إعدادات العرض
ពិតណាស់ មានបុរសម្នាក់បានបរិភោគអាហារនៅចំពោះមុខរ៉ស៊ូលុលឡោះ ﷺ ដោយដៃឆ្វេង។ ពេលនោះ លោកបានមានប្រសាសន៍ថា៖…
ពិតណាស់ មានបុរសម្នាក់បានបរិភោគអាហារនៅចំពោះមុខរ៉ស៊ូលុលឡោះ ﷺ ដោយដៃឆ្វេង។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកបរិភោគដោយដៃស្តាំ”។ បុរសនោះបានឆ្លើយថា៖ ខ្ញុំមិនអាចធ្វើបានទេ
អំពី សាឡាម៉ះ ពិន អាល់អឹកវ៉ាក់ رضي الله عنه ពិតណាស់ មានបុរសម្នាក់បានបរិភោគអាហារនៅចំពោះមុខរ៉ស៊ូលុលឡោះ ﷺ ដោយដៃឆ្វេង។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកបរិភោគដោយដៃស្តាំ”។ បុរសនោះបានឆ្លើយថា៖ ខ្ញុំមិនអាចធ្វើបានទេ។ លោកក៏បានមានប្រសាសន៍ថា៖ “សូមឲ្យអ្នកពិតជាមិនអាចធ្វើបាន(ដូចមាត់)ចុះ”។ (តាមពិត)គ្មានអ្វីដែលរារាំងបុរសនោះក្រៅពីភាពក្អេងក្អាងឡើយ។ គាត់បាននិយាយថា៖ បន្ទាប់មក បុរសនោះមិនអាចលើកដៃដល់មាត់បានទៀតឡើយ។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Kiswahili Português සිංහල Svenska Čeština ગુજરાતી Yorùbá ئۇيغۇرچە پښتو অসমীয়া دری Кыргызча or Tiếng Việt नेपाली Kinyarwanda తెలుగు Lietuvių Română മലയാളം Nederlands Soomaali Српски Українська Deutsch ಕನ್ನಡ Wolof Moore Shqip ქართული Azərbaycan Magyar Македонски தமிழ் မြန်မာ አማርኛ Malagasy Oromoo ไทย मराठी ਪੰਜਾਬੀ O‘zbekالشرح
ណាពី ﷺ លោកបានឃើញបុរសម្នាក់បរិភោគអាហារដោយដៃឆ្វេង។ ពេលនោះ លោកបានប្រើបុរសនោះឱ្យបរិភោគដោយដៃស្តាំវិញ។ ក៏ប៉ុន្តែបុរសនោះបានឆ្លើយតបដោយភាពក្អេងក្អាង និងភូតកុហកថា ខ្លួនមិនអាចធ្វើបានឡើយ។ ពេលនោះ ណាពី ﷺ បានបួងសួងសុំកុំឲ្យបុរសនោះអាចបរិភោគអាហារដោយដៃស្តាំបាន។ ដូចនេះ អល់ឡោះជាម្ចាស់ក៏បានឆ្លើយតបនឹងការបួងសួងរបស់ណាពី ﷺ ដោយធ្វើឱ្យដៃស្តាំរបស់បុរសនោះស្ពឹកដោយបន្ទាប់ពីនោះមក បុរសនោះមិនអាចលើកដៃស្តាំរបស់ខ្លួនទៅដល់មាត់ដើម្បីបរិភោគអាហារឬផឹកទឹកបានទៀតឡើយ។فوائد الحديث
ចាំបាច់ត្រូវបរិភោគអាហារដោយដៃស្តាំ ហើយហាមឃាត់ការបរិភោគដោយដៃឆ្វេង។
អ្នកដែលក្អេងក្អាងមិនព្រមអនុវត្តតាមច្បាប់បញ្ញត្តិអ៊ីស្លាម ជននោះសមនឹងទទួលទណ្ឌកម្មបំផុត។
អល់ឡោះជាម្ចាស់បានលើកតម្កើងដល់ណាពីរបស់ទ្រង់ ﷺ ដោយឆ្លើយតបនឹងការបួងសួងរបស់លោក។
បង្គាប់ប្រើឲ្យប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់នៅគ្រប់ស្ថានភាព សូម្បីក្នុងពេលកំពុងបរិភោគអាហារ។
التصنيفات
Manners of Eating and Drinking