“ជនណាដែលកុហកបំផ្លើសមកលើខ្ញុំដោយចេតនា ចូរឱ្យគេរៀបចំកន្លែងអង្គុយមួយសម្រាប់ខ្លួនឯងក្នុងឋាននរកចុះ”។

“ជនណាដែលកុហកបំផ្លើសមកលើខ្ញុំដោយចេតនា ចូរឱ្យគេរៀបចំកន្លែងអង្គុយមួយសម្រាប់ខ្លួនឯងក្នុងឋាននរកចុះ”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលកុហកបំផ្លើសមកលើខ្ញុំដោយចេតនា ចូរឱ្យគេរៀបចំកន្លែងអង្គុយមួយសម្រាប់ខ្លួនឯងក្នុងឋាននរកចុះ”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា ជនណាដែលនិយាយកុហកបំផ្លើសមកលើរូបលោកដោយចេតនា ដោយនិយាយថា រូបលោកបាននិយាយ ឬបានធ្វើទង្វើអ្វីមួយខុសពីការពិត នៅថ្ងៃបរលោក ជននោះនឹងមានកន្លែងមួយក្នុងឋាននរក ជាការតបស្នងចំពោះការដែលគេនិយាយកុហកបំផ្លើសលើណាពី ﷺ ។

فوائد الحديث

ការនិយាយកុហកបំផ្លើសលើណាពីﷺ ដោយចេតនា គឺជាមូលហេតុមួយដែលនាំឲ្យចូលឋាននរក។

ការនិយាយកុហកបំផ្លើសលើណាពី ﷺ មិនដូចគ្នានឹងការនិយាយកុហកបំផ្លើសលើមនុស្សដទៃឡើយ ព្រោះការនិយាយកុហកបំផ្លើសលើណាពី ﷺ គឺនាំមកនូវគ្រោះថ្នាក់ និងភាពអន្តរាយយ៉ាងធ្ងន់ធ្ងរទាំងក្នុងសាសនា និងលោកិយ។

ប្រុងប្រយ័ត្នពីការផ្សព្វផ្សាយហាទីស្ហណាមួយមុនពេលផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវរបស់វា និងប្រាកដថាវាពិតជាមកពីណាពី ﷺ ។

التصنيفات

Significance and Status of the Sunnah, Blameworthy Morals