إعدادات العرض
“បុគ្គលណារៀបចំ(អ្វីដែលជាតម្រូវការចាំបាច់)សម្រាប់អ្នកប្រយុទ្ធក្នុងផ្លូវអល់ឡោះ…
“បុគ្គលណារៀបចំ(អ្វីដែលជាតម្រូវការចាំបាច់)សម្រាប់អ្នកប្រយុទ្ធក្នុងផ្លូវអល់ឡោះ នោះគេក៏ដូចជាអ្នកប្រយុទ្ធក្នុងសង្គ្រាមដែរ។ ហើយបុគ្គលណាដែលនៅថែរក្សាការពារក្រុមគ្រួសាររបស់អ្នកប្រយុទ្ធក្នុងផ្លូវអល់ឡោះដោយក្តី សប្បុរស នោះគេក៏ដូចជាអ្នកប្រយុទ្ធក្នុងសង្គ្រាមដែរ”។
អំពី ហ្ស៊េទ ពិន ខលិទ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណារៀបចំ(អ្វីដែលជាតម្រូវការចាំបាច់)សម្រាប់អ្នកប្រយុទ្ធក្នុងផ្លូវអល់ឡោះ នោះគេក៏ដូចជាអ្នកប្រយុទ្ធក្នុងសង្គ្រាមដែរ។ ហើយបុគ្គលណាដែលនៅថែរក្សាការពារក្រុមគ្រួសាររបស់អ្នកប្រយុទ្ធក្នុងផ្លូវអល់ឡោះដោយក្តី សប្បុរស នោះគេក៏ដូចជាអ្នកប្រយុទ្ធក្នុងសង្គ្រាមដែរ”។
[صحيح] [متفق عليه]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Kiswahili Português සිංහල অসমীয়া Tiếng Việt ગુજરાતી Nederlands پښتو नेपाली മലയാളം Svenska Кыргызча Română ಕನ್ನಡ Српски తెలుగు ქართული Moore Magyar Kinyarwanda Македонски Čeština Українська Lietuvių Wolof Azərbaycan Malagasy ไทย मराठी ਪੰਜਾਬੀ دری አማርኛ Deutschالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនណាដែលរៀបចំសម្រាប់អ្នកដែលប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ នូវសម្ភារៈប្រើប្រាស់សម្រាប់ការធ្វើដំណើរ និងអ្វីដែលចាំបាច់ ដូចជា អាវុធ យានជំនិះ អាហារ និងថវិកា ជននោះគឺស្ថិតក្នុងច្បាប់អ្នកដែលចេញទៅប្រយុទ្ធ ហើយគេនឹងទទួលបានផលបុណ្យដូចអ្នកចេញទៅប្រយុទ្ធដែរ។ ហើយបុគ្គលណាដែលនៅថែរក្សាការពារក្រុមគ្រួសាររបស់អ្នកប្រយុទ្ធក្នុងផ្លូវអល់ឡោះដោយក្តី សប្បុរស នៅពេលដែលគាត់នៅឆ្ងាយ នោះគេក៏ដូចជាអ្នកប្រយុទ្ធក្នុងសង្គ្រាមដែរ។فوائد الحديث
ជំរុញឱ្យជនមូស្លីមជួយគ្នាទៅវិញទៅមកលើប្រការល្អ។
អ៊ិពនូហាជើរ បាននិយាយថា៖ ហាទីស្ហនេះជំរុញឱ្យធ្វើល្អទៅចំពោះអ្នកដែលបម្រើផលប្រយោជន៍អ្នកមូស្លីម ឬអ្នកដែលបំពេញកិច្ចការសំខាន់ៗជូនអ្នកមូស្លីម។
គោលការណ៍ទូទៅ៖ ជនណាដែលជួយបុគ្គលម្នាក់ក្នុងការគោរពប្រតិបត្តិអល់ឡោះ រូបគេនឹងទទួលបានផលបុណ្យដូចជននោះដែរ ដោយគេមិនកាត់បន្ថយផលបុណ្យរបស់អ្នកដែលប្រព្រឹត្តបន្តិចណាឡើយ។
التصنيفات
Excellence of Jihad