إعدادات العرض
اللهُمَّ إِنِّي أَعُوذُ بِكَ مِنْ زَوَالِ نِعْمَتِكَ، وَتَحَوُّلِ عَافِيَتِكَ، وَفُجَاءَةِ نِقْمَتِكَ، وَجَمِيعِ سَخَطِكَ…
اللهُمَّ إِنِّي أَعُوذُ بِكَ مِنْ زَوَالِ نِعْمَتِكَ، وَتَحَوُّلِ عَافِيَتِكَ، وَفُجَاءَةِ نِقْمَتِكَ، وَجَمِيعِ سَخَطِكَ (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្ដាបញ្ចៀសរូបខ្ញុំពីការបាត់បង់ឧបការគុណរបស់ទ្រង់ ការផ្លាស់ប្តូរភាពសុខសាន្តដែលទ្រង់ផ្ដល់ឲ្យ ការដាក់ទណ្ឌកម្មភ្លាមៗពីទ្រង់ និងការខឹងសម្បាទាំងអស់របស់ទ្រង់)។
អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បាននិយាយថា៖ ក្នុងចំណោមទូអារបស់រ៉ស៊ូលុលឡោះ ﷺ គឺ៖ اللهُمَّ إِنِّي أَعُوذُ بِكَ مِنْ زَوَالِ نِعْمَتِكَ، وَتَحَوُّلِ عَافِيَتِكَ، وَفُجَاءَةِ نِقْمَتِكَ، وَجَمِيعِ سَخَطِكَ (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្ដាបញ្ចៀសរូបខ្ញុំពីការបាត់បង់ឧបការគុណរបស់ទ្រង់ ការផ្លាស់ប្តូរភាពសុខសាន្តដែលទ្រង់ផ្ដល់ឲ្យ ការដាក់ទណ្ឌកម្មភ្លាមៗពីទ្រង់ និងការខឹងសម្បាទាំងអស់របស់ទ្រង់)។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Hausa Kurdî Português தமிழ் Русский Nederlands অসমীয়া Kiswahili ગુજરાતી پښتو Română മലയാളം Deutsch नेपाली ქართული Кыргызча Moore Magyar తెలుగు Svenska ಕನ್ನಡ Македонски Українська Kinyarwanda Oromoo ไทย Српски मराठी ਪੰਜਾਬੀ دری አማርኛ Malagasy Wolof Lietuviųالشرح
ណាពី ﷺ បានសុំការបញ្ចៀសពីបួនប្រការ៖ ទីមួយ៖ “اللهُمَّ إِنِّي أَعُوذُ بِكَ مِنْ زَوَالِ نِعْمَتِكَ” (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្ដាបញ្ចៀសរូបខ្ញុំពីការបាត់បង់ឧបការគុណរបស់ទ្រង់) ទាំងឧបការគុណផ្នែកសាសនា និងលោកិយ និងសូមឱ្យរូបខ្ញុំមានជំហររឹងមាំនៅលើអ៊ីស្លាម ព្រមទាំងឲ្យរូបខ្ញុំចាកឆ្ងាយពីការធ្លាក់ទៅក្នុងអំពើបាបដែលនាំឱ្យបាត់បង់ឧបការគុណទាំងឡាយ។ ទីពីរ៖ “وَتَحَوُّلِ عَافِيَتِكَ” (ការផ្លាស់ប្តូរភាពសុខសាន្តដែលទ្រង់ផ្ដល់ឲ្យ) ទៅជាគ្រោះ។ ដូច្នេះ ខ្ញុំសូមពីទ្រង់នូវភាពសុខសាន្តជានិច្ច និងមានសុវត្ថិភាពចាកផុតពីការឈឺចាប់ និងជំងឺនានា។ ទីបី៖ “وَفُجَاءَةِ نِقْمَتِكَ” (ការដាក់ទណ្ឌកម្មភ្លាមៗពីទ្រង់) ដូចជាការសាកល្បង ឬគ្រោះថ្នាក់នានា ពីព្រោះទណ្ឌកម្មទាំងឡាយ កាលណាវាមកដល់ ឬកើតឡើងភ្លាមៗ គឺមិនមានពេលសម្រាប់ការសារភាពកំហុស(តាវហ្ពាត់)និងកែខ្លួនឡើយ ហើយផលប៉ះពាល់នឹងកាន់តែធ្ងន់ធ្ងរ និងធំធេង។ ទីបួន៖ “وَجَمِيعِ سَخَطِكَ” (និងការខឹងសម្បាទាំងអស់របស់ទ្រង់) ក៏ដូចជាមូលហេតុនានាដែលនាំឱ្យទ្រង់ខឹងសម្បា ព្រោះថា ជនណាហើយដែលអល់ឡោះជាម្ចាស់ទ្រង់ខឹងសម្បាចំពោះរូបគេ គឺគេច្បាស់ជាបរាជ័យនិងខាតបង់ជាមិនខាន។ ណាពី ﷺ លោកបានប្រើពាក្យក្នុងទម្រង់ពហុវចនៈដើម្បីរួមបញ្ចូលនូវគ្រប់មូលហេតុទាំងអស់ដែលនាំឲ្យអល់ឡោះជាម្ចាស់ខឹងសម្បា ទាំងពាក្យសម្តី ទង្វើ និងជំនឿ។فوائد الحديث
បញ្ជាក់ពីតម្រូវការរបស់ណាពី ﷺ ចំពោះអល់ឡោះជាម្ចាស់។
ការសុំការបញ្ចៀសទាំងនេះផ្ទុកទៅដោយការចង្អុលបង្ហាញឲ្យថ្លែងអំណរគុណចំពោះឧបការគុណទាំងឡាយ និងការការពារពីការធ្លាក់ទៅក្នុងអំពើបាប ព្រោះវាធ្វើឲ្យឧបការគុណបាត់បង់។
ជំរុញឲ្យចៀសឆ្ងាយពីប្រការទាំងឡាយដែលធ្វើឱ្យអល់ឡោះជាម្ចាស់ខឹងសម្បា។
ណាពី ﷺ លោកសុំបញ្ចៀសពីការដាក់ទណ្ឌកម្មភ្លាមៗពីអល់ឡោះជាម្ចាស់ ព្រោះនៅពេលណាដែលអល់ឡោះទ្រង់ដាក់ទណ្ឌកម្មលើខ្ញុំបម្រើរបស់ទ្រង់ណាម្នាក់ នោះរូបគេប្រាកដជានឹងទទួលនូវគ្រោះថ្នាក់ដែលគ្មាននរណាអាចការពារ ឬទប់ស្កាត់បាន ទោះបីជាមនុស្សទាំងអស់រួមគ្នាក៏ដោយ។
ណាពី ﷺ លោកសុំបញ្ចៀសពីការផ្លាស់ប្តូរភាពសុខសាន្តពីទ្រង់ ព្រោះប្រសិនបើទ្រង់ប្រទានភាពសុខសាន្តដល់បុគ្គលណាម្នាក់ហើយ នោះរូបគេប្រាកដជាទទួលបាននូវប្រការល្អក្នុងលោកទាំងពីរ(លោកិយ និងបរលោក)ជាមិនខាន។ តែប្រសិនបើទ្រង់ផ្លាស់ប្តូរវាពីរូបគេ នោះរូបគេប្រាកដជានឹងទទួលនូវប្រការអាក្រក់ក្នុងលោកទាំងពីរជាមិនខាន ព្រោះភាពសុខសាន្ត គឺនាំមកនូវភាពល្អប្រសើរទាំងផ្នែកសាសនា និងលោកិយ។
التصنيفات
Reported Supplications