إعدادات العرض
“សឡាតទាំងប្រាំពេល ពីជុមអាត់(ថ្ងៃសុក្រ)មួយទៅជុមអាត់មួយ និងពីខែរ៉ម៉ាហ្ទនមួយទៅខែរ៉ម៉ាហ្ទនមួយទៀត…
“សឡាតទាំងប្រាំពេល ពីជុមអាត់(ថ្ងៃសុក្រ)មួយទៅជុមអាត់មួយ និងពីខែរ៉ម៉ាហ្ទនមួយទៅខែរ៉ម៉ាហ្ទនមួយទៀត វាជម្រុះចោលនូវបាបកម្មដែលនៅចន្លោះនោះ ដរាបណាគេជៀសវាងពីបាបកម្មធំៗ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកធ្លាប់បានមានប្រសាសន៍ថា៖ “សឡាតទាំងប្រាំពេល ពីជុមអាត់(ថ្ងៃសុក្រ)មួយទៅជុមអាត់មួយ និងពីខែរ៉ម៉ាហ្ទនមួយទៅខែរ៉ម៉ាហ្ទនមួយទៀត វាជម្រុះចោលនូវបាបកម្មដែលនៅចន្លោះនោះ ដរាបណាគេជៀសវាងពីបាបកម្មធំៗ”។
[صحيح] [رواه مسلم]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी සිංහල Kurdî Hausa Português മലയാളം తెలుగు Kiswahili မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە தமிழ் دری Български Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda тоҷикӣ O‘zbek Akan नेपाली Moore Azərbaycan Wolof Oromoo Soomaali Українська Bambara rn ქართული Македонски Српски Ελληνικά አማርኛ Malagasy ไทย da मराठी ਪੰਜਾਬੀ Lingala Italianoالشرح
ណាពី ﷺ លោកបានប្រាប់យើងថា ជាការពិតណាស់ ការសឡាតដែលជាកាតព្វកិច្ចទាំងប្រាំពេលក្នុងមួយថ្ងៃនិងមួយយប់ ការសឡាតជុមអាត់រៀងរាល់សប្ដាហ៍ និងកាន់អំណត់បួសក្នុងខែរ៉ម៉ាហ្ទនជារៀងរាល់ឆ្នាំ គឺជម្រុះចោលនូវបាបកម្មតូចៗដែលនៅចន្លោះនោះ តែភ្ជាប់នឹងលក្ខខណ្ឌ គឺត្រូវជៀសវាងនូវបាបកម្មធំៗទាំងឡាយ។ រីឯបាបកម្មធំៗ ដូចជាអំពើហ្ស៊ីណា និងការផឹកស្រាជាដើម គឺមិនត្រូវបានជម្រុះចោលឡើយ លើកលែងតែដោយការសារភាពកំហុស(តាវហ្ពាត់)ប៉ុណ្ណោះ។فوائد الحديث
បាបកម្មចែកជាពីរ គឺបាបកម្មតូចឬបាបកម្មកម្រិតស្រាល និងបាបកម្មធំឬបាបកម្មកម្រិតធ្ងន់។
ការជម្រុះចោលនូវបាបកម្មតូចមានភ្ជាប់ដោយលក្ខខណ្ឌ គឺត្រូវជៀសវាងនូវបាបកម្មធំៗទាំងឡាយ។
បាបកម្មធំ គឺជាបាបកម្មទាំងឡាយដែលមានភស្តុតាងបញ្ជាក់ពីការដាក់ទោសក្នុងលោកិយ ឬព្រមានពីការដាក់ទោសនាថ្ងៃបរលោកដោយការដាក់ទណ្ឌកម្ម ឬការខឹងសម្បាពីអល់ឡោះ ឬមានការគំរាមព្រមាន ឬដាក់បណ្តាសាដល់អ្នកដែលប្រព្រឹត្ត ដូចជាអំពើហ្ស៊ីណា និងការផឹកស្រាជាដើម។