“គ្មានអ្វីមួយដែលកើតឡើងចំពោះអ្នកមូស្លីម ដូចជាការនឿយហត់ ជំងឺ ការព្រួយបារម្ភ ទុក្ខព្រួយ ការឈឺចាប់…

“គ្មានអ្វីមួយដែលកើតឡើងចំពោះអ្នកមូស្លីម ដូចជាការនឿយហត់ ជំងឺ ការព្រួយបារម្ភ ទុក្ខព្រួយ ការឈឺចាប់ ឬទុក្ខវេទនា សូម្បីតែបន្លាមួយដែលមុតគេ លើកលែងតែអល់ឡោះជាម្ចាស់នឹងលុបលាងអំពើបាបរបស់ជននោះតាមរយៈប្រការទាំងនោះ”។

អំពី អាពូសាអ៊ីទ អាល់ឃុទរី និង អាពូហ៊ូរ៉យរ៉ោះ رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “គ្មានអ្វីមួយដែលកើតឡើងចំពោះអ្នកមូស្លីម ដូចជាការនឿយហត់ ជំងឺ ការព្រួយបារម្ភ ទុក្ខព្រួយ ការឈឺចាប់ ឬទុក្ខវេទនា សូម្បីតែបន្លាមួយដែលមុតគេ លើកលែងតែអល់ឡោះជាម្ចាស់នឹងលុបលាងអំពើបាបរបស់ជននោះតាមរយៈប្រការទាំងនោះ”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ អ្វីដែលកើតឡើងចំពោះអ្នកមូស្លីម មិនថាជាជំងឺ ការបារម្ភ ទុក្ខព្រួយ ទុក្ខលំបាក គ្រោះកាច ភាពតានតឹង ការភ័យខ្លាច និងភាពអត់ឃ្លាន សូម្បីតែការមុតបន្លាដែលធ្វើឱ្យរូបគេឈឺចាប់ ទាំងអស់នេះនឹងក្លាយជាមូលហេតុក្នុងការលុបលាងនូវបាបកម្ម និងកំហុសឆ្គងទាំងឡាយរបស់គេ។

فوائد الحديث

បញ្ជាក់ពីក្តីសប្បុរស និងក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿតាមរយៈការអភ័យទោសឲ្យពួកគេចំពោះបាបកម្មទាំងឡាយរបស់ពួកគេតាមរយៈការឈឺចាប់បន្តិចបន្តួចដែលពួកគេជួបប្រទះ។

គប្បីលើជនមូស្លីមត្រូវរំពឹងផលបុណ្យនៅឯអល់ឡោះចំពោះអ្វីដែលកើតឡើងចំពោះខ្លួន និងអត់ធ្មត់ចំពោះការលំបាកទាំងតូច ទាំងធំ ដើម្បីទទួលបានការលើកតម្កើងឋានៈ និងការជម្រុះចោលនូវអំពើអាក្រក់នានា។

التصنيفات

Excellence of Monotheism