إعدادات العرض
“ចូរអ្នកក្រាបស៊ូជោតឲ្យបានច្រើន ព្រោះរាល់ពេលដែលអ្នកក្រាបស៊ូជោតដើម្បីអល់ឡោះម្តង…
“ចូរអ្នកក្រាបស៊ូជោតឲ្យបានច្រើន ព្រោះរាល់ពេលដែលអ្នកក្រាបស៊ូជោតដើម្បីអល់ឡោះម្តង ទ្រង់នឹងលើកតម្កើងឋានៈអ្នកមួយកម្រិត ហើយជម្រុះចោលបាបកម្មរបស់អ្នកមួយ”។
អំពី ម៉ាក់ហ្ទាន ពិន អាពូតល់ហះ អាល់យ៉ាក់ម៉ារី បាននិយាយថា៖ ខ្ញុំបានជួបសាវហ្ពាន ដែលជាអ្នកបម្រើរបស់រ៉ស៊ូលុលឡោះ ﷺ ។ ពេលនោះ ខ្ញុំបានសួរថា៖ សូមអ្នកប្រាប់ខ្ញុំពីទង្វើមួយដែលខ្ញុំធ្វើវាទៅ អល់ឡោះជាម្ចាស់នឹងបញ្ចូលខ្ញុំទៅក្នុងឋានសួគ៌ ឬគាត់បាននិយាយថា៖ ខ្ញុំបាននិយាយថា៖ ទង្វើមួយដែលអល់ឡោះស្រឡាញ់បំផុត។ ពេលនោះ គាត់នៅស្ងៀម។ បន្ទាប់មក ខ្ញុំបានសួរគាត់ម្តងទៀត ហើយគាត់នៅស្ងៀមដដែល។ បន្ទាប់មកទៀត ខ្ញុំក៏សួរគាត់ជាលើកទីបី ពេលនោះ គាត់បាននិយាយថា៖ ខ្ញុំបានសួរសំណួរនេះទៅកាន់រ៉ស៊ូលុលឡោះﷺ ហើយលោកបានឆ្លើយថា៖ “ចូរអ្នកក្រាបស៊ូជោតឲ្យបានច្រើន ព្រោះរាល់ពេលដែលអ្នកក្រាបស៊ូជោតដើម្បីអល់ឡោះម្តង ទ្រង់នឹងលើកតម្កើងឋានៈអ្នកមួយកម្រិត ហើយជម្រុះចោលបាបកម្មរបស់អ្នកមួយ”។ ម៉ាក់ហ្ទាន បាននិយាយថា៖ បន្ទាប់មក ខ្ញុំបានជួប អាពូអាត់ទើរហ្ទាក់ ហើយខ្ញុំបានសួរគាត់ គាត់ក៏បានប្រាប់ខ្ញុំដូចអ្វីដែលសាវហ្ពានបានប្រាប់ខ្ញុំដែរ។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Hausa Kurdî Kiswahili Português தமிழ் دری অসমীয়া Svenska Yorùbá Кыргызча ગુજરાતી नेपाली Română മലയാളം Nederlands తెలుగు پښتو Soomaali Kinyarwanda ಕನ್ನಡ Српски Moore ქართული Čeština Magyar Українська Македонски Lietuvių Azərbaycan Wolof አማርኛ Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀالشرح
មានគេសួរណាពី ﷺ អំពីទង្វើដែលជាមូលហេតុនាំឲ្យបានចូលឋានសួគ៌ ឬក៏ទង្វើដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បំផុត។ ពេលនោះ លោកបានឆ្លើយទៅកាន់អ្នកសួរថា៖ ចូរអ្នកប្រកាន់ខ្ជាប់នូវការក្រាបស៊ូជោតឲ្យបានច្រើន(សឡាតឲ្យបានច្រើន) ព្រោះរាល់ពេលដែលអ្នកក្រាបស៊ូជោតចំពោះអល់ឡោះមួយដង ទ្រង់នឹងលើកឋានៈរបស់អ្នកមួយកម្រិត និងលុបលាងកំហុសឆ្គងមួយចេញពីអ្នក។فوائد الحديث
ជំរុញឲ្យមូស្លីមយកចិត្តទុកដាក់លើការសឡាត ទាំងសឡាតដែលជាកាតព្វកិច្ច(ហ្វើរទូ) និងសឡាតស្ម័គ្រចិត្ត(ស៊ូណិត) ដោយសារតែសឡាត គឺមានការក្រាបស៊ូជោត។
បង្ហាញពីការយល់ដឹងរបស់បណ្តាសហាហ្ពាត់ដែលថា ជាការពិតណាស់ គេមិនអាចទទួលបានឋានសួគ៌នោះឡើយ(ក្រោយពីក្តីមេត្តារបស់អល់ឡោះ) លើកលែងតែតាមរយៈការសាងទង្វើកុសល។
ការស៊ូជោតក្នុងការសឡាត គឺជាមូលហេតុដ៏ចម្បងមួយក្នុងការទទួលបានការលើកតម្កើងឋានៈ និងអភ័យទោសចំពោះបាបកម្មទាំងឡាយ។
التصنيفات
Virtue of Prayer