“នៅយប់ដែលគេនាំខ្ញុំអ៊ិសរ៉ក ខ្ញុំបានជួបនឹងណាពីអ៊ីព្រហ៊ីម ហើយលោកបានមានប្រសាសន៍ថា៖ ឱមូហាំម៉ាត់!…

“នៅយប់ដែលគេនាំខ្ញុំអ៊ិសរ៉ក ខ្ញុំបានជួបនឹងណាពីអ៊ីព្រហ៊ីម ហើយលោកបានមានប្រសាសន៍ថា៖ ឱមូហាំម៉ាត់! ចូរអ្នកនាំសាឡាម(គារវកិច្ច)អំពីខ្ញុំដល់ប្រជាជាតិរបស់អ្នក និងចូរអ្នកប្រាប់ពួកគេថា ឋានសួគ៌ គឺជាដីល្អ ទឹកសាប

អំពី អ៊ិពនូម៉ាស៊្អូទرضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅយប់ដែលគេនាំខ្ញុំអ៊ិសរ៉ក ខ្ញុំបានជួបនឹងណាពីអ៊ីព្រហ៊ីម ហើយលោកបានមានប្រសាសន៍ថា៖ ឱមូហាំម៉ាត់! ចូរអ្នកនាំសាឡាម(គារវកិច្ច)អំពីខ្ញុំដល់ប្រជាជាតិរបស់អ្នក និងចូរអ្នកប្រាប់ពួកគេថា ឋានសួគ៌ គឺជាដីល្អ ទឹកសាប ជាកន្លែងដ៏ធំទូលាយ ហើយការដាំដុះនៅលើវា គឺការសូត្រថា៖ سُبْحَانَ اللهِ ، والحَمْدُ للهِ ، وَلا إلهَ إِلا اللهُ ، واللهُ أكْبَرُ (អល់ឡោះជាម្ចាស់មហាបរិសុទ្ធ រាល់ការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយអល់ឡោះជាម្ចាស់មហាធំធេង)”។

[حسن بشواهده] [رواه الترمذي]

الشرح

ណាពី ﷺ លោកបានប្រាប់ថា នៅយប់អ៊ិសរ៉ក និងមៀករ៉ច លោកបានជួបនឹងណាពីអ៊ីព្រហ៊ីម អាល់ខលីល عليه السلام ។ ពេលនោះ ណាពីអ៊ីព្រហ៊ីម បានមានប្រសាសន៍មកកាន់លោកថា៖ ឱមូហាំម៉ាត់! សូមអ្នកនាំសាឡាមពីខ្ញុំទៅកាន់ប្រជាជាតិរបស់អ្នក ហើយប្រាប់ពួកគេឲ្យបានដឹងថា ពិតណាស់ ឋានសួគ៌ គឺមានដីល្អ ទឹកសាប គ្មានជាតិប្រៃ។ ឋានសួគ៌ គឺធំទូលាយ រាបស្មើ គ្មានដើមឈើឡើយ។ ដើមឈើត្រូវបានដាំដុះដោយពាក្យពេចន៍ល្អៗដែលជាទង្វើកុសលដែលអមតៈ នោះគឺ៖ “سُبْحَانَ اللهِ ، والحَمْدُ للهِ ، وَلا إلهَ إِلا اللهُ ، واللهُ أكْبَرُ”។ រាល់ពេលដែលអ្នកមូស្លីមសូត្រហ្ស៊ីកៀរទាំងនេះ និងសូត្រវាសាចុះសាឡើង គេនឹងដាំដើមឈើមួយដើមសម្រាប់ជននោះនៅក្នុងឋានសួគ៌។

فوائد الحديث

ជំរុញឲ្យហ្ស៊ីកៀរទៅចំពោះអល់ឡោះជាប្រចាំ ដើម្បីបង្កើនចំនួនដើមឈើក្នុងឋានសួគ៌។

ជាកិត្តិយសរបស់ប្រជាជាតិអ៊ីស្លាម ដោយណាពីអ៊ីព្រហ៊ីម عليه السلام បានឲ្យសាឡាមដល់ពួកគេ។

ណាពីអ៊ីព្រហ៊ីម عليه السلام បានលើកទឹកចិត្តដល់ប្រជាជាតិណាពីមូហាំម៉ាត់ ﷺ ឱ្យបង្កើនការហ្ស៊ីកៀរទៅចំពោះអល់ឡោះជាម្ចាស់។

អ៊ីម៉ាំ អាល់តៃពី បាននិយាយថា៖ ឋានសួគ៌ គឺជាវាលរាបស្មើ។ បន្ទាប់មក ដោយក្តីសប្បុរសរបស់អល់ឡោះជាម្ចាស់ ទ្រង់បានបង្កើតឲ្យមានដើមឈើ និងវិមានជាច្រើនអាស្រ័យទៅតាមទង្វើរបស់អ្នកសាងកុសលទាំងឡាយ។ មនុស្សម្នាក់ៗនឹងទទួលបានអាស្រ័យទៅតាមទង្វើដែលខ្លួនបានសាង។ ហើយបន្ទាប់ពីអល់ឡោះបានធ្វើឱ្យគេងាយស្រួលក្នុងការធ្វើនូវប្រការដែលទ្រង់បានកំណត់សម្រាប់គេ ដើម្បីឲ្យគេទទួលបានផលបុណ្យ។ ដូច្នេះ ទើបទ្រង់បានចាត់ទុកគេប្រៀបដូចជាអ្នកដែលដាំដើមឈើបែបនេះ។

التصنيفات

Merits of Remembering Allah