إعدادات العرض
គេបានរំលឹកពីបុរសម្នាក់នៅចំពោះមុខណាពី ﷺ ថា បុរសនោះគេងនៅពេលយប់ រហូតដល់ភ្លឺ។ លោកបានមានប្រសាសន៍ថា៖…
គេបានរំលឹកពីបុរសម្នាក់នៅចំពោះមុខណាពី ﷺ ថា បុរសនោះគេងនៅពេលយប់ រហូតដល់ភ្លឺ។ លោកបានមានប្រសាសន៍ថា៖ “បុរសនោះត្រូវស្ហៃតននោមដាក់ត្រចៀកទាំងពីររបស់គាត់ (ឬនោមដាក់ត្រចៀកម្ខាងរបស់គាត់)”។
អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ គេបានរំលឹកពីបុរសម្នាក់នៅចំពោះមុខណាពី ﷺ ថា បុរសនោះគេងនៅពេលយប់ រហូតដល់ភ្លឺ។ លោកបានមានប្រសាសន៍ថា៖ “បុរសនោះត្រូវស្ហៃតននោមដាក់ត្រចៀកទាំងពីររបស់គាត់ (ឬនោមដាក់ត្រចៀកម្ខាងរបស់គាត់)”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල ئۇيغۇرچە Hausa Kurdî Kiswahili Português Nederlands অসমীয়া ગુજરાતી پښتو മലയാളം नेपाली ქართული Magyar తెలుగు Македонски Svenska Moore አማርኛ Română Українська ไทย मराठी ਪੰਜਾਬੀ دری Wolofالشرح
មានគេរំលឹកពីបុរសម្នាក់នៅចំពោះមុខណាពី ﷺ ថា បុរសនោះគេងនៅពេលយប់ទល់ភ្លឺ រហូតដល់ថ្ងៃរះដោយមិនបានក្រោកសឡាតដែលជាកាតព្វកិច្ចឡើយ។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ជាការពិតណាស់ បុរសនោះត្រូវស្ហៃតននោមដាក់ត្រចៀករបស់គាត់។فوائد الحديث
គេមិនពេញចិត្ត(ម៉ាក្រុះ)ចំពោះការមិនក្រោកសឡាតពេលយប់(គីយ៉ាមុលឡៃល៍) ហើយពិតណាស់ នេះគឺដោយសារតែស្ហៃតន។
ត្រូវប្រុងប្រយ័ត្នពីស្ហៃតនដែលអង្គុយចាំមនុស្សនៅគ្រប់ផ្លូវដើម្បីរារាំងរូបគេពីការគោរពប្រតិបត្តិអល់ឡោះ។
អ៊ិពនូហាជើរ បាននិយាយថា៖ ពាក្យថា៖ “មិនបានក្រោកសឡាត” អាចសំដៅលើគ្រប់ប្រភេទនៃសឡាត ឬអាចសំដៅទៅលើសឡាតជាក់លាក់ណាមួយ ដូចជាសឡាតពេលយប់ ឬសឡាតដែលជាកាតព្វកិច្ច។
អាត់តៃពី បាននិយាយថា៖ ហេតុផលដែលត្រចៀកត្រូវបានលើកឡើងជាពិសេសជាងភ្នែក ទោះបីជាភ្នែកមានទំនាក់ទំនងច្រើនជាមួយការដេកក៏ដោយ គឺដើម្បីបង្ហាញពីភាពធ្ងន់នៃការដេក ព្រោះការស្តាប់គឺជាប្រភពនៃការភ្ញាក់។ ហើយការជ្រើសរើសពាក្យ “នោម” គឺព្រោះវាជ្រាបចូលទៅក្នុងប្រហោង និង សរសៃឈាមយ៉ាងងាយស្រួល និងឆាប់រហ័ស ធ្វើឱ្យសរីរាង្គទាំងមូលមានភាពខ្ជិលច្រអូស។