកិយនេះបោកបញ្ឆោតពួកអ្នកដែលអាចនាំឱ្យពួកអ្នកបោះបង់នូវអ្វីដែលអល់ឡោះទ្រង់បានបង្គាប់ ហើយធ្វើនូវអ្វីដែលទ្រង់បានហាមឃាត់។ ហើយក្នុងចំណោមភាពវឹកវរក្នុងលោកិយដែលចាំបាច់ត្រូវប្រុងប្រយ័ត្នបំផុតនោះ គឺភាពវឹកវរដែលបណ្តាលមកពីស្ត្រី ព្រោះវាជាភាពវឹកវរដំបូងគេបង្អស់ដែលកើតឡើងចំពោះអម្បូរអ៊ីស្រាអែល។فوائد الحديث
ជំរុញឱ្យប្រកាន់ខ្ជាប់នឹងការកោតខ្លាចអល់ឡោះ ហើយមិនត្រូវឈ្លក់វង្វេងនឹងភាពស្រស់បំព្រងនៃលោកិយឡើយ។
ត្រូវប្រុងប្រយ័ត្នចំពោះភាពវឹកវរដែលបណ្តាលមកពីស្ត្រី ដូចជាការសម្លឹងមើល ឬធ្វើប្រហែសចំពោះការឲ្យពួកនាងនៅលាយឡំជាមួយបុរសនឹងដែលអាចរៀបការនឹងគ្នាបាន ក៏ដូចជាប្រការផ្សេងៗទៀត។
ភាពវឹកវរដែលបណ្តាលមកពីស្ត្រីស្ថិតក្នុងចំណោមភាពវឹកវរដ៏ធំបំផុតមួយនៅក្នុងលោកិយនេះ។
ត្រូវយកជាមេរៀន និងយកជាបទពិសោធចំពោះអ្វីដែលបានកើតឡើងចំពោះប្រជាជាតិមុនៗ ព្រោះថាអ្វីដែលបានកើតឡើងចំពោះអម្បូរអ៊ីស្រាអែល ក៏អាចកើតឡើងចំពោះអ្នកផ្សេងទៀតដូចគ្នាដែរ។
ភាពវឹកវរដែលបណ្តាលមកពីស្ត្រី ប្រសិនបើជាភរិយា នាងអាចបន្ទុកលើប្តីរបស់នាងប្តីលើការចំណាយលើសពីសមត្ថភាពរបស់ខ្លួនដែលធ្វើឱ្យរូបគេរវល់មិនអាចស្វែងរកកិច្ចការសាសនា និងជំរុញឱ្យរូបគេដេញតាមស្វែងរកប្រយោជន៍លោកិយ។ ប្រសិនបើជាស្ត្រីដទៃដែលអាចរៀបការ ភាពវឹកវររបស់ពួកនាងគឺតាមរយៈការញុះញង់បុរស និងទាញពួកគេចេញពីផ្លូវត្រឹមត្រូវ នៅពេលពួកនាងចេញក្រៅ និងលាយឡំជាមួយបុរស ជាពិសេសនៅពេលពួកនាងមិនបិទបាំងមុខ ហើយតុបតែងខ្លួនបង្ហាញសម្រស់។ នេះអាចនាំឱ្យមានការប្រព្រឹត្តអំពើស្មោកគ្រោកគ្រប់កម្រិត។ ដូច្នេះ អ្នកមានជំនឿត្រូវពឹងផ្អែកលើអល់ឡោះ និងសុំការការពារពីទ្រង់ឱ្យរួចផុតពីភាពវឹកវររបស់ពួកនាង។