“លក្ខណៈពីរយ៉ាងនៅក្នុងខ្លួនមនុស្សដែលជាទង្វើរបស់ពួកគ្មានជំនឿ គឺការដៀលពូជ និងការយំទួញសោកចំពោះសព”។

“លក្ខណៈពីរយ៉ាងនៅក្នុងខ្លួនមនុស្សដែលជាទង្វើរបស់ពួកគ្មានជំនឿ គឺការដៀលពូជ និងការយំទួញសោកចំពោះសព”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “លក្ខណៈពីរយ៉ាងនៅក្នុងខ្លួនមនុស្សដែលជាទង្វើរបស់ពួកគ្មានជំនឿ គឺការដៀលពូជ និងការយំទួញសោកចំពោះសព”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានប្រាប់អំពីលក្ខណៈពីរយ៉ាងនៅក្នុងខ្លួនមនុស្សដែលជាទង្វើរបស់ពួកគ្មានជំនឿ និងជាអត្តចរិតរបស់មនុស្សនាសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ) នោះគឺ៖ ទីមួយ៖ ដៀលពូជពង្ស មើលងាយ និងមានភាពក្រអឺតក្រទម ក្អេងក្អាងដាក់អ្នកដទៃ។ ទីពីរ៖ ការស្រែកយំទួញសោកពេលជួបគ្រោះដោយការខឹងសម្បាចំពោះព្រេងវាសនាដែលអល់ឡោះបានកំណត់ ឬហែកសម្លៀកបំពាក់ខ្លួនឯងដោយក្តីសោកសង្រេងខ្លាំង។

فوائد الحديث

ជំរុញឲ្យមនុស្សបន្ទាបខ្លួន និងមិនត្រូវក្រអឺតក្រទមដាក់អ្នកដទៃ។

ចាំបាច់ត្រូវមានការអត់ធ្មត់នៅពេលជួបគ្រោះ ហើយមិនត្រូវមានការខឹងសម្បាឡើយ។

ទង្វើទាំងនេះស្ថិតក្នុងលក្ខណៈនៃភាពគ្មានជំនឿកម្រិតស្រាល(កាហ្វៀរតូច) ហើយមិនមែនមានន័យថា អ្នកដែលលក្ខណៈណាមួយក្នុងចំណោមលក្ខណៈអ្នកគ្មានជំនឿ គឺនឹងក្លាយជាអ្នកគ្មានជំនឿដែលត្រូវចេញពីសាសនានោះទេ លុះត្រាតែគេប្រព្រឹត្តនូវលក្ខណៈណាមួយដែលជាលក្ខណៈនៃភាពគ្មានជំនឿកម្រិតធ្ងន់(កាហ្វៀរធំ)។

សាសនាអ៊ីស្លាមហាមឃាត់រាល់ប្រការទាំងឡាយដែលនាំឱ្យមានការបែកបាក់រវាងអ្នកមូស្លីម ដូចជាការប្រមាថពូជពង្សអ្នកដទៃជាដើម។

التصنيفات

Disbelief