إعدادات العرض
“ពួកអ្នកនឹងមិនអាចចូលឋានសួគ៌បានឡើយ លុះត្រាតែពួកអ្នកមានជំនឿ ហើយពួកអ្នកគ្មានជំនឿឡើយ លុះត្រាតែ…
“ពួកអ្នកនឹងមិនអាចចូលឋានសួគ៌បានឡើយ លុះត្រាតែពួកអ្នកមានជំនឿ ហើយពួកអ្នកគ្មានជំនឿឡើយ លុះត្រាតែ ពួកអ្នកចេះស្រលាញ់គ្នា។ តើពួកអ្នកចង់ឲ្យខ្ញុំបង្ហាញពួកអ្នកពីប្រការមួយដែលពួកអ្នកធ្វើវាទៅ នោះពួកអ្នកនឹងចេះស្រលាញ់គ្នាដែរឬទេ? ចូរពួកអ្នកផ្សព្វផ្សាយសាឡាម(គារវកិច្ច)ក្នុងចំណោមពួកអ្នក”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពួកអ្នកនឹងមិនអាចចូលឋានសួគ៌បានឡើយ លុះត្រាតែពួកអ្នកមានជំនឿ ហើយពួកអ្នកគ្មានជំនឿឡើយ លុះត្រាតែ ពួកអ្នកចេះស្រលាញ់គ្នា។ តើពួកអ្នកចង់ឲ្យខ្ញុំបង្ហាញពួកអ្នកពីប្រការមួយដែលពួកអ្នកធ្វើវាទៅ នោះពួកអ្នកនឹងចេះស្រលាញ់គ្នាដែរឬទេ? ចូរពួកអ្នកផ្សព្វផ្សាយសាឡាម(គារវកិច្ច)ក្នុងចំណោមពួកអ្នក”។
الترجمة
العربية Bosanski English Español فارسی Français Bahasa Indonesia Русский Türkçe اردو 中文 हिन्दी Hausa Kurdî Kiswahili Português සිංහල Svenska Čeština ગુજરાતી Yorùbá ئۇيغۇرچە Tiếng Việt پښتو অসমীয়া دری Кыргызча or नेपाली Kinyarwanda తెలుగు Lietuvių Română മലയാളം Nederlands Soomaali Српски Українська Deutsch ಕನ್ನಡ Wolof Moore Shqip ქართული Azərbaycan Magyar বাংলা Македонски தமிழ் မြန်မာ አማርኛ Malagasy Oromoo Tagalog ไทย मराठी ਪੰਜਾਬੀ O‘zbekالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា គ្មាននរណាម្នាក់អាចចូលឋានសួគ៌បានឡើយ លើកលែងតែអ្នកដែលមានជំនឿប៉ុណ្ណោះ ហើយជំនឿនឹងមិនពេញលេញ និងស្ថានភាពសង្គមអ៊ីស្លាមមិនអាចល្អប្រសើរបានទេ លុះត្រាតែពួកគេចេះស្រឡាញ់គ្នាទៅវិញទៅមក។ បន្ទាប់មក ណាពី ﷺ លោកបានណែនាំនូវកិច្ចការដ៏ល្អបំផុតមួយដែលនាំឱ្យពួកគេចេះស្រឡាញ់គ្នា គឺការផ្សព្វផ្សាយសាឡាមរវាងអ្នកមូស្លីមដែលអល់ឡោះបានកំណត់វាជាការគារវកិច្ច ស្វាគមន៍សម្រាប់ខ្ញុំបម្រើរបស់ទ្រង់។فوائد الحديث
គ្មាននរណាអាចចូលឋានសួគ៌បានឡើយ លុះត្រាតែគេមានជំនឿ។
ក្នុងចំណោមភាពពេញលេញនៃសេចក្តីជំនឿ គឺការដែលអ្នកមូស្លីមស្រឡាញ់បងប្អូនរបស់ខ្លួនដូចដែលគេស្រឡាញ់ខ្លួនឯង។
គប្បីផ្សព្វផ្សាយសាឡាម ឬឲ្យសាឡាមគ្នារវាងអ្នកមូស្លីម ព្រោះវានាំមកនូវក្តីស្រឡាញ់ និងសន្តិភាពក្នុងចំណោមមនុស្សលោក។
ការឲ្យសាឡាមត្រូវផ្តល់ឲ្យតែចំពោះមូស្លីមប៉ុណ្ណោះ ដោយយោងតាមប្រសាសន៍របស់ណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកផ្សព្វផ្សាយសាឡាម(គារវកិច្ច)ក្នុងចំណោមពួកអ្នក”។
ការឲ្យសាឡាមជួយលុបបំបាត់នូវការបែកបាក់ ការបែកខ្ញែក និងការស្អប់ខ្ពើមគ្នា។
សារៈសំខាន់នៃក្តីស្រឡាញ់រវាងអ្នកមូស្លីម ហើយពិតណាស់ វាជាផ្នែកមួយដែលធ្វើឲ្យជំនឿ(អ៊ីម៉ាន)មានភាពពេញលេញ។
នៅក្នុងហាទីស្ហមួយផ្សេងទៀតបញ្ជាក់ថា ទម្រង់ពេញលេញនៃការឲ្យសាឡាមគឺ៖ "السلام عليكم ورحمة الله وبركاته" (សូមសន្តិភាព ក្តីមេត្តាករុណាពីអល់ឡោះ និងពរជ័យពីទ្រង់កើតមានដល់អ្នក)។ ចំណែកការឲ្យសាឡាមត្រឹមពាក្យថា៖ "السلام عليكم" (សូមសន្តិភាពកើតមានដល់អ្នក) ក៏គ្រប់គ្រាន់ដែរ។
التصنيفات
Merits of Organs' Acts