“នឹងមានមេដឹកនាំដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន និងរឿងរ៉ាវជាច្រើនដែលពួកអ្នកជំទាស់(ព្រោះវាមិនត្រឹមត្រូវ)”។…

“នឹងមានមេដឹកនាំដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន និងរឿងរ៉ាវជាច្រើនដែលពួកអ្នកជំទាស់(ព្រោះវាមិនត្រឹមត្រូវ)”។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើលោកប្រើពួកខ្ញុំឲ្យធ្វើដូចម្តេច? លោកបានឆ្លើយថា៖ “ចូរពួកអ្នកបំពេញនូវអ្វីដែលជាកាតព្វកិច្ចលើពួកអ្នក ហើយសុំនូវអ្វីដែលជាកម្មសិទ្ធិរបស់ពួកអ្នកពីអល់ឡោះ”។

អំពី អ៊ិពនូម៉ាស្អ៊ូទ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “នឹងមានមេដឹកនាំដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន និងរឿងរ៉ាវជាច្រើនដែលពួកអ្នកជំទាស់(ព្រោះវាមិនត្រឹមត្រូវ)”។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើលោកប្រើពួកខ្ញុំឲ្យធ្វើដូចម្តេច? លោកបានឆ្លើយថា៖ “ចូរពួកអ្នកបំពេញនូវអ្វីដែលជាកាតព្វកិច្ចលើពួកអ្នក ហើយសុំនូវអ្វីដែលជាកម្មសិទ្ធិរបស់ពួកអ្នកពីអល់ឡោះ”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ បានប្រាប់ថា ប្រជាជនម៉ូស្លីមនឹងត្រូវបានគ្រប់គ្រងដោយអ្នកគ្រប់គ្រងដែលមានគំនិតអាត្មានិយមទាក់ទងនឹងទ្រព្យសម្បត្តិរបស់ប្រជាជនមូស្លីម និងបញ្ហាលោកិយផ្សេងទៀត។ ពួកគេនឹងប្រើប្រាស់វាតាមតែចិត្តរបស់ពួកគេ និងរារាំងសិទ្ធិរបស់មូស្លីមពីវា។ ហើយនឹងកើតឡើងចេញអំពីពួកគេនូវប្រការដែលត្រូវបានបដិសេធនៅក្នុងសាសនាផងដែរ។ ពេលនោះ បណ្តាសហាហ្ពាត់ رضي الله عنهم បានសួរថា តើពួកគេត្រូវធ្វើដូចម្តេចក្នុងស្ថានភាពបែបនេះ? ណាពី ﷺ បានប្រាប់ពួកគេថា សូមកុំឲ្យការគ្រប់គ្រងដោយអាត្មានិយមរបស់មេដឹកនាំទាំងនោះរារាំងពួកអ្នកពីការស្តាប់បង្គាប់ និងគោរពតាមពួកគេដែលជាកាតព្វកិច្ចលើពួកអ្នក។ ផ្ទុយទៅវិញ ពួកអ្នកត្រូវអត់ធ្មត់ ហើយត្រូវស្តាប់បង្គាប់ និងមិនត្រូវបះបោរឡើយ។ ហើយចូរសុំនូវអ្វីដែលជាកម្មសិទ្ធិរបស់ពួកអ្នកពីអល់ឡោះ និងសុំឲ្យទ្រង់កែលម្អមេដឹកនាំ និងការពារពីអំពើអាក្រក់ និងការគាបសង្កត់របស់ពួកគេ។

فوائد الحديث

ហាទីស្ហនេះស្ថិតក្នុងចំណោមសញ្ញានៃភាពជាណាពីរបស់ណាពី ﷺ ខណៈដែលលោកបានប្រាប់ពីអ្វីដែលនឹងកើតឡើងចំពោះប្រជាជាតិរបស់លោក ហើយវាបានកើតឡើងដូចដែលលោកបានប្រាប់ពិតមែន។

អនុញ្ញាតឱ្យផ្តល់ដំណឹងដល់អ្នកដែលគេរំពឹងថា នឹងមានគ្រោះថ្នាក់កើតឡើងចំពោះអ្នកទាំងនោះដើម្បីឱ្យពួកគេអាចត្រៀមខ្លួន។ ហើយនៅពេលដែលវាមកដល់ អ្នកទាំងនោះនឹងមានភាពអត់ធ្មត់ និងរំពឹងផលបុណ្យពីអល់ឡោះ។

ការប្រកាន់ខ្ជាប់នឹងគម្ពីរគួរអាននិងស៊ុណ្ណះ គឺជាច្រកចេញពីភាពវឹកវរ និងការខ្វែងគំនិតគ្នា។

ជំរុញឱ្យស្តាប់បង្គាប់និងគោរពតាមថ្នាក់ដឹកនាំចំពោះប្រការល្អ ហើយមិនត្រូវបះបោរប្រឆាំងនឹងមេដឹកនាំឡើយ ទោះបីជាមានភាពអយុត្តិធម៌កើតឡើងពីសំណាក់ពួកគេក៏ដោយ។

ប្រើប្រាស់គតិបណ្ឌិត និងការដើរតាមស៊ុណ្ណះក្នុងពេលមានភាពវឹកវរ។

ចាំបាច់លើមនុស្សត្រូវធ្វើនូវអ្វីដែលជាកាតព្វកិច្ចចាំបាច់មកលើខ្លួន ទោះបីជាខ្លួនជួបប្រទះនូវភាពអយុត្តិធម៌ខ្លះក៏ដោយ។

ហាទីស្ហនេះបង្ហាញពីគោលការណ៍៖ ប្រសិនបើមានប្រការអាក្រក់ពីរ ហើយចាំបាច់ត្រូវជ្រើសរើសមួយក្នុងចំណោមប្រការអាក្រក់ទាំងពីរនោះជាដាច់ខាត គឺត្រូវជ្រើសរើសយកប្រការណាដែលផលអាក្រក់របស់វាមានតិចជាង ឬប្រការណាដែលគ្រោះថ្នាក់របស់វាមានតិចជាង។

التصنيفات

Duties of the Imam