إعدادات العرض
(ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវភាពសុខសាន្តទាំងក្នុងលោកិយ និងថ្ងៃបរលោក
(ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវភាពសុខសាន្តទាំងក្នុងលោកិយ និងថ្ងៃបរលោក
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកមិនដែលបោះបង់ទូអាទាំងនេះទេនៅពេលល្ងាច និងពេលព្រឹក គឺ៖ اللَّهُمَّ إِنِّي أَسْأَلُكَ الْعَافِيَةَ فِي الدُّنْيَا وَالْآخِرَةِ، اللَّهُمَّ إِنِّي أَسْأَلُكَ الْعَفْوَ وَالْعَافِيَةَ فِي دِينِي وَدُنْيَايَ وَأَهْلِي وَمَالِي، اللَّهُمَّ اسْتُرْ عَوْرَتِي -أَو: عَوْرَاتِي- وَآمِنْ رَوْعَاتِي، اللَّهُمَّ احْفَظْنِي مِنْ بَيْنِ يَدَيَّ، وَمِنْ خَلْفِي، وَعَنْ يَمِينِي، وَعَنْ شِمَالِي، وَمِنْ فَوْقِي، وَأَعُوذُ بِعَظَمَتِكَ أَنْ أُغْتَالَ مِنْ تَحْتِي (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវភាពសុខសាន្តទាំងក្នុងលោកិយ និងថ្ងៃបរលោក។ ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវការអភ័យទោស និងភាពសុខសាន្តទាំងចំពោះសាសនារបស់ខ្ញុំ លោកិយរបស់ខ្ញុំ ក្រុមគ្រួសាររបស់ខ្ញុំ ព្រមទាំងចំពោះទ្រព្យសម្បត្តិរបស់ខ្ញុំ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាជួយបិទបាំងនូវភាពមិនល្អរបស់ខ្ញុំ ហើយសូមផ្តល់សុវត្ថិភាពពីការភ័យខ្លាចដល់ខ្ញុំផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាថែរក្សារូបខ្ញុំពីខាងមុខ ខាងក្រោយ ខាងស្តាំ ខាងឆ្វេង និងពីខាងលើខ្ញុំ ព្រមទាំងសូមបញ្ចៀសរូបខ្ញុំតាមរយៈភាពធំធេងរបស់ទ្រង់ អំពីការវិនាសភ្លាមៗនៅពីខាងក្រោមខ្ញុំផង)។
الترجمة
العربية বাংলা Bosanski English Español فارسی Bahasa Indonesia Tagalog Türkçe اردو 中文 हिन्दी Français සිංහල ئۇيغۇرچە Hausa Kurdî Português Русский Nederlands অসমীয়া Tiếng Việt Kiswahili ગુજરાતી پښتو Română മലയാളം Deutsch नेपाली Кыргызча ქართული Moore Magyar తెలుగు Svenska ಕನ್ನಡ አማርኛ Українська Македонски Kinyarwanda Oromoo ไทย Српски मराठी ਪੰਜਾਬੀ دری Malagasy Wolof Lietuviųالشرح
ណាពី ﷺ មិនដែលបោះបង់ទូអាទាំងនេះទេ នៅពេលព្រឹក និងពេលល្ងាច គឺ៖ “اللَّهُمَّ إِنِّي أَسْأَلُكَ الْعَافِيَةَ” (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវភាពសុខសាន្ត) និងសុខសុវត្ថិភាពពីជំងឺ គ្រោះកាច ភាពតានតឹងនៃលោកិយ ចំណង់តណ្ហា និងភាពវឹកវរផ្នែកសាសនា។ “فِي الدُّنْيَا وَالْآخِرَةِ” (ទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក) ទាំងបច្ចុប្បន្ន និងថ្ងៃអនាគត។ “اللَّهُمَّ إِنِّي أَسْأَلُكَ الْعَفْوَ وَالْعَافِيَةَ فِي دِينِي وَدُنْيَايَ وَأَهْلِي وَمَالِي” (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវការអភ័យទោស ការលុបលាងនូវបាបកម្ម និងការអធ្យាស្រ័យចំពោះបាបកម្មទាំងនោះ និងភាពសុខសាន្ត និងសុខសុវត្ថិភាពពីប្រការមិនល្អទាំងឡាយ ទាំងចំពោះសាសនារបស់ខ្ញុំ ពីប្រការស្ហ៊ីរិក ការបង្កើតថ្មីក្នុងសាសនា(អំពើពិទអះ) និងអំពីល្មើសនានា លោកិយរបស់ខ្ញុំ ពីគ្រោះថ្នាក់ ការឈឺចាប់ និងប្រការអាក្រក់ទាំងឡាយ ក្រុមគ្រួសាររបស់ខ្ញុំ ប្រពន្ធរបស់ខ្ញុំ កូនៗរបស់ខ្ញុំ និងសាច់សាលោហិតរបស់ខ្ញុំ ព្រមទាំងចំពោះទ្រព្យសម្បត្តិរបស់ខ្ញុំ និងទង្វើរបស់ខ្ញុំ។ “اللَّهُمَّ اسْتُرْ عَوْرَاتِي” (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាជួយបិទបាំងនូវភាពមិនល្អរបស់ខ្ញុំ) និងអ្វីដែលមាននៅក្នុងខ្លួនខ្ញុំនៃកំហុសឆ្គង ភាពខ្វះចន្លោះ និងការធ្វេសប្រហែស ព្រមទាំងលុបលាងនូវបាបកម្មរបស់ខ្ញុំ។ “وَآمِنْ رَوْعَاتِي” (ហើយសូមផ្តល់សុវត្ថិភាពដល់ខ្ញុំផង) ពោលគឺការថប់បារម្ភ និងការភ័យខ្លាចរបស់ខ្ញុំ។ “اللَّهُمَّ احْفَظْنِي” (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាថែរក្សាខ្ញុំ) ពោលគឺការពារខ្ញុំឱ្យជៀសឲ្យឆ្ងាយពី ជំងឺនិងគ្រោះមហន្តរាយទាំងឡាយ។ “مِنْ بَيْنِ يَدَيَّ، وَمِنْ خَلْفِي، وَعَنْ يَمِينِي، وَعَنْ شِمَالِي، وَمِنْ فَوْقِي” (ពីខាងមុខ ខាងក្រោយ ខាងស្តាំ ខាងឆ្វេង និងពីខាងលើខ្ញុំ) ដោយខ្ញុំសុំឱ្យអល់ឡោះថែរក្សា និងការពារពីគ្រប់ទិសទាំងអស់ ព្រោះគ្រោះថ្នាក់នានាតែងតែមកដល់មនុស្សពីទិសណាមួយក្នុងចំណោមទិសទាំងនេះ។ “وَأَعُوذُ بِعَظَمَتِكَ أَنْ أُغْتَالَ مِنْ تَحْتِي” (ព្រមទាំងសូមបញ្ចៀសរូបខ្ញុំតាមរយៈភាពធំធេងរបស់ទ្រង់អំពីការវិនាសភ្លាមៗ នៅពីខាងក្រោមខ្ញុំផង)។ ពោលគឺ ត្រូវបានសម្លាប់ភ្លាមៗ ខណៈពេលដែលខ្ញុំមិនដឹងខ្លួន។ នោះគឺត្រូវបានបំផ្លាញដោយការលង់ទឹក ឬត្រូវបានលេបត្របាក់ដោយផែនដី។فوائد الحديث
ថែរក្សាលើការសូត្រទូអានេះ ដើម្បីជាការអនុវត្តតាមគំរូរ៉ស៊ូលុលឡោះ ﷺ ។
ទន្ទឹមនឹងគេបង្គាប់ប្រើឲ្យមនុស្សសុំពីអល់ឡោះនូវភាពសុខសាន្តក្នុងសាសនា គេក៏បង្គាប់ប្រើពួកគេឲ្យសុំពីអល់ឡោះនូវភាពសុខសាន្តក្នុងលោកិយផងដែរ។
អាត់តៃពី បាននិយាយថា៖ ណាពីបានប្រាប់អំពីទិសទាំងប្រាំមួយ ព្រោះរឿងអាក្រក់នឹងកើតចេញពីទិសទាំងនោះ ហើយលោកប្រាប់យ៉ាងច្បាស់អំពីទិសខាងក្រោម ព្រោះរឿងអាក្រក់ដែលចេញមកពីទិសនេះ គឺអាក្រក់បំផុត។
ពេលវេលាដែលល្អបំផុតសម្រាប់ការហ្ស៊ីកៀរគឺ៖ នៅពេលព្រឹក៖ ចាប់ពីពេលស៊ូពុស រហូតដល់ថ្ងៃរះ និងពេលល្ងាច ចាប់ពីក្រោយពេលអាសើរ រហូតដល់មុនពេលថ្ងៃលិច។ ប្រសិនបើគេសូត្រក្រោយពេលនោះ ពោលគឺ សូត្រនៅពេលព្រឹកក្រោយពេលថ្ងៃរះខ្ពស់ក៏បាន សូត្រក្រោយហ្ស៊ូហូររួចក៏បាន ហើយសូត្រក្រោយម៉ាហ្គ្រឹបរួចក៏បានដែរ ព្រោះទាំងនោះគឺជាពេលវេលាសម្រាប់ការហ្ស៊ីកៀរ។
អ្វីដែលមានភស្តុតាងបញ្ជាក់ថា ជាហ្ស៊ីកៀរពេលយប់ ដូចជាការសូត្រពីរអាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះជាដើម គឺគេត្រូវសូត្រវានៅពេលយប់ក្រោយថ្ងៃលិច។
التصنيفات
Reported Supplications