ខ្ញុំ និងណាពី ﷺ ធ្លាប់ងូតទឹកជាមួយគ្នាពីប្រដាប់ដាក់ទឹកតែមួយ ខណៈពេលដែលយើងទាំងពីរនាក់មានជូនុប។…

ខ្ញុំ និងណាពី ﷺ ធ្លាប់ងូតទឹកជាមួយគ្នាពីប្រដាប់ដាក់ទឹកតែមួយ ខណៈពេលដែលយើងទាំងពីរនាក់មានជូនុប។ ហើយលោកធ្លាប់បានប្រើឲ្យខ្ញុំស្លៀកពាក់ឱ្យ ហើយខ្ញុំក៏បានពាក់វា រួចលោកក៏បានថើបខ្ញុំ ទោះបីជាខ្ញុំកំពុងមករដូវក៏ដោយ។

អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ ខ្ញុំ និងណាពី ﷺ ធ្លាប់ងូតទឹកជាមួយគ្នាពីប្រដាប់ដាក់ទឹកតែមួយ ខណៈពេលដែលយើងទាំងពីរនាក់មានជូនុប។ ហើយលោកធ្លាប់បានប្រើឲ្យខ្ញុំស្លៀកពាក់ឱ្យ ហើយខ្ញុំក៏បានពាក់វា រួចលោកក៏បានថើបខ្ញុំ ទោះបីជាខ្ញុំកំពុងមករដូវក៏ដោយ។ ហើយលោកធ្លាប់អើតក្បាលចេញមករកខ្ញុំ ខណៈដែលលោកកំពុងអៀកទីកាហ្វ ហើយខ្ញុំលាងសម្អាតក្បាលឱ្យលោក ខណៈដែលខ្ញុំកំពុងមករដូវ។

[صحيح] [متفق عليه]

الشرح

អ៊ុមមុលមុមីនីន អាអ៊ីស្ហះ رضي الله عنها បានប្រាប់ពីជីវិតឯកជនមួយចំនួនរបស់នាងជាមួយនឹងណាពី ﷺ ក្នុងចំណោមនោះគឺ នាងធ្លាប់ងូតទឹកសម្អាតខ្លួនពីជូនុបជាមួយនឹងណាពី ﷺ ពីធុងទឹកតែមួយ ដោយពួកគាត់ទាំងពីរដងទឹកពីធុងទឹកនោះក្នុងពេលជាមួយគ្នា។ ហើយនៅពេលដែលណាពី ﷺលោកថើបនាង ខណៈពេលនាងកំពុងមករដូវនោះ គឺលោកប្រើនាងឲ្យគ្របដណ្តប់រាងកាយរបស់នាងពីផ្ចិតរហូតដល់ជង្គង់ ហើយលោកក៏ថើបនាង តែមិនឈានដល់ការរួមមេត្រីឡើយ។ ហើយណាពី ﷺ លោកធ្លាប់អៀកទីកាហ្វក្នុងម៉ាស្ជិត។ ពេលនោះ លោកបានអើតក្បាលចេញទៅឱ្យអាអ៊ីស្ហះកក់សក់ឱ្យ ខណៈពេលនាងនៅក្នុងផ្ទះរបស់នាង និងកំពុងមករដូវ។

فوائد الحديث

អនុញ្ញាតឱ្យប្តីប្រពន្ធងូតទឹកជាមួយគ្នាពីប្រដាប់ដាក់ទឹកតែមួយ។

អនុញ្ញាតឱ្យប៉ះពាល់ភរិយាដែលមករដូវនៅកន្លែងក្រៅពីទ្វារមាស ហើយពិតណាស់ រាងកាយរបស់នាង គឺជ្រះស្អាត។

ស្ត្រីមានរដូវត្រូវបានណែនាំឱ្យស្លៀកសម្លៀកបំពាក់នៅពេលដែលប៉ះពាល់ ឬប្រលែងលេងជាមួយគ្នា។

ប្រកាន់យកមធ្យោបាយទាំងឡាយដែលជួយការពារមិនឲ្យធ្លាក់ចូលប្រការដែលច្បាប់ហាមឃាត់។

ហាមឃាត់ស្ត្រីមករដូវស្នាក់នៅក្នុងម៉ាស្ជិត។

អនុញ្ញាតឱ្យស្ត្រីដែលមានរដូវអាចប៉ះពាល់វត្ថុទាំងឡាយធម្មតា ទាំងសើម ទាំងស្ងួត ទាំងការងូតទឹក និងការសិតសក់។

បង្ហាញពីទំនាក់ទំនងល្អរបស់ណាពី ﷺ ចំពោះគ្រួសាររបស់លោក។

التصنيفات

Prophet's Guidance on Marriage and Treating One's Wife