إعدادات العرض
ហើយសូត្រថា៖…
ហើយសូត្រថា៖ الحَمْدُ لِلَّهِ الَّذِي أَطْعَمَنِي هَذَا وَرَزَقَنِيهِ مِنْ غَيْرِ حَوْلٍ مِنِّي وَلاَ قُوَّةٍ (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលបានឲ្យខ្ញុំបានទទួលទានអាហារនេះ និងបានផ្ដល់លាភសក្ការៈនេះដល់ខ្ញុំដោយវាមិនមែនដោយសារការខំប្រឹងប្រែង ឬអានុភាពរបស់ខ្ញុំឡើយ) នោះគេនឹងអភ័យទោសឲ្យជននោះនូវបាបកម្មទាំងឡាយដែលរូបគេបានសាងកន្លងមក”។
អំពី សះល៍ ពិន មូអាស ពិន អាណាស អំពីឪពុករបស់គាត់បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ ហើយសូត្រថា៖ الحَمْدُ لِلَّهِ الَّذِي أَطْعَمَنِي هَذَا وَرَزَقَنِيهِ مِنْ غَيْرِ حَوْلٍ مِنِّي وَلاَ قُوَّةٍ (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលបានឲ្យខ្ញុំបានទទួលទានអាហារនេះ និងបានផ្ដល់លាភសក្ការៈនេះដល់ខ្ញុំដោយវាមិនមែនដោយសារការខំប្រឹងប្រែង ឬអានុភាពរបស់ខ្ញុំឡើយ) នោះគេនឹងអភ័យទោសឲ្យជននោះនូវបាបកម្មទាំងឡាយដែលរូបគេបានសាងកន្លងមក”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Português සිංහල অসমীয়া Kiswahili Tagalog Tiếng Việt ગુજરાતી Nederlands پښتو नेपाली മലയാളം Svenska Кыргызча Română ಕನ್ನಡ Српски తెలుగు ქართული Moore Magyar Македонски Čeština Українська Lietuvių Kinyarwanda Azərbaycan አማርኛ Wolof Malagasy ไทย मराठी ਪੰਜਾਬੀ دری Deutschالشرح
ណាពី ﷺ លោកបានជំរុញដល់អ្នកដែលទទួលទានអាហារឲ្យថ្លែងសរសើរអល់ឡោះជាម្ចាស់(បន្ទាប់ពីទទួលទានអាហាររួច) ដ្បិតរូបគេគ្មានសមត្ថភាពទទួលបានអាហារ ឬអាចទទួលទានអាហារបាននោះឡើយ លើកលែងតែតាមរយៈអល់ឡោះជាម្ចាស់ និងការជួយអំពីទ្រង់ប៉ុណ្ណោះ។ បន្ទាប់មក ណាពី ﷺ លោកបានផ្ដល់ដំណឹងរីករាយដល់អ្នកដែលពោលពាក្យនេះនូវការទទួលបានការអភ័យទោសពីអល់ឡោះជាម្ចាស់ចំពោះបាបកម្មតូចៗរបស់គេដែលបានសាងកន្លងមក។فوائد الحديث
ស៊ូណិតថ្លែងសរសើរដល់អល់ឡោះជាម្ចាស់បន្ទាប់ពីបរិភោគអាហាររួច។
បញ្ជាក់ពីភាពធំធេងនៃក្តីសប្បុរសរបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ដោយទ្រង់បានប្រទានលាភសក្ការៈដល់ពួកគេ និងសម្រួលដល់ពួកគេនូវមូលហេតុនៃការទទួលបានលាភសក្ការៈ ព្រមទាំងបានចាត់ទុកវាជាការលុបលាងនូវអំពើបាបទាំងឡាយ។
កិច្ចការទាំងអស់របស់ខ្ញុំបម្រើអល់ឡោះ គឺមកពីអល់ឡោះជាម្ចាស់ ពុំមែនដោយសារកម្លាំង និងអានុភាពរបស់ពួកគេទេ ហើយពួកគេត្រូវបានគេបង្គាប់ប្រើឲ្យធ្វើនូវមូលហេតុ។
التصنيفات
Dhikr on Special Occasions