រ៉ស៊ូលុលឡោះ ﷺ លោកជាមនុស្សដែលមានចិត្ដសប្បុរសបំផុត ហើយពេលដែលលោកមានចិត្ដសប្បុរសបំផុតនោះ…

រ៉ស៊ូលុលឡោះ ﷺ លោកជាមនុស្សដែលមានចិត្ដសប្បុរសបំផុត ហើយពេលដែលលោកមានចិត្ដសប្បុរសបំផុតនោះ គឺនៅក្នុងខែរ៉ម៉ាហ្ទន នៅពេលដែលម៉ាឡាអ៊ីកាត់ជីព្រីលមកជួបលោក

អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកជាមនុស្សដែលមានចិត្ដសប្បុរសបំផុត ហើយពេលដែលលោកមានចិត្ដសប្បុរសបំផុតនោះ គឺនៅក្នុងខែរ៉ម៉ាហ្ទន នៅពេលដែលម៉ាឡាអ៊ីកាត់ជីព្រីលមកជួបលោក។ ជីព្រីលតែងមកជួបលោកជារៀងរាល់យប់នៅក្នុងខែរ៉ម៉ាហ្ទនដោយបង្រៀនលោកនូវគម្ពីរគួរអាន ហើយជាការពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោករួសរាន់បំផុតចំពោះភាពសប្បុរសជាងខ្យល់ដែលបក់នាំអ្វីៗទៅទៀត។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ គឺជាមនុស្សដែលមានចិត្តសប្បុរសជាងគេបំផុត ហើយភាពសប្បុរសរបស់លោកមានកាន់តែច្រើនឡើងក្នុងខែរ៉ម៉ាហ្ទន ដោយលោកផ្តល់នូវអ្វីដែលសមស្របដល់អ្នកដែលសមនឹងទទួល។ ចំពោះមូលហេតុដែលលោកបង្កើននូវភាពសប្បុរសរបស់លោក គឺមានពីរ៖ ទីមួយ៖ លោកជួបជាមួយនឹងម៉ាឡាអ៊ីកាត់ជីព្រីល អាឡៃហ៊ិស្សាឡាម។ ទីពីរ៖ លោកសិក្សាគម្ពីរគួរអាន ពោលគឺលោកសូត្រដោយចាំមាត់។ ជាការពិតណាស់ ម៉ាឡាអ៊ីកាត់ជីព្រីល អាឡៃហ៊ិស្សាឡាម បានបង្រៀនលោកទាំងអស់នូវអ្វីដែលបានបញ្ចុះមកនៃគម្ពីរគួរអាន។ ហើយរ៉ស៊ូលុលឡោះ ﷺ លោកមានចិត្តសប្បុរសបំផុត និងផ្តល់ឲ្យច្រើនបំផុត ហើយលោករួសរាន់បំផុតចំពោះការផ្តល់ប្រយោជន៍ដល់មនុស្សជាតិជាងខ្យល់ល្អដែលអល់ឡោះបញ្ជូនមកជាមួយទឹកភ្លៀង និងក្តីមេត្តាទៅទៀត។

فوائد الحديث

បញ្ជាក់ពីភាពសប្បុរសរបស់ណាពី ﷺ និងភាពទូលំទូលាយនៃក្តីសប្បុរសរបស់លោក ជាពិសេសក្នុងខែរ៉ម៉ាហ្ទន ដែលជាខែនៃការគោរពប្រតិបត្តិ និងជារដូវកាលនៃការសាងអំពើល្អ។

ជំរុញឲ្យមានភាពសប្បុរសគ្រប់ពេលវេលាទាំងអស់ ហើយស៊ូណិតបង្កើននូវភាពសប្បុរសនេះក្នុងខែរ៉ម៉ាហ្ទន។

បង្កើននូវការលះបង់និងផ្តល់ឲ្យគ្នា ធ្វើអំពើល្អ និងសូត្រគម្ពីរគួរអានក្នុងខែរ៉ម៉ាហ្ទន។

ក្នុងចំណោមវិធីសាស្ត្រក្នុងរក្សាចំណេះដឹង គឺការសិក្សាវាជាមួយនឹងអ្នកសិក្សា និងអ្នកមានចំណេះដឹងទាំងឡាយ។

التصنيفات

Ramadan, Prophet's Generosity