“បុគ្គលណាងូតទឹកនៅថ្ងៃជុមអាត់នូវការងូតទឹកសម្អាតពីជូនុប បន្ទាប់មក គេចេញទៅសឡាត…

“បុគ្គលណាងូតទឹកនៅថ្ងៃជុមអាត់នូវការងូតទឹកសម្អាតពីជូនុប បន្ទាប់មក គេចេញទៅសឡាត គឹគេប្រៀបដូចជាបានបរិច្ចាគទានសត្វអូដ្ឋមួយក្បាល

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាងូតទឹកនៅថ្ងៃជុមអាត់នូវការងូតទឹកសម្អាតពីជូនុប បន្ទាប់មក គេចេញទៅសឡាត គឹគេប្រៀបដូចជាបានបរិច្ចាគទានសត្វអូដ្ឋមួយក្បាល។ បុគ្គលណាចេញទៅសឡាតនៅម៉ោងទីពីរ គឹប្រៀបដូចជាបានបរិច្ចាគទានសត្វគោមួយក្បាល។ បុគ្គលណាដែលចេញទៅសឡាតនៅម៉ោងទីបី គឹប្រៀបដូចជាបានបរិច្ចាគទានសត្វពពែមួយក្បាល។ បុគ្គលណាចេញទៅសឡាតនៅម៉ោងទីបួន គឹប្រៀបដូចជាបានបរិច្ចាគទាននូវសត្វមាន់មួយក្បាល។ ហើយបុគ្គលណាចេញទៅសឡាតនៅម៉ោងទីប្រាំ គឹគេប្រៀបដូចជាបានបរិច្ចាគទានពងមាន់មួយគ្រាប់។ នៅពេលដែលអ៊ីម៉ាំចេញមក(ដើម្បីសូត្រឃុតហ្ពះ) បណ្តាម៉ាឡាអ៊ីកាត់ក៏បានមកដល់ដើម្បីស្តាប់ឃុតហ្ពះ”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានប្រាប់អំពីឧត្តមភាពនៃការរួសរាន់ចាកចេញទៅសឡាតជុមអាត់។ ពេលវេលារបស់វាចាប់ផ្តើមពីពេលថ្ងៃរះ រហូតដល់ពេលអ៊ីម៉ាំមកដល់ដែលមានរយៈពេលប្រាំម៉ោង ហើយត្រូវបានបែងចែកជាប្រាំផ្នែកចន្លោះរវាងថ្ងៃរះទៅដល់ពេលដែលអ៊ីម៉ាំឡើងលើមិមពើរដើម្បីសូត្រឃុតហ្ពះ៖ ទីមួយ៖ អ្នកដែលងូតទឹកពេញលេញដូចការងូតទឹកសម្អាតពីជូនុប រួចហើយទៅម៉ាស្ជិតដើម្បីសឡាតជុមអាត់ក្នុងម៉ោងទីមួយ គឺរូបគេប្រៀបដូចជាបានបរិច្ចាគអូដ្ឋមួយក្បាល។ ទីពីរ៖ អ្នកដែលទៅសឡាតក្នុងម៉ោងទីពីរ គឺរូបគេប្រៀបដូចជាបានបរិច្ចាគគោមួយក្បាល។ ទីបី៖ អ្នកដែលទៅសឡាតក្នុងម៉ោងទីបី គឺរូបគេប្រៀបដូចជាបានបរិច្ចាគចៀមមួយក្បាល។ ទីបួន៖ អ្នកដែលទៅសឡាតក្នុងម៉ោងទីបួន គឺរូបគេប្រៀបដូចជាបានបរិច្ចាគមាន់មួយក្បាល។ ទីប្រាំ៖ អ្នកដែលទៅសឡាតក្នុងម៉ោងទីប្រាំ គឺរូបគេប្រៀបដូចជាបានបរិច្ចាគពងមាន់មួយគ្រាប់។ ហើយនៅពេលដែលអ៊ីម៉ាំចេញមកដើម្បីសូត្រឃុតហ្ពះ ម៉ាឡាអ៊ីកាត់ដែលអង្គុយនៅមាត់ទ្វារដើម្បីចាំកត់ឈ្មោះអ្នកដែលចូលម៉ាស្ជិតតាមលំដាប់លំដោយនោះនឹងឈប់កត់ត្រា ហើយមកស្តាប់ការរំលឹក និងឃុតហ្ពះ។

فوائد الحديث

ជំរុញឱ្យងូតទឹកនៅថ្ងៃជុមអាត់មុនពេលចេញទៅសឡាត។

ឧត្តមភាពនៃការរួសរាន់ចាកចេញទៅសឡាតជុមអាត់ពីពេលព្រឹក។

ជំរុញឲ្យរួសរាន់ក្នុងការធ្វើអំពើល្អ។

ការចូលរួមរបស់ម៉ាឡាអ៊ីកាត់ក្នុងសឡាតជុមអាត់ និងស្តាប់ឃុតហ្ពះ។

ម៉ាឡាអ៊ីកាត់នៅតាមមាត់ទ្វារម៉ាស្ជិតរង់ចាំកត់ឈ្មោះអ្នកដែលមកសឡាតជុមអាត់តាមលំដាប់លំដោយ។

អ៊ិពនូរ៉ហ្ជប់ បាននិយាយថា៖ ប្រសាសន៍របស់លោកដែលថា៖ “បុគ្គលណាងូតទឹកនៅថ្ងៃជុមអាត់នូវការងូតទឹកសម្អាតពីជូនុប បន្ទាប់មក គេចេញទៅសឡាត” ជាភស្តុតាងបង្ហាញថា ពេលវេលាដែលត្រូវបានណែនាំឱ្យងូតទឹកសម្រាប់ថ្ងៃជុមអាត់ គឺចាប់ផ្តើមពីថ្ងៃរះរហូតដល់ពេលចេញទៅសឡាតជុមអាត់។

التصنيفات

Recommended Manners of the Ritual Bath, Jumu‘ah (Friday) Prayer