إعدادات العرض
“មិនអនុញ្ញាតឲ្យស្ត្រីមូស្លីមធ្វើដំណើរក្នុងរយៈចម្ងាយដើរមួយយប់ដោយគ្មានបុរសដែលជាម៉ះរ៉មរបស់នាងទៅជាមួយឡើយ”។…
“មិនអនុញ្ញាតឲ្យស្ត្រីមូស្លីមធ្វើដំណើរក្នុងរយៈចម្ងាយដើរមួយយប់ដោយគ្មានបុរសដែលជាម៉ះរ៉មរបស់នាងទៅជាមួយឡើយ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មិនអនុញ្ញាតឲ្យស្ត្រីមូស្លីមធ្វើដំណើរក្នុងរយៈចម្ងាយដើរមួយយប់ដោយគ្មានបុរសដែលជាម៉ះរ៉មរបស់នាងទៅជាមួយឡើយ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Português Kurdî සිංහල Kiswahili Tiếng Việt অসমীয়া ગુજરાતી Nederlands മലയാളം Română Magyar ქართული Moore ಕನ್ನಡ Svenska Македонски ไทย Українська తెలుగు मराठी ਪੰਜਾਬੀ دری አማርኛ Malagasy پښتوالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ គេហាមឃាត់ស្ត្រីមូស្លីមមិនឲ្យធ្វើដំណើរក្នុងរយៈចម្ងាយដើរមួយយប់ លើកលែងតែមានបុរសដែលជាម៉ះរ៉មរបស់នាងរួមដំណើរជាមួយ។فوائد الحديث
អ៊ិពនូហាជើរ បាននិយាយថា៖ ស្ត្រីមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរដោយគ្មានម៉ះរ៉មទៅជាមួយឡើយ។ នេះគឺជាការឯកភាពគ្នារបស់សាសនវិទូឥស្លាម លើកលែងតែករណីការធ្វើហាជ្ជី អ៊ុមរ៉ោះ និងការចាកចេញពីទឹកដីស្ហ៊ីរិក។ ហើយក៏មានអ្នកខ្លះចាត់ទុកវាជាលក្ខខណ្ឌមួយនៃហាជ្ជីផងដែរ។
បញ្ជាក់ពីភាពពេញលេញនៃច្បាប់បញ្ញត្តិអ៊ីស្លាម និងការយកចិត្តទុកដាក់របស់វាក្នុងការការពារ និងថែរក្សាស្ត្រី។
ការមានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោកតម្រូវឱ្យដាក់ខ្លួនគោរពតាមច្បាប់បញ្ញត្តិរបស់អល់ឡោះជាម្ចាស់ និងឈប់ត្រឹមព្រំដែនច្បាប់របស់ទ្រង់។
ម៉ះរ៉មរបស់ស្ត្រី គឺស្វាមីរបស់នាង ឬបុរសដែលមិនអាចរៀបការជាមួយនាងបានជាដាច់ខាតដោយសារតែជាប់ញាតិសន្តាន ឬការបំបៅ ឬសាច់ថ្លៃ ហើយត្រូវតែជាបុរសមូស្លីមពេញវ័យ មានស្មារតីល្អ គួរឱ្យទុកចិត្ត និងមានទទួលខុសត្រូវ។ គោលបំណងនៃម៉ះរ៉ម គឺដើម្បីការពារនិងថែរក្សាស្ត្រី ហើយនិងបំពេញកិច្ចការផ្សេងៗជូននាង។
ចំពោះសេចក្តីរាយការណ៍ផ្សេងៗទាក់ទងនឹងរយៈពេលដែលស្ត្រីមិនអាចធ្វើដំណើរដោយគ្មានម៉ះរ៉មបាន អាល់ពៃហាគី បាននិយាយថា៖ សរុបសេចក្តីមក អ្វីទាំងអស់ដែលគេចាត់ទុកថាជាការធ្វើដំណើរផ្លូវឆ្ងាយ គឺស្ត្រីត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរដោយគ្មានស្វាមី ឬម៉ះរ៉ម ទោះជាវាមានរយៈពេលបីថ្ងៃ ឬពីរថ្ងៃ មួយថ្ងៃ មួយបារីដ(ចម្ងាយប្រហែល ៤៤ គីឡូម៉ែត្រ) ឬផ្សេងទៀត។ នេះគឺផ្អែកលើសេចក្ដីរាយការណ៍ទូទៅរបស់ អ៊ិពនូ អាប់ហ្ពាស ដែលជាសេចក្តីរាយការណ៍ចុងក្រោយរបស់អ៊ីម៉ាំមូស្លីមគឺ៖ “ស្ត្រីមិនអាចធ្វើដំណើរផ្លូវឆ្ងាយបានទេលើកលែងតែមានម៉ះរ៉មទៅជាមួយ”។ នេះគឺរួមបញ្ចូលនូវរាល់អ្វីដែលគេហៅថា ការធ្វើដំណើរឆ្ងាយ។ ហើយហាទីស្ហនេះ គឺអាស្រ័យទៅតាមស្ថានភាពរបស់អ្នកសួរ និងប្រទេសរបស់គេ។