“ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការចូលទៅជួបស្ដ្រី”។ ពេលនោះ មានបុរសអាន់សរម្នាក់បានសួរថា៖…

“ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការចូលទៅជួបស្ដ្រី”។ ពេលនោះ មានបុរសអាន់សរម្នាក់បានសួរថា៖ តើលោកយល់យ៉ាងណាដែរចំពោះសាច់ថ្លៃប្រុស? លោកបានឆ្លើយថា៖ “សាច់ថ្លៃប្រុស គឺស្លាប់(ងាយនឹងមានបញ្ហាបំផុត)”។

អំពី អ៊ុកហ្ពះ ពិន អាមៀរ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការចូលទៅជួបស្ដ្រី”។ ពេលនោះ មានបុរសអាន់សរម្នាក់បានសួរថា៖ តើលោកយល់យ៉ាងណាដែរចំពោះសាច់ថ្លៃប្រុស? លោកបានឆ្លើយថា៖ “សាច់ថ្លៃប្រុស គឺស្លាប់(ងាយនឹងមានបញ្ហាបំផុត)”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានព្រមានចំពោះការនៅឡូកឡំជាមួយស្ត្រីដែលអាចរៀបការនឹងគ្នាបានដោយលោកលោកបានមានប្រសាសន៍ថា៖ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការចូលទៅជួបស្ដ្រី និងចំពោះការដែលស្ត្រីចូលមកជួបពួកអ្នក។ ពេលនោះ មានបុរសម្នាក់ក្នុងចំណោមពួកអាន់សរបានសួរថា៖ តើលោកយល់យ៉ាងណាចំពោះសាច់ញាតិរបស់ប្តី ដូចជាបងប្អូនប្រុសរបស់ប្តី(បងប្អូនថ្លៃ) ជីដូនមួយប្រុសរបស់ប្តី ពូរបស់ប្តី ក្មួយប្រុសរបស់ប្តីជាដើមក្នុងចំណោមអ្នកដែលនាងអាចរៀបការជាមួយបាន ប្រសិនបើនាងមិនទាន់រៀបការនោះ? ណាពី ﷺ បានឆ្លើយថា៖ ចូរពួកអ្នកប្រុងប្រយ័ត្នពីពួកគេដូចជាពួកអ្នកប្រុងប្រយ័ត្នពីសេចក្តីស្លាប់ដូច្នោះដែរ ព្រោះការនៅកន្លែងស្ងាត់ជាមួយសាច់ថ្លៃប្រុសអាចនាំទៅរកភាពវឹកវរ និងភាពអន្តរាយក្នុងសាសនា។ ដូចនេះ សាច់ញាតិរបស់ប្តីក្រៅពីឪពុករបស់ប្តី(ឪពុកក្មេក) និងកូនប្រុសរបស់ប្តី(កូនចុង)រឹតតែត្រូវបានហាមឃាត់ជាងបុរសដទៃដែលអាចរៀបការជាមួយគ្នាបានទៅទៀត ពីព្រោះការនៅម្នាក់ឯងជាមួយសាច់ថ្លៃមានច្រើនជាងជាមួយអ្នកដទៃ, ប្រការអាក្រក់ដែលអាចកើតឡើងមានច្រើនជាងនៅជាមួយអ្នកដទៃ, ភាពវឹកវរ(ហ្វិតណះ)រវាងពួកគេងាយកើតមានឡើង ដោយសារតែពួកគេអាចចូលជួបស្ត្រី និងនៅស្ងាត់តែពីរនាក់នាងដោយគ្មានអ្នកហាមគាត់ ហើយនិងដោយសារតែរឿងនេះ ជារឿងមួយដែលមិនអាចជៀសវាងបាន និងមិនអាចរារាំងពួកគេពីការជួបនាងបានឡើយ ដោយសារតែទម្លាប់របស់សង្គមតែងមានការព្រងើយកន្តើយចំពោះបញ្ហានេះ ដោយបុរសនៅតែឯងជាមួយប្រពន្ធបងប្អូនប្រុសរបស់ខ្លួន(បងប្អូនថ្លៃស្រី)ជារឿងធម្មតា។ ដូចនេះ ភាពអាក្រក់ និងភាពអន្តរាយរបស់វា គឺប្រៀបដូចជាសេចក្តីស្លាប់ដូច្នោះដែរ ខុសពីបុរសដទៃដែលអាចរៀបការជាមួយបានដែលគេតែងមានការប្រុងប្រយ័ត្ន។

فوائد الحديث

ចំពោះការហាមឃាត់ការចូលជួប និងនៅកន្លែងស្ងាត់ម្នាក់ឯងជាមួយស្ត្រីដែលអាចរៀបការនឹងគ្នាបាន គឺដើម្បីទប់ស្កាត់ហានិភ័យនៃការកើតឡើងអំពើខុសក្រមសីលធម៌។

នេះគឺជាច្បាប់ទូទៅសម្រាប់អ្នកដែលអាចរៀបការនឹងគ្នាបាន រួមទាំងបងប្អូនប្រុសរបស់ប្តី(បងប្អូនថ្លៃប្រុស) និងសាច់ញាតិរបស់ប្តី(សាច់ថ្លៃ)ដែលមិនមែនជាម៉ះរ៉ម។ ត្រូវចាំថា ការចូលទៅជួបពួកនាង គឺអាចនាំទៅកាន់ការនៅស្ងាត់តែពីរនាក់។

ចៀសសវាងពីកន្លែងដែលអាចនាំឲ្យធ្លាក់ក្នុងអំពើអាក្រក់។

អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ អ្នកជំនាញភាសាទាំងអស់បានឯកភាពគ្នាថា ពាក្យ “الأحْمَاءَ” (សាច់ថ្លៃប្រុសខាងប្តី) គឺសំដៅលើសាច់ញាតិរបស់ប្តីជាបុរស ដូចជាឪពុករបស់ប្តី(ឪពុកក្មេក) អ៊ំ ពូ មារបស់ប្តី បងប្អូនប្រុសរបស់ប្តី(បងប្អូនថ្លៃ) ក្មួយប្រុសរបស់ប្តី និងជីដូនមួយប្រុសរបស់ប្តីជាដើម។ រីឯពាក្យ “الأَخْتَانَ”(សាច់ថ្លៃប្រុសរបស់ប្រពន្ធ) គឺសំដៅលើសាច់ញាតិរបស់ប្រពន្ធ។ ចំណែកឯពាក្យ “ الأصْهارَ” (សាច់ថ្លៃ) គឺចូលទាំងពីរប្រភេទនេះ។

ចំពោះការប្រៀបធៀប“សាច់ថ្លៃប្រុស”ទៅនឹងសេចក្តីស្លាប់៖ អ៊ិពនូហាជើរ បាននិយាយថា៖ ជនជាតិអារ៉ាប់ពិពណ៌នាអ្វីដែលគួរឱ្យស្អប់ខ្ពើមថា ជាសេចក្តីស្លាប់។ ការប្រៀបធៀបនេះមានន័យថា វាជាការស្លាប់នៃសាសនាប្រសិនបើការប្រព្រឹត្តបាបកម្មបានកើតឡើង ដូចទៅនឹងការស្លាប់របស់អ្នកដែលនៅស្ងាត់តែពីរនាក់ ប្រសិនបើមានការប្រព្រឹត្តបាបកម្ម គឺនឹងត្រូវគេគប់នឹងដុំថ្មរហូតដល់ស្លាប់ និងជាភាពអន្តរាយរបស់ស្ត្រីដោយសារត្រូវបានប្ដីលែងលះ ដែលបណ្តាលមកពីការប្រចណ្ឌ។

التصنيفات

Rulings of Women