“ជនណាសូត្រថា៖…

“ជនណាសូត្រថា៖ بِسْمِ اللهِ الَّذِي لا يَضُرُّ مَعَ اسْمِهِ شَيْءٌ في الأرْضِ وَلا في السَّمَاءِ وَهُوَ السَّمِيعُ العَلِيمُ (ក្នុងនាមអល់ឡោះដែលគ្មានអ្វីអាចបង្កគ្រោះថ្នាក់នឹងនាមរបស់ទ្រង់ឡើយទាំងនៅលើផែនដី និងនៅលើមេឃ។ ហើយទ្រង់មហាឮ មហាដឹងបំផុត) ចំនួនបីដង នោះគេនឹងមិនជួបគ្រោះថ្នាក់ភ្លាមៗឡើយ រហូតដល់ពេលព្រឹក

អំពី អាហ្ពាន ពិន អ៊ូស្មាន បាននិយាយថា៖ ខ្ញុំបានឮ អ៊ូស្មាន ពិន អាហ្វហ្វាន رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាសូត្រថា៖ بِسْمِ اللهِ الَّذِي لا يَضُرُّ مَعَ اسْمِهِ شَيْءٌ في الأرْضِ وَلا في السَّمَاءِ وَهُوَ السَّمِيعُ العَلِيمُ (ក្នុងនាមអល់ឡោះដែលគ្មានអ្វីអាចបង្កគ្រោះថ្នាក់នឹងនាមរបស់ទ្រង់ឡើយទាំងនៅលើផែនដី និងនៅលើមេឃ។ ហើយទ្រង់មហាឮ មហាដឹងបំផុត) ចំនួនបីដង នោះគេនឹងមិនជួបគ្រោះថ្នាក់ភ្លាមៗឡើយ រហូតដល់ពេលព្រឹក។ ហើយជនណាដែលសូត្រវានៅពេលព្រឹកចំនួនបីដង គេនឹងមិនជួបគ្រោះថ្នាក់ភ្លាមៗឡើយ រហូតដល់ពេលល្ងាច”។ គាត់បាននិយាយថា៖ អាហ្ពាន ពិន អ៊ូស្មាន رضي الله عنه បានកើតជំងឺស្ពឹកដៃជើង។ ខណៈនោះ បុរសម្នាក់ដែលបានឮហាទីស្ហនេះពីគាត់បានសម្លឹងមើលទៅកាន់គាត់ដោយភាពងឿងឆ្ងល់។ ពេលនោះ គាត់ក៏បាននិយាយទៅកាន់បុរសនោះថា៖ ហេតុអ្វីបានជាអ្នកមើលមកខ្ញុំ? សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនបានកុហកបំផ្លើសលើអ៊ូស្មានឡើយ ហើយអ៊ូស្មានក៏មិនបានកុហកបំផ្លើសលើណាពី ﷺ នោះដែរ។ ប៉ុន្តែនៅថ្ងៃដែលខ្ញុំបានជួបរឿងនេះ គឺខ្ញុំបានខឹង ហើយក៏ភ្លេចសូត្រទូអានេះ។

[صحيح] [رواه مسلم وأخرج البخاري الجملة الأخيرة منه]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា ជនណាដែលបានសូត្រនៅពេលព្រឹកជារៀងរាល់ថ្ងៃក្រោយពេលហ្វាជើររះ និងសូត្រនៅពេលល្ងាចជារៀងរាល់យប់មុនពេលថ្ងៃលិចចំនួនបីដងថា៖ بِسْمِ اللهِ الَّذِي لا يَضُرُّ مَعَ اسْمِهِ شَيْءٌ في الأرْضِ وَلا في السَّمَاءِ وَهُوَ السَّمِيعُ العَلِيمُ (ក្នុងនាមអល់ឡោះដែលគ្មានអ្វីអាចបង្កគ្រោះថ្នាក់នឹងនាមរបស់ទ្រង់ឡើយទាំងនៅលើផែនដី និងនៅលើមេឃ។ ហើយទ្រង់មហាឮ មហាដឹងបំផុត)។ មានន័យថា៖ ក្នុងនាមអល់ឡោះដែលខ្ញុំសុំជំនួយ និងសុំការការពារពីរាល់គ្រោះថ្នាក់ទាំងឡាយដែលគ្មានអ្វីមួយ មិនថាធំយ៉ាងណាក៏ដោយអាចបង្កគ្រោះថ្នាក់នឹងនាមរបស់ទ្រង់ឡើយ មិនថាគ្រោះដែលនៅលើផែនដីនិងអ្វីដែលចេញពីក្នុងដី មិនថាគ្រោះនៅលើមេឃនិងអ្វីដែលចុះពីលើមេឃនោះឡើយ។ ហើយទ្រង់មហាឮបំផុតចំពោះពាក្យសម្តីរបស់យើងខ្ញុំ មហាដឹងបំផុតចំពោះស្ថានភាពរបស់យើងខ្ញុំ។ ជនណាដែលសូត្រវានៅពេលល្ងាច រូបគេនឹងមិនជួបគ្រោះថ្នាក់ភ្លាមៗឡើយ រហូតដល់ពេលព្រឹក។ ហើយជនណាដែលសូត្រវានៅពេលព្រឹក រូបគេនឹងមិនជួបគ្រោះថ្នាក់ភ្លាមៗឡើយ រហូតដល់ពេលល្ងាច។ អ្នករាយការណ៍ហាទីស្ហនេះគឺ អាហ្ពាន ពិន អ៊ូស្មាន បានកើតជំងឺស្ពឹកដៃជើងដែលបណ្តាលឱ្យផ្នែកម្ខាងនៃរាងកាយរបស់គាត់ចុះខ្សោយ។ ហេតុនេះ ធ្វើឲ្យបុរសដែលបានឮហាទីស្ហនេះពីអាហ្ពានសម្លឹងមើលទៅកាន់គាត់ដោយការងឿងឆ្ងល់។ ពេលនោះ អាហ្ពានក៏បាននិយាយទៅកាន់បុរសនោះថា៖ ហេតុអ្វីបានជាអ្នកសម្លឹងមើលមកកាន់ខ្ញុំបែបនោះ? សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនបានកុហកបំផ្លើសលើអ៊ូស្មានឡើយ ហើយអ៊ូស្មានក៏មិនបានកុហកបំផ្លើសលើណាពី ﷺ នោះដែរ។ ប៉ុន្តែនៅថ្ងៃដែលខ្ញុំបានជួបរឿងនេះ អល់ឡោះជាម្ចាស់មិនបានកំណត់ឲ្យខ្ញុំបានសូត្រវាឡើយ។ នៅថ្ងៃនោះ ខ្ញុំបានខឹង ហើយក៏ភ្លេចសូត្រទូអាខាងលើនេះ។

فوائد الحديث

ស៊ូណិតសូត្រហ្ស៊ីកៀរនេះនៅពេលព្រឹក និងពេលល្ងាចដើម្បីឲ្យរូបគេត្រូវបានការពារពីគ្រោះថ្នាក់ ឬគ្រោះអាក្រក់ផ្សេងៗភ្លាមៗដោយការអនុញ្ញាតពីអល់ឡោះជាម្ចាស់។

ការជឿប្រាកដក្នុងចិត្តយ៉ាងមុតមាំរបស់អ្នកឥស្លាមជំនាន់ដើម(សាឡាហ្វ)ទៅចំពោះអល់ឡោះ និងការជឿជាក់របស់ពួកគេចំពោះអ្វីដែលរ៉ស៊ូលុលឡោះ ﷺ លោកបានប្រាប់។

ក្នុងចំណោមផលប្រយោជន៍នៃការកំណត់ពេលវេលាហ្ស៊ីកៀរនៅពេលព្រឹកនិងពេលល្ងាច គឺដើម្បីកាត់ផ្តាច់ការព្រងើយកន្តើយពីអ្នកមូស្លីម និងធ្វើឲ្យគេមានអារម្មណ៍ជានិច្ចកាលថា រូបគេ គឺជាខ្ញុំបម្រើរបស់អល់ឡោះជាម្ចាស់។

ឥទ្ធិពល ឬប្រសិទ្ធភាពនៃហ្ស៊ីកៀរ គឺអាស្រ័យលើកម្រិតនៃសេចក្តីជំនឿ ការបន្ទាបខ្លួន និងការដាក់ចិត្តរបស់អ្នកដែលហ្ស៊ីកៀរនោះ ព្រមជាមួយនឹងភាពជ្រះថ្លា(អៀខ្លើស) និងការជឿជាក់ចំពោះអល់ឡោះជាម្ចាស់។

التصنيفات

Morning and Evening Dhikr