“ជនណាម្នាក់ដែលបានឲ្យសាឡាមមកកាន់ខ្ញុំ…

“ជនណាម្នាក់ដែលបានឲ្យសាឡាមមកកាន់ខ្ញុំ អល់ឡោះជាម្ចាស់នឹងបង្វិលព្រលឹងរបស់ខ្ញុំមកកាន់ខ្ញុំវិញដើម្បីឲ្យខ្ញុំតបសាឡាមចំពោះគេ”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាម្នាក់ដែលបានឲ្យសាឡាមមកកាន់ខ្ញុំ អល់ឡោះជាម្ចាស់នឹងបង្វិលព្រលឹងរបស់ខ្ញុំមកកាន់ខ្ញុំវិញដើម្បីឲ្យខ្ញុំតបសាឡាមចំពោះគេ”។

[إسناده حسن] [رواه أبو داود وأحمد]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ព្រលឹងរបស់លោកត្រូវបានគេត្រឡប់មកកាន់លោកវិញដើម្បីឲ្យលោកតបសាឡាមទៅកាន់អ្នកដែលបានឲ្យសាឡាមមកកាន់លោក មិនថាពួកគេនៅជិត ឬឆ្ងាយឡើយ។ ជីវិតនៅក្នុងផ្នូរ គឺជារឿងអាថ៌កំបាំងដែលគ្មាននរណាម្នាក់ដឹងពីធាតុពិតរបស់វាឡើយ លើកលែងតែអល់ឡោះប៉ុណ្ណោះ ហើយទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់។

فوائد الحديث

ជំរុញឲ្យបង្កើននូវការសឡាវ៉ាត និងសាឡាមលើណាពី ﷺ ។

ជីវិតរបស់ណាពី ﷺ នៅក្នុងផ្នូររបស់លោក គឺជាជីវិតដ៏ពេញលេញដែលមនុស្សអាចរស់នៅក្នុងផ្នូរ។ ដូចនេះ គ្មាននរណាម្នាក់ដឹងពីធាតុពិតរបស់វាឡើយ លើកលែងតែអល់ឡោះប៉ុណ្ណោះ។

ហាទីស្ហនេះមិនមែនជាភស្តុតាងសម្រាប់អ្នកដែលនិយាយថា ណាពី ﷺ មានជីវិតរស់នៅដូចដែលយើងកំពុងរស់នៅនោះឡើយ ដើម្បីកុំឲ្យពួកដែលធ្វើស្ហ៊ីរិកយកវាធ្វើជាអំណះអំណាងសម្រាប់ការសុំជំនួយពីលោក។ តាមពិត វាគ្រាន់តែជាជីវិតក្នុងផ្នូរប៉ុណ្ណោះ។

التصنيفات

Prophetic characteristics