إعدادات العرض
រ៉ស៊ូលុលឡោះ ﷺ លោកបានបង្រៀនខ្ញុំនូវតាស្ហះហ៊ុទ(តះយិត) ខណៈដែលដៃរបស់ខ្ញុំនៅចន្លោះដៃទាំងពីររបស់លោក…
រ៉ស៊ូលុលឡោះ ﷺ លោកបានបង្រៀនខ្ញុំនូវតាស្ហះហ៊ុទ(តះយិត) ខណៈដែលដៃរបស់ខ្ញុំនៅចន្លោះដៃទាំងពីររបស់លោក ដូចជាការដែលលោកបង្រៀនខ្ញុំនូវស៊ូរ៉ោះមួយពីគម្ពីរគួរអានថា
អំពី អ៊ិពនូម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានបង្រៀនខ្ញុំនូវតាស្ហះហ៊ុទ(តះយិត) ខណៈដែលដៃរបស់ខ្ញុំនៅចន្លោះដៃទាំងពីររបស់លោក ដូចជាការដែលលោកបង្រៀនខ្ញុំនូវស៊ូរ៉ោះមួយពីគម្ពីរគួរអានថា៖ »التَّحِيَّاتُ لِلَّهِ، وَالصَّلَوَاتُ وَالطَّيِّبَاتُ، السَّلاَمُ عَلَيْكَ أَيُّهَا النَّبِيُّ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ، السَّلاَمُ عَلَيْنَا وَعَلَى عِبَادِ اللَّهِ الصَّالِحِينَ، أَشْهَدُ أَنْ لاَ إِلَهَ إِلَّا اللَّهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ« ចំណែកឯនៅក្នុងពាក្យពេចន៍ដែលរាយការណ៍ដោយគាត់ទាំងពីរ(ពូខរី និងមូស្លីម)វិញ៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ គឺជា អាស្សាឡាម(អ្នកដែលផ្តល់សន្តិភាព)។ ហេតុនេះ នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកអង្គុយ(តះយិត)ក្នុងសឡាត ចូរឲ្យគេសូត្រថា៖ التَّحِيَّاتُ لِلَّهِ وَالصَّلَوَاتُ وَالطَّيِّبَاتُ السَّلَامُ عَلَيْكَ أَيُّهَا النَّبِيُّ وَرَحْمَةُ اللهِ وَبَرَكَاتُهُ، السَّلَامُ عَلَيْنَا وَعَلَى عِبَادِ اللهِ الصَّالِحِينَ នៅពេលដែលគេពោលពាក្យនេះ ពាក្យនេះនឹងបានដល់ខ្ញុំបម្រើរបស់អល់ឡោះដែលជាអ្នកសាងទង្វើកុសលគ្រប់រូបនៅលើមេឃ និងផែនដី។ أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ បន្ទាប់មក ចូរជ្រើសរើសនូវអ្វីដែលគេចង់បួងសួងសុំតាមក្តីប្រាថ្នា”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी සිංහල ئۇيغۇرچە Hausa Português Kurdî Kiswahili Svenska Čeština ગુજરાતી Yorùbá Tiếng Việt پښتو অসমীয়া دری Кыргызча or नेपाली Kinyarwanda Română తెలుగు Lietuvių മലയാളം Nederlands Soomaali Shqip Српски Українська Deutsch ಕನ್ನಡ Moore ქართული Azərbaycan Magyar தமிழ் Македонски Wolof မြန်မာ አማርኛ Malagasy Oromoo ไทย मराठी ਪੰਜਾਬੀ O‘zbekالشرح
ណាពី ﷺ លោកបានបង្រៀន អ៊ិពនូម៉ាស្អ៊ូទ رضي الله عنه នូវតាស្ហះហ៊ុទ(តះយិត)ដែលត្រូវសូត្រក្នុងសឡាត។ លោកបានយកដៃរបស់អ៊ិពនូម៉ាស្អ៊ូទដាក់ក្នុងដៃរបស់លោកដើម្បីទាញចំណាប់អារម្មណ៍របស់អ៊ិពនូម៉ាស្អ៊ូទ។ លោកបានបង្រៀនតាស្ហះហ៊ុទដល់គាត់ដូចដែលលោកបង្រៀននូវស៊ូរ៉ោះមួយនៃគម្ពីរគួរអានដែរដែលបង្ហាញពីការយកចិត្តទុកដាក់របស់ណាពី ﷺ ចំពោះតាស្ហះហ៊ុទនេះ ទាំងពាក្យពេចន៍ និងអត្ថន័យ។ លោកបានសូត្រថា៖ »التَّحِيَّاتُ لِلَّهِ، وَالصَّلَوَاتُ وَالطَّيِّبَاتُ، السَّلاَمُ عَلَيْكَ أَيُّهَا النَّبِيُّ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ، السَّلاَمُ عَلَيْنَا وَعَلَى عِبَادِ اللَّهِ الصَّالِحِينَ، أَشْهَدُ أَنْ لاَ إِلَهَ إِلَّا اللَّهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ« (ការគោរពតម្កើង គឺសម្រាប់អល់ឡោះ ហើយការប្រតិបត្តិសឡាត និងសេចក្តីល្អទាំងឡាយ(ក៏សម្រាប់ទ្រង់ដែរ)។ សូមសេចក្តីសុខ ក្តីមេត្តាករុណារបស់អល់ឡោះ និងពរជ័យរបស់ទ្រង់កើតមានដល់លោក ឱណាពី(មូហាំម៉ាត់)។ សូមសេចក្តីសុខកើតមានដល់ពួកយើង និងបណ្តាខ្ញុំបម្រើរបស់អល់ឡោះដែលជាអ្នកសាងទង្វើកុសល។ ខ្ញុំសូមធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយខ្ញុំសូមធ្វើសាក្សីទៀតថា ពិតណាស់ មូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់)។ មានន័យថា៖ "التَّحِيَّات لله"៖ “ការគោរពតម្កើង គឺសម្រាប់អល់ឡោះ” ពោលគឺ គ្រប់ពាក្យសម្ដី និងទង្វើទាំងឡាយដែលបង្ហាញពីការលើកតម្កើង គឺសក្តិសមជាកម្មសិទ្ធិសម្រាប់អល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់។ "الصَّلَوَاتُ"៖ “ការប្រតិបត្តិសឡាត” ពោលគឺសំដៅលើការសឡាតដែលគេស្គាល់ទូទៅ ទាំងសឡាតដែលជាកាតព្វកិច្ច(ហ្វើរទូ) និងសឡាតស្ម័គ្រចិត្ត(ស៊ូណាត់) គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់។ "الطَّيِّبَاتُ"៖ “សេចក្តីល្អទាំងឡាយ” ពោលគឺជាពាក្យសម្ដី ទង្វើ ព្រមទាំងលក្ខណៈល្អៗ និងដែលបង្ហាញពីភាពពេញលេញ ទាំងអស់នោះគឺ សុទ្ធតែសក្តិសមជាកម្មសិទ្ធិសម្រាប់អល់ឡោះជាម្ចាស់។ "السلام عليك أيها النبي ورحمة الله وبركاته" ៖ “សូមសេចក្តីសុខ ក្តីមេត្តាករុណារបស់អល់ឡោះ និងពរជ័យរបស់ទ្រង់កើតមានដល់លោក ឱណាពី(មូហាំម៉ាត់)” ជាការបួងសួងសុំពីអល់ឡោះសូមទ្រង់ផ្តល់សុវត្ថិភាពដល់ណាពី ﷺ អំពីរាល់គ្រោះថ្នាក់ និងប្រការមិនល្អទាំងឡាយ ហើយបង្កើននូវរាល់ប្រការល្អទាំងឡាយ។ "السلام علينا وعلى عباد الله الصالحين" ៖ “សូមសេចក្តីសុខកើតមានដល់ពួកយើង និងបណ្តាខ្ញុំបម្រើរបស់អល់ឡោះដែលជាអ្នកសាងទង្វើកុសល។” ជាការបួងសួងសុំពីអល់ឡោះនូវសេចក្តីសុខដល់អ្នកសឡាត និងរាល់ខ្ញុំបម្រើរបស់អល់ឡោះគ្រប់រូបដែលសាងទង្វើកុសល ទាំងនៅលើមេឃានិងផែនដី។ "أشهد أن لا إله إلا الله" ៖ “ខ្ញុំសូមធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ” ពោលគឺ ខ្ញុំទទួលស្គាល់យ៉ាងម៉ឺងម៉ាត់ថា ជាការពិតណាស់ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ "وأَنَّ مُحَمَّدًا عَبْدُهُ ورسولُهُ" ៖ “ហើយខ្ញុំសូមធ្វើសាក្សីទៀតថា ពិតណាស់ មូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់)” ពោលគឺ ខ្ញុំទទួលស្គាល់នូវភាពជាខ្ញុំបម្រើ និងភាពជាអ្នកនាំសារចុងក្រោយរបស់លោក។ បន្ទាប់មក ណាពី ﷺ ជំរុញដល់អ្នកសឡាតឲ្យជ្រើសរើសទូអាណាដែលខ្លួនចង់ទូអាបួងសួងសុំពីអល់ឡោះជាម្ចាស់។فوائد الحديث
កន្លែងដែលត្រូវសូត្រតាស្ហះហ៊ុទ(តះយិត)នេះ គឺនៅពេលអង្គុយបន្ទាប់ពីការស៊ូជោតចុងក្រោយនៃគ្រប់សឡាតទាំងអស់ និងនៅបន្ទាប់ពីបញ្ចប់រ៉ក្អាត់ទីពីរចំពោះសឡាតដែលមានបីរ៉ក្អាត់ និងសឡាតដែលមានបួនរ៉ក្អាត់។
ចាំបាច់ត្រូវសូត្រតះយិតក្នុងតាស្ហះហ៊ុទ ហើយអនុញ្ញាតឲ្យសូត្រតះយិតដោយប្រើទម្រង់ណាមួយក៏បានក្នុងចំណោមទម្រង់នៃការសូត្រតះយិតដែលមានបញ្ជាក់ពីណាពី ﷺ ។
អនុញ្ញាតឱ្យសុំបួងសួងក្នុងសឡាតនូវអ្វីដែលខ្លួនចង់បាន ដរាបណាវាមិនមែនជាអំពើបាប។
គប្បីបួងសួងឲ្យខ្លួនឯងមុនបួងសួងឲ្យអ្នកដទៃ។
التصنيفات
Method of Prayer