إعدادات العرض
“ពិតប្រាកដណាស់…
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់លាដៃរបស់ទ្រង់នៅពេលយប់ដើម្បីទទួលយកការសារភាពកំហុសពីអ្នកដែលប្រព្រឹត្តអំពើអាក្រក់នាពេលថ្ងៃ។ ហើយទ្រង់លាដៃរបស់ទ្រង់នៅពេលថ្ងៃដើម្បីទទួលយកការសារភាពកំហុសពីអ្នកដែលប្រព្រឹត្តអំពើអាក្រក់នាពេលយប់ រហូតដល់ថ្ងៃរះពីទិសខាងលិច”។
អំពី អាពូមូសា رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់លាដៃរបស់ទ្រង់នៅពេលយប់ដើម្បីទទួលយកការសារភាពកំហុសពីអ្នកដែលប្រព្រឹត្តអំពើអាក្រក់នាពេលថ្ងៃ។ ហើយទ្រង់លាដៃរបស់ទ្រង់នៅពេលថ្ងៃដើម្បីទទួលយកការសារភាពកំហុសពីអ្នកដែលប្រព្រឹត្តអំពើអាក្រក់នាពេលយប់ រហូតដល់ថ្ងៃរះពីទិសខាងលិច”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Português සිංහල دری অসমীয়া Tiếng Việt Svenska Yorùbá Кыргызча Kiswahili ગુજરાતી नेपाली Română മലയാളം Nederlands తెలుగు پښتو Soomaali Kinyarwanda ಕನ್ನಡ Српски Moore ქართული Čeština Magyar Українська Македонски Lietuvių Azərbaycan Wolof አማርኛ Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ទទួលយកការសារភាពកំហុស(តាវហ្ពាត់)ពីខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ប្រសិនបើខ្ញុំបម្រើរបស់ទ្រង់ប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយគេសុំការអភ័យទោសពីអល់ឡោះនៅពេលយប់ អល់ឡោះជាម្ចាស់នឹងទទួលយកការសារភាពកំហុសរបស់គេ។ ហើយប្រសិនបើគេប្រព្រឹត្តអំពើបាបនៅពេលយប់ ហើយសុំការអភ័យទោសពីអល់ឡោះនៅពេលថ្ងៃ នោះអល់ឡោះជាម្ចាស់ក៏ទទួលយកការសារភាពកំហុសរបស់គេដែរ។ ទ្រង់លាដៃរបស់ទ្រង់ទៅចំពោះការសារភាពកំហុស ដោយភាពរីករាយ និងការទទួលយក។ ហើយទ្វារនៃការសារភាពនៅតែបើកចំហជានិច្ច រហូតដល់ព្រះអាទិត្យរះពីទិសខាងលិច ដែលជាសញ្ញានៃការបញ្ចប់លោកិយ។ ដូចនេះ នៅពេលវារះ ទ្វារនៃការសារភាពកំហុសនឹងត្រូវបិទ។فوائد الحديث
ការទទួលយកការសារភាពកំហុស(តាវហ្ពាត់)នៅតែបន្ត ដរាបណាទ្វារនៃការសារភាពកំហុស(ទ្វារតាវហ្ពាត់)នៅបើកចំហ ហើយទ្វាររបស់វានឹងត្រូវបិទនៅពេលដែលព្រះអាទិត្យរះពីទិសខាងលិច ហើយមនុស្សត្រូវសារភាពកំហុសមុនពេលដកចង្កាមាន់ ពោលគឺពេលដែលព្រលឹងឡើងមកដល់បំពង់ក។
មិនត្រូវអស់សង្ឃឹម ឬបាក់ទឹកចិត្តដោយសារតែបាបកម្មដែលខ្លួនបានប្រព្រឹត្តឡើយ ព្រោះការអភ័យទោស និងក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ធំទូលាយបំផុត ហើយទ្វារនៃការសារភាពនៅតែបើកចំហ។
លក្ខខណ្ឌនៃការសារភាពកំហុស(តាវហ្ពាត់)៖ ទីមួយ. ឈប់ប្រព្រឹត្តអំពើបាបនោះ។ ទីពីរ. សោកស្តាយចំពោះអំពើបាបដែលខ្លួនបានប្រព្រឹត្ត។ ទីបី. តាំងចិត្តថា នឹងមិនវិលត្រឡប់ទៅប្រព្រឹត្តអំពើបាបនោះម្តងទៀត។ ទាំងនេះគឺសម្រាប់ករណីដែលទាក់ទងនឹងសិទ្ធិរបស់អល់ឡោះ។ ប្រសិនបើវាទាក់ទងនឹងសិទ្ធិរបស់មនុស្ស ដើម្បីឱ្យការសារភាពកំហុសនោះត្រឹមត្រូវ គឺគេត្រូវបង្វិលសិទ្ធិនោះទៅឱ្យម្ចាស់របស់វាវិញ ឬក៏ម្ចាស់សិទ្ធិនោះព្រមអភ័យទោសឱ្យ។
التصنيفات
Repentance