“ជនណាបានយកវូហ្ទុដោយល្អត្រឹមត្រូវ បន្ទាប់មក រូបគេទៅសឡាតជុមអាត់ ហើយស្តាប់(ឃុតហ្ពះ) និងនៅស្ងៀម…

“ជនណាបានយកវូហ្ទុដោយល្អត្រឹមត្រូវ បន្ទាប់មក រូបគេទៅសឡាតជុមអាត់ ហើយស្តាប់(ឃុតហ្ពះ) និងនៅស្ងៀម គេនឹងអភ័យទោសឲ្យជននោះរវាងថ្ងៃជុមនេះនិងជុមអាត់បន្ទាប់ ព្រមទាំងបន្ថែមបីថ្ងៃទៀត

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាបានយកវូហ្ទុដោយល្អត្រឹមត្រូវ បន្ទាប់មក រូបគេទៅសឡាតជុមអាត់ ហើយស្តាប់(ឃុតហ្ពះ) និងនៅស្ងៀម គេនឹងអភ័យទោសឲ្យជននោះរវាងថ្ងៃជុមនេះនិងជុមអាត់បន្ទាប់ ព្រមទាំងបន្ថែមបីថ្ងៃទៀត។ ហើយជនណាលេងគ្រាប់គ្រួស គេពិតជាបាត់បង់ផលបុណ្យពីជុមអាត់នោះហើយ”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនណាដែលបានយកវូហ្ទុដោយល្អត្រឹមត្រូវដោយបំពេញនូវរូកុន(គោលគ្រឹះ) ស៊ូណិត(ប្រការគប្បី) និងសុជីវធម៌របស់វា បន្ទាប់មក គេទៅសឡាតជុមអាត់ ហើយស្តាប់ឃុតហ្ពះដោយស្ងៀមស្ងាត់ និងយកចិត្តទុកដាក់ មិននិយាយឥតប្រយោជន៍ អល់ឡោះជាម្ចាស់នឹងអភ័យទោសចំពោះបាបកម្មតូចៗរបស់គេរយៈពេលដប់ថ្ងៃ គឺចាប់ពីជុមអាត់(ថ្ងៃសុក្រ)មួយដល់ជុមអាត់មួយ ហើយបូកបន្ថែមបីថ្ងៃទៀត ព្រោះថាអំពើល្អមួយកើនទ្វេជាដប់។ បន្ទាប់មក ណាពី ﷺ លោកបានព្រមានចំពោះការមិនយកចិត្តទុកដាក់ស្តាប់ការទូន្មានផ្សេងៗក្នុងឃុតហ្ពះ និងការរពិសដៃមិននៅស្ងៀម ដូចជាលេងគ្រាប់ក្រួសជាដើមថា ជាការពិតណាស់ ជនណាដែលធ្វើដូច្នោះ គឺរូបគេបានធ្វើប្រការឥតប្រយោជន៍ហើយ ហើយជនណាដែលធ្វើប្រការឥតប្រយោជន៍ គឺគេនឹងមិនទទួលបានផលបុណ្យពីជុមអាត់នោះពេញលេញឡើយ។

فوائد الحديث

ជំរុញឱ្យយកវូហ្ទុឱ្យបានត្រឹមត្រូវពេញលេញ និងថែរក្សាលើការសឡាតជុមអាត់។

បញ្ជាក់ពីឧត្តមភាពនៃការសឡាតជុមអាត់។

ចាំបាច់ត្រូវនៅស្ងៀមស្តាប់ឃុតហ្ពះជុមអាត់ ហើយមិនត្រូវរំខានដោយពាក្យសម្តី ឬសកម្មភាពផ្សេងៗនោះឡើយ។

អ្នកដែលធ្វើប្រការឥតប្រយោជន៍ក្នុងអំឡុងពេលសូត្រឃុតហ្ពះ សឡាតជុមអាត់របស់គេត្រឹមត្រូវ រួចផុតពីកាតព្វកិច្ច តែមិនទទួលបានផលបុណ្យពេញលេញឡើយ។

التصنيفات

Merit of Jumu‘ah Prayer