“ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកផ្សព្វផ្សាយសាឡាម ផ្តល់ចំណីអាហារ ផ្សារភ្ជាប់ទំនាក់ទំនងសាច់ញាតិ…

“ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកផ្សព្វផ្សាយសាឡាម ផ្តល់ចំណីអាហារ ផ្សារភ្ជាប់ទំនាក់ទំនងសាច់ញាតិ និងប្រតិបត្តិសឡាតនៅពេលយប់ខណៈពេលដែលមនុស្សម្នាកំពុងគេងលក់ នោះពួកអ្នកនឹងបានចូលឋានសួគ៌ដោយសុវត្ថិភាព”។

អំពី អាប់ទុលឡោះ ពិន សាឡាម رضي الله عنه បាននិយាយថា៖ នៅពេលដែលណាពី ﷺ បានមកដល់ក្រុងម៉ាទីណះ មនុស្សម្នាបានប្រញាប់ប្រញាល់ទៅរកលោក។ ហើយមានគេនិយាយថា៖ អ្នកនាំសាររបស់អល់ឡោះ ﷺ បានមកដល់ហើយ អ្នកនាំសាររបស់អល់ឡោះបានមកដល់ហើយ អ្នកនាំសាររបស់អល់ឡោះបានមកដល់ហើយ ចំនួនបីដង។ ពេលនោះ ខ្ញុំក៏បានទៅជាមួយពួកគេដើម្បីមើលដែរ។ នៅពេលដែលខ្ញុំបានឃើញមុខលោកច្បាស់ ខ្ញុំដឹងថា ជាការពិតណាស់ មុខរបស់លោកមិនមែនជាមុខរបស់មនុស្សដែលភូតកុហកឡើយ។ ហើយរឿងដំបូងដែលខ្ញុំបានឮលោកមានប្រសាសន៍នោះ គឺលោកបានមានប្រសាសន៍ថា៖ “ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកផ្សព្វផ្សាយសាឡាម ផ្តល់ចំណីអាហារ ផ្សារភ្ជាប់ទំនាក់ទំនងសាច់ញាតិ និងប្រតិបត្តិសឡាតនៅពេលយប់ខណៈពេលដែលមនុស្សម្នាកំពុងគេងលក់ នោះពួកអ្នកនឹងបានចូលឋានសួគ៌ដោយសុវត្ថិភាព”។

[صحيح] [رواه الترمذي وابن ماجه وأحمد]

الشرح

នៅពេលដែលណាពី ﷺ បានមកដល់ក្រុងម៉ាទីណះ មនុស្សម្នាបានឃើញលោក ហើយនាំគ្នាសំដៅទៅរកលោកយ៉ាងលឿន។ ក្នុងចំណោមអ្នកដែលបានសំដៅទៅរកលោកនោះ គឺអាប់ទុលឡោះ ពិន សាឡាម رضي الله عنه ដែលពេលនោះ គាត់ស្ថិតក្នុងចំណោមពួកយូដា(មិនទាន់ចូលឥស្លាម)នៅឡើយ។ នៅពេលគាត់បានឃើញណាពី ﷺ គាត់បានដឹងថា មុខរបស់លោកមិនមែនជាមុខរបស់មនុស្សដែលភូតកុហកឡើយ ព្រោះតែពន្លឺ ភាពស្រស់ស្អាត ភាពស្ញប់ស្ញែងពិតដែលស្តែងចេញអំពីលោក។ ហើយរឿងដំបូងដែលគាត់បានឮពីណាពី ﷺ នោះ គឺលោកបានជំរុញមនុស្សទាំងឡាយឱ្យធ្វើទង្វើកុសលនានាដែលជាមូលហេតុនាំឲ្យបានចូលឋានសួគ៌ ក្នុងចំណោមនោះ៖ ទីមួយ៖ ផ្សព្វផ្សាយសាឡាម បង្ហាញវាទៅកាន់អ្នកដទៃ និងឧស្សាហ៍ឲ្យសាឡាមទាំងអ្នកដែលយើងស្គាល់ ទាំងអ្នកដែលយើងមិនស្គាល់។ ទីពីរ៖ ផ្តល់ចំណីអាហារតាមរយៈការបរិច្ចាគទាន អំណោយ និងការទទួលរាក់ទាក់ភ្ញៀវ។ ទីបី៖ ភ្ជាប់ទំនាក់ទំនងជាមួយសាច់ញាតិដែលមានទំនាក់ទំនងឈាមជ័រ ឬញាតិសន្តាន មិនថាខាងឪពុក ឬខាងម្តាយ។ ទីបួន៖ សឡាតស៊ូណិតនៅពេលយប់ខណៈដែលមនុស្សម្នាទាំងឡាយកំពុងគេងលង់លក់។

فوائد الحديث

ស៊ូណិតផ្សព្វផ្សាយសាឡាមរវាងអ្នកមូស្លីមទាំងឡាយ។ ចំពោះអ្នកដែលមិនមែនជាមូស្លីម យើងមិនគួរផ្តើមឲ្យសាឡាមមុនទេ។ ប៉ុន្តែប្រសិនបើគេឲ្យសាឡាមមកកាន់យើងថា៖ “السلام عليكم” យើងត្រូវតបវិញថា៖ “وعليكم”។

التصنيفات

Voluntary Night Prayer (Qiyaam), Merits of Good Deeds