តើអំពើល្អណាមួយដែលអល់ឡោះស្រឡាញ់ជាងគេ? លោកបានឆ្លើយថា៖ “គឺការសឡាតទាន់ពេលវេលារបស់វា”។ គាត់សួរថា៖ បន្ទាប់មក…

តើអំពើល្អណាមួយដែលអល់ឡោះស្រឡាញ់ជាងគេ? លោកបានឆ្លើយថា៖ “គឺការសឡាតទាន់ពេលវេលារបស់វា”។ គាត់សួរថា៖ បន្ទាប់មក តើអ្វីទៅ? លោកបានឆ្លើយថា៖ “បន្ទាប់មក គឺកតញ្ញូចំពោះឪពុកម្តាយ”។ គាត់សួរទៀតថា៖ បន្ទាប់ មក តើអ្វីទៀត? លោកបានឆ្លើយថា៖ “គឺការតស៊ូក្នុងមាគ៌ាអល់ឡោះ”

អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ ខ្ញុំបានសួរណាពី ﷺ ថា៖ តើអំពើល្អណាមួយដែលអល់ឡោះស្រឡាញ់ជាងគេ? លោកបានឆ្លើយថា៖ “គឺការសឡាតទាន់ពេលវេលារបស់វា”។ គាត់សួរថា៖ បន្ទាប់មក តើអ្វីទៅ? លោកបានឆ្លើយថា៖ “បន្ទាប់មក គឺកតញ្ញូចំពោះឪពុកម្តាយ”។ គាត់សួរទៀតថា៖ បន្ទាប់ មក តើអ្វីទៀត? លោកបានឆ្លើយថា៖ “គឺការតស៊ូក្នុងមាគ៌ាអល់ឡោះ”។ គាត់បាននិយាយថា៖ លោកបានប្រាប់ខ្ញុំអំពីរឿងទាំងនេះ ហើយប្រសិនបើខ្ញុំសួរបន្ថែមទៀត លោកនឹងប្រាប់ខ្ញុំបន្ថែមទៀត។

[صحيح] [متفق عليه]

الشرح

មានគេសួរណាពី ﷺ ថា តើអំពើល្អមួយណាដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ជាងគេ? ពេលនោះ លោកបានឆ្លើយថា៖ គឺការសឡាតកាតព្វកិច្ច(សឡាតហ្វើរទូ)ទៅតាមពេលវេលារបស់វាដែលបានកំណត់ដោយច្បាប់អ៊ីស្លាម។ បន្ទាប់មក គឺការមានភាពកតញ្ញូចំពោះឪពុកម្តាយតាមរយៈការធ្វើល្អចំពោះពួកគាត់ បំពេញនូវសិទ្ធិរបស់ពួកគាត់ និងបោះបង់ការធ្វើអកតញ្ញូចំពោះពួកគាត់។ បន្ទាប់មកទៀត គឺការតស៊ូ(ប្រយុទ្ធ)ក្នុងមាគ៌ារបស់អល់ឡោះដើម្បីលើកតម្កើងបន្ទូលរបស់អល់ឡោះឲ្យខ្ពង់ខ្ពស់ឡើង ការពារសាសនាអ៊ីស្លាម និងអ្នកកាន់សាសនានេះ ហើយនិងបង្ហាញនូវអត្តសញ្ញាណសាសនាឥស្លាមតាមរយៈជីវិតនិងទ្រព្យសម្បត្តិ។ អ៊ិពនូម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ លោកបានប្រាប់ខ្ញុំពីទង្វើទាំងនេះ។ ហើយប្រសិនបើខ្ញុំសួរលោកថា៖ បន្ទាប់មក តើអ្វីទៀត? នោះលោកប្រាកដជានឹងប្រាប់ខ្ញុំបន្ថែមទៀតជាមិនខាន។

فوائد الحديث

ទង្វើល្អមានកម្រិតខុសៗគ្នាអាស្រ័យទៅតាមក្តីស្រឡាញ់របស់អល់ឡោះជាម្ចាស់ចំពោះទង្វើនោះ។

ជំរុញជនមូស្លីមឲ្យព្យាយាមសាងទង្វើកុសលដោយចាប់ផ្តើមពីទង្វើកុសលដែលល្អជាងគេបំផុតមុន។

ចម្លើយរបស់ណាពី ﷺ ទាក់ទងនឹងទង្វើដែលល្អបំផុត គឺមានលក្ខណៈខុសៗគ្នាទៅតាមមនុស្ស(ដែលមកសួរលោក) និងស្ថានភាពរបស់ពួកគេ ហើយនិងអ្វីដែលផ្តល់ប្រយោជន៍ដល់ពួកគេម្នាក់ៗជាង។

التصنيفات

Merits of Good Deeds, Virtue of Prayer