إعدادات العرض
“តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់ពួកអ្នកពីទង្វើដ៏ល្អបំផុតរបស់ពួកអ្នក…
“តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់ពួកអ្នកពីទង្វើដ៏ល្អបំផុតរបស់ពួកអ្នក ស្អាតស្អំបំផុតនៅចំពោះម្ចាស់របស់ពួកអ្នក លើកឋានៈរបស់ពួកអ្នកឲ្យខ្ពស់ខ្ពស់បំផុត
អំពី អាពូអាត់ទើរហ្ទាក رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់ពួកអ្នកពីទង្វើដ៏ល្អបំផុតរបស់ពួកអ្នក ស្អាតស្អំបំផុតនៅចំពោះម្ចាស់របស់ពួកអ្នក លើកឋានៈរបស់ពួកអ្នកឲ្យខ្ពស់ខ្ពស់បំផុត ហើយល្អជាងការបរិច្ចាគមាសប្រាក់ និងល្អជាងការដែលពួកអ្នកជួបសត្រូវរបស់ពួកអ្នក ពួកអ្នកសម្លាប់ពួកគេ ហើយពួកគេសម្លាប់ពួកអ្នកវិញដែរឬទេ”? ពួកគេបានឆ្លើយថា៖ ពិតមែនហើយ។ លោកបានមានប្រសាសន៍ថា៖ “គឺការហ្ស៊ីកៀរ(រលឹក)ទៅចំពោះអល់ឡោះជាម្ចាស់”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල ئۇيغۇرچە Hausa Kurdî Kiswahili Português دری অসমীয়া Svenska Yorùbá Кыргызча ગુજરાતી नेपाली Română മലയാളം Nederlands Soomaali پښتو తెలుగు Kinyarwanda ಕನ್ನಡ Српски Moore ქართული Čeština Magyar Українська Македонски Lietuvių Azərbaycan Wolof አማርኛ Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀالشرح
ណាពី ﷺ លោកបានសួរសហាហ្ពាត់របស់លោកថា៖ ណាពី ﷺ លោកបានសួរសហាហ្ពាត់របស់លោកថា៖ តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់ពីទង្វើកុសលដ៏ប្រសើរបំផុតរបស់ពួកអ្នក ឧត្តុង្គឧត្តមបំផុត បរិសុទ្ធបំផុត និងស្អាតស្អំបំផុតនៅចំពោះអល់ឡោះជាម្ចាស់ តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់ពីទង្វើកុសលដ៏ប្រសើរបំផុតរបស់ពួកអ្នក ឧត្តុង្គឧត្តមបំផុត បរិសុទ្ធបំផុត និងស្អាតស្អំបំផុតនៅចំពោះអល់ឡោះជាម្ចាស់ ហើយលើកតម្កើងឋានៈរបស់ពួកអ្នកនៅក្នុងឋានសួគ៌ ល្អប្រសើរសម្រាប់ពួកអ្នកជាងការបរិច្ចាគមាសប្រាក់ និងល្អជាងការដែលពួកអ្នកជួបប្រយុទ្ធនឹងពួកគ្មានជំនឿ ពួកអ្នកសម្លាប់ពួកគេ ហើយពួកគេសម្លាប់ពួកអ្នកវិញដែរឬទេ? សហាហ្ពាត់បានឆ្លើយថា៖ បាទ ពួកយើងចង់ដឹង។ ណាពី ﷺ លោកបានឆ្លើយថា៖ គឺការហ្ស៊ីកៀរ រឭកដល់អល់ឡោះជាម្ចាស់នៅគ្រប់ពេលវេលា និងគ្រប់ស្ថានភាព។فوائد الحديث
ជាការពិតណាស់ ការហ្ស៊ីកៀរ រលឹកដល់អល់ឡោះជាប្រចាំទាំងខាងក្នុងនិងខាងក្រៅ គឺជាទង្វើកុសលដ៏ធំធេងបំផុត និងមានប្រយោជន៍បំផុតនៅចំពោះមុខអល់ឡោះជាម្ចាស់។
តាមពិត ទង្វើកុសលទាំងអស់ត្រូវបានដាក់បញ្ញត្តិឡើងដើម្បីរឭកដល់អល់ឡោះជាម្ចាស់។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “وَأَقِمِ الصَّلَاةَ لِذِكْرِي” (ហើយចូរអ្នកប្រតិបត្តិសឡាតដើម្បីរឭកដល់យើង)។ ហើយណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “តាមពិត គេចាត់ទុកការតវ៉ាហ្វជុំវិញកាក់ហ្ពះ ការដើរសាអ៊ីរវាងភ្នំសហ្វានិងភ្នំម៉ារវ៉ះ និងការគប់គោល គឺដើម្បីបញ្ឈរនូវការរឭកដល់អល់ឡោះជាម្ចាស់”។ រាយការណ៍ដោយ អាពូទើវូទ និង អាត់តៀរមីហ្ស៊ី។
អាល់អ៊ីហ្ស ពិន អាប់ទុស្សាឡាម បានលើកឡើងនៅក្នុងសៀវភៅច្បាប់របស់គាត់ថា៖ ហាទីស្ហនេះបង្ហាញថា ផលបុណ្យមិនមែនផ្អែកលើបរិមាណនៃទង្វើនោះឡើយ។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់អាចផ្តល់ផលបុណ្យច្រើនសម្រាប់ទង្វើល្អតូច ជាងទង្វើល្អធំ។ ដូចនេះ ផលបុណ្យផ្អែកលើកម្រិតនៃភាពឧត្តុង្គឧត្តមទង្វើនោះ។
អ៊ីម៉ាំ អាល់ម៉ាណាវី បានលើកឡើងនៅក្នុងសៀវភៅ ហ្វៃទុលកទៀរថា៖ ហាទីស្ហនេះផ្តល់នូវការយល់ថា ហ្ស៊ីកៀរ គឺជាអំពើល្អបំផុតសម្រាប់បុគ្គលដែលត្រូវបាននិយាយទៅកាន់(តាមស្ថានភាពរបស់គេ)។ ប៉ុន្តែបើគេនិយាយជាមួយអ្នកចម្បាំងក្លាហាន គេនឹងប្រាប់ថា ជីហាតគឺល្អបំផុត។ បើនិយាយជាមួយអ្នកមានដែលអាចជួយអ្នកក្រ គេនឹងប្រាប់ថាការដាក់ទាន គឺល្អបំផុត។ បើនិយាយជាមួយអ្នកដែលមានលទ្ធភាពធ្វើហាជ្ជី គេនឹងប្រាប់ថា ការធ្វើហាជ្ជី គឺល្អបំផុត។ បើនិយាយជាមួយអ្នកដែលមានឪពុកម្តាយ គេនឹងប្រាប់ថា ការកតញ្ញូចំពោះឪពុកម្តាយ គឺល្អបំផុត។ នេះជាការផ្ដល់រវាងហាទីស្ហផ្សេងៗគ្នា។
ការហ្ស៊ីកៀរ រឭកទៅចំពោះអល់ឡោះដែលមានលក្ខណៈពេញលេញជាងគេបំផុត គឺការពោលដោយអណ្តាត ព្រមជាមួយនឹងការត្រឹះរិះពិចារណាពីអត្ថន័យរបស់វាក្នុងចិត្ត។ បន្ទាប់មក គឺការត្រឹះរិះពិចារណាក្នុងចិត្តតែមួយមុខ។ បន្ទាប់មកទៀត គឺការពោលដោយអណ្តាតតែមួយមុខ។ ទាំងអស់នេះ សុទ្ធតែទទួលបានផលបុណ្យ បើសិនជាអល់ឡោះមានចេតនា។
ការដែលជនមូស្លីមប្រកាន់ខ្ជាប់នូវការហ្ស៊ីកៀរ រឭកទៅចំពោះអល់ឡោះទៅតាមពេលវេលា ដូចជាហ្ស៊ីកៀរពេលព្រឹកនិងពេលល្ងាច ពេលចូលម៉ាស្ជិត ពេលចូលផ្ទះ ពេលចូលបន្ទប់ទឹក និងពេលចេញពីកន្លែងទាំងនេះជាដើម គឺធ្វើឲ្យរូបគេស្ថិតក្នុងចំណោមអ្នកដែលហ្ស៊ីកៀរ រឭកទៅចំពោះអល់ឡោះជាម្ចាស់យ៉ាងច្រើន។
التصنيفات
Merits of Remembering Allah