اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ الْخَيْرِ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْتُ مِنْهُ وَمَا لَمْ أَعْلَمْ، وَأَعُوذُ بِكَ مِنْ الشَّرِّ كُلِّهِ،…

اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ الْخَيْرِ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْتُ مِنْهُ وَمَا لَمْ أَعْلَمْ، وَأَعُوذُ بِكَ مِنْ الشَّرِّ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْتُ مِنْهُ وَمَا لَمْ أَعْلَمْ، اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ خَيْرِ مَا سَأَلَكَ عَبْدُكَ وَنَبِيُّكَ، وَأَعُوذُ بِكَ مِنْ شَرِّ مَا عَاذَ بِهِ عَبْدُكَ وَنَبِيُّكَ، اللَّهُمَّ إِنِّي أَسْأَلُكَ الْجَنَّةَ، وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ، وَأَعُوذُ بِكَ مِنْ النَّارِ، وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ، وَأَسْأَلُكَ أَنْ تَجْعَلَ كُلَّ قَضَاءٍ قَضَيْتَهُ لِي خَيْرًا (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវរាល់ប្រការល្អទាំងអស់ ទាំងបច្ចុប្បន្ន ទាំងអនាគត ទាំងអ្វីដែលខ្ញុំដឹង ទាំងអ្វីដែលខ្ញុំមិនដឹង។ ហើយខ្ញុំសុំពីទ្រង់បញ្ចៀសនូវរាល់ប្រការអាក្រក់ទាំងអស់ ទាំងបច្ចុប្បន្ន ទាំងអនាគត ទាំងអ្វីដែលខ្ញុំដឹង ទាំងអ្វីដែលខ្ញុំមិនដឹង

អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានបង្រៀននាងនូវទូអានេះថា៖ اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ الْخَيْرِ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْتُ مِنْهُ وَمَا لَمْ أَعْلَمْ، وَأَعُوذُ بِكَ مِنْ الشَّرِّ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْتُ مِنْهُ وَمَا لَمْ أَعْلَمْ، اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ خَيْرِ مَا سَأَلَكَ عَبْدُكَ وَنَبِيُّكَ، وَأَعُوذُ بِكَ مِنْ شَرِّ مَا عَاذَ بِهِ عَبْدُكَ وَنَبِيُّكَ، اللَّهُمَّ إِنِّي أَسْأَلُكَ الْجَنَّةَ، وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ، وَأَعُوذُ بِكَ مِنْ النَّارِ، وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ، وَأَسْأَلُكَ أَنْ تَجْعَلَ كُلَّ قَضَاءٍ قَضَيْتَهُ لِي خَيْرًا (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវរាល់ប្រការល្អទាំងអស់ ទាំងបច្ចុប្បន្ន ទាំងអនាគត ទាំងអ្វីដែលខ្ញុំដឹង ទាំងអ្វីដែលខ្ញុំមិនដឹង។ ហើយខ្ញុំសុំពីទ្រង់បញ្ចៀសនូវរាល់ប្រការអាក្រក់ទាំងអស់ ទាំងបច្ចុប្បន្ន ទាំងអនាគត ទាំងអ្វីដែលខ្ញុំដឹង ទាំងអ្វីដែលខ្ញុំមិនដឹង។ ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវប្រការល្អដូចអ្វីដែលខ្ញុំបម្រើរបស់ទ្រង់ និងណាពីរបស់ទ្រង់បានសុំពីទ្រង់។ ហើយខ្ញុំសុំពីទ្រង់បញ្ចៀសពីប្រការអាក្រក់ដូចអ្វីដែលខ្ញុំបម្រើរបស់ទ្រង់ និងណាពីរបស់ទ្រង់បានសុំការបញ្ចៀសអំពីវា។ ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវឋានសួគ៌ និងអ្វីដែលនាំឱ្យខ្ញុំខិតជិតវា ទាំងពាក្យសម្ដី និងទង្វើ ហើយខ្ញុំសុំពីទ្រង់បញ្ចៀសពីឋាននរក និងអ្វីដែលនាំឱ្យខ្ញុំខិតជិតវា ទាំងពាក្យសម្ដី និងទង្វើ។ ហើយខ្ញុំសុំពីទ្រង់ សូមទ្រង់មេត្តាធ្វើឲ្យរាល់ការកំណត់ទាំងឡាយដែលទ្រង់បានកំណត់សម្រាប់ខ្ញុំនោះ គឺជាប្រការល្អផង)។

[صحيح]

الشرح

ណាពី ﷺ លោកបានបង្រៀនអាអ៊ីស្ហះ رضي الله عنها នូវទូអាមួយមានខ្លឹមសារពេញលេញដែលផ្ទុកទៅដោយពាក្យបួងសួងចំនួនបួនប្រការ៖ ទូអាទីមួយ៖ ជាការបួងសួងទូទៅសម្រាប់រាល់ប្រការល្អទាំងអស់៖ “اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ الْخَيْرِ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْتُ مِنْهُ وَمَا لَمْ أَعْلَمْ” (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវរាល់ប្រការល្អទាំងអស់ ទាំងបច្ចុប្បន្ន និងអនាគត ទាំងអ្វីដែលខ្ញុំដឹង និងអ្វីដែលខ្ញុំមិនដឹង)៖ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវរាល់ប្រការល្អទាំងអស់ ទាំងបច្ចុប្បន្នដែលនឹងកើតឡើងឆាប់ៗ និងអនាគតដែលវែងឆ្ងាយ ទាំងអ្វីដែលខ្ញុំដឹងក្នុងចំណោមអ្វីដែលទ្រង់បានបង្រៀនខ្ញុំ និងអ្វីដែលខ្ញុំមិនដឹងក្នុងចំណោមអ្វីដែលស្ថិតក្នុងចំណេះដឹងរបស់ទ្រង់។ វាជាការប្រគល់កិច្ចការទាំងអស់ទៅកាន់អល់ឡោះជាម្ចាស់ដែលជាអ្នកដឹងបំផុត និងជាអ្នកទន់ភ្លន់បំផុត។ ដូចនេះ ទ្រង់នឹងជ្រើសរើសនូវអ្វីដែលល្អបំផុតនិងប្រសើរបំផុតសម្រាប់អ្នកមូស្លីម។ “وَأَعُوذُ بِكَ مِنْ الشَّرِّ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْتُ مِنْهُ وَمَا لَمْ أَعْلَمْ” (ហើយខ្ញុំសុំពីទ្រង់បញ្ចៀសនូវរាល់ប្រការអាក្រក់ទាំងអស់ ទាំងបច្ចុប្បន្ន និងអនាគត ទាំងអ្វីដែលខ្ញុំដឹង និងអ្វីដែលខ្ញុំមិនដឹង)។ ទូអាទីពីរ៖ ជាការការពារជនមូស្លីមមិនឱ្យប្រព្រឹត្តលើសពីដែនកំណត់នៅក្នុងការទូអាបួងសួង៖ “اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ خَيْرِ مَا سَأَلَكَ عَبْدُكَ وَنَبِيُّكَ، وَأَعُوذُ بِكَ مِنْ شَرِّ مَا عَاذَ بِهِ عَبْدُكَ وَنَبِيُّكَ” (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវប្រការល្អដូចអ្វីដែលខ្ញុំបម្រើរបស់ទ្រង់ និងណាពីរបស់ទ្រង់បានសុំពីទ្រង់។ ហើយខ្ញុំសុំពីទ្រង់បញ្ចៀសពីប្រការអាក្រក់ដូចអ្វីដែលខ្ញុំបម្រើរបស់ទ្រង់ និងណាពីរបស់ទ្រង់បានសុំការបញ្ចៀសអំពីវា)។ នេះជាការបួងសួងសុំពីអល់ឡោះជាម្ចាស់ឱ្យប្រទានដល់អ្នកដែលបួងសួងនូវអ្វីដែលណាពី ﷺ លោកបានបួងសួងសុំសម្រាប់ខ្លួនលោក ដោយមិនបាច់រៀបរាប់គ្រប់ប្រភេទនៃអ្វីដែលលោកបានបួងសួងសុំឡើយ។ ទូអាទីបី៖ សុំឲ្យបានចូលឋានសួគ៌ និងចៀសឆ្ងាយពីឋាននរក។ វាជាគោលដៅរបស់មូស្លីមគ្រប់រូប និងជាគោលបំណងនៃការសាងកុសលរបស់គេ៖ “اللَّهُمَّ إِنِّي أَسْأَلُكَ الْجَنَّةَ، وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ، وَأَعُوذُ بِكَ مِنْ النَّارِ، وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ” (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវឋានសួគ៌ និងអ្វីដែលនាំឱ្យខ្ញុំខិតជិតវា ទាំងពាក្យសម្ដី និងទង្វើ ហើយខ្ញុំសុំពីទ្រង់បញ្ចៀសពីឋាននរក និងអ្វីដែលនាំឱ្យខ្ញុំខិតជិតវា ទាំងពាក្យសម្ដី និងទង្វើ)។ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវឋានសួគ៌ និងអ្វីដែលនាំឱ្យខ្ញុំខិតជិតវា ទាំងពាក្យសម្ដី និងទង្វើកុសលដែលធ្វើឲ្យទ្រង់ពេញចិត្ត។ ហើយខ្ញុំសុំពីទ្រង់បញ្ចៀសពីឋាននរក ព្រោះគ្មានការការពារពីអំពើអាក្រក់ទាំងឡាយនោះឡើយ លើកលែងតែតាមរយៈភាពទន់ភ្លន់របស់ទ្រង់ ព្រមទាំងសុំពីទ្រង់បញ្ចៀសពីអ្វីដែលនាំឱ្យខ្ញុំខិតជិតឋាននរក ទាំងពាក្យសម្ដី និងអំពើល្មើសទាំងឡាយដែលធ្វើឲ្យទ្រង់ខឹងសម្បា។ ទូអាទីបួន៖ បួងសួងសូមឲ្យមានការពេញចិត្តចំពោះការកំណត់របស់អល់ឡោះជាម្ចាស់៖ “وَأَسْأَلُكَ أَنْ تَجْعَلَ كُلَّ قَضَاءٍ قَضَيْتَهُ لِي خَيْرًا” (ហើយខ្ញុំសុំពីទ្រង់ សូមទ្រង់មេត្តាធ្វើឲ្យរាល់ការកំណត់ទាំងឡាយដែលទ្រង់បានកំណត់សម្រាប់ខ្ញុំនោះ គឺជាប្រការល្អផង) ហើយរាល់កិច្ចការទាំងឡាយដែលទ្រង់បានកំណត់សម្រាប់ខ្ញុំ សូមទ្រង់ធ្វើឱ្យវាក្លាយជារឿងល្អសម្រាប់ខ្ញុំផង។ នេះជាបួងសួង ឬជាទូអាមួយសូមឲ្យមានការពេញចិត្តចំពោះការកំណត់របស់អល់ឡោះជាម្ចាស់។

فوائد الحديث

ចាំបាច់លើបុរសត្រូវបង្រៀនគ្រួសាររបស់ខ្លួននូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេទាំងកិច្ចការសាសនានិងលោកិយ ដូចដែលណាពី ﷺ លោកបានបង្រៀនអាអ៊ីស្ហះ رضي الله عنها ។

ជាការប្រសើរសម្រាប់ជនមូស្លីម គឺគប្បីទន្ទេញទូអាទាំងឡាយដែលមានភស្តុតាងបញ្ជាក់ពីណាពី ﷺ ព្រោះវាជាទូអា ឬពាក្យបួងសួងដែលមានខ្លឹមសារគ្រប់ជ្រុងជ្រោយ។

សាសនវិទូឥស្លាមបាននិយាយអំពីហាទីស្ហនេះថា៖ វាជាហាទីស្ហដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយបំផុតនៅក្នុងការបួងសួងសុំប្រការល្អ និងសុំការបញ្ចៀសពីប្រការអាក្រក់។ វាជាផ្នែកមួយនៃពាក្យពេចន៍ដែលមានខ្លឹមសារគ្រប់ជ្រុងជ្រោយ(សម្តីខ្លី តែខ្លឹម)ដែលគេបានផ្ដល់វាដល់ណាពី ﷺ ។

ក្នុងចំណោមមូលហេតុនៃការបានចូលឋានសួគ៌បន្ទាប់ពីក្តីមេត្តាករុណារបស់អល់ឡោះគឺ ទង្វើកុសល និងពាក្យសម្តីល្អៗ។

التصنيفات

Reported Supplications