إعدادات العرض
ផ្ទុយទៅវិញ ចូរពួកអ្នកនិយាយថា៖ ពួកយើងបានឮហើយ ហើយពួកយើងប្រតិបត្តិតាមហើយ។ បពិត្រព្រះជាម្ចាស់របស់ពួកយើង!…
ផ្ទុយទៅវិញ ចូរពួកអ្នកនិយាយថា៖ ពួកយើងបានឮហើយ ហើយពួកយើងប្រតិបត្តិតាមហើយ។ បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផង។ ហើយចំពោះទ្រង់តែមួយគត់ជាកន្លែងវិលត្រឡប់”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ នៅពេលដែលអាយ៉ាត់នេះបានបញ្ចុះទៅលើរ៉ស៊ូលុលឡោះ ﷺ ៖ “អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយប្រសិនបើពួកអ្នកលាតត្រដាងអ្វីដែលមាននៅក្នុងខ្លួនរបស់ពួកអ្នក ឬពួកអ្នកលាក់បាំងវា គឺអល់ឡោះនឹងជំនុំជម្រះពួកអ្នកចំពោះទង្វើនោះ។ ហើយអល់ឡោះទ្រង់អភ័យទោសចំពោះជនណាដែលទ្រង់មានចេតនា និងដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់”។ (អាល់ហ្ពាក៏រ៉ោះ៖២៨៤)។ គាត់បាននិយាយថា៖ ការណ៍នេះមានភាពធ្ងន់ធ្ងរចំពោះសហាហ្ពាត់របស់រ៉ស៊ូលុលឡោះ ﷺ។ ដូចនេះ ពួកគេក៏ទៅជួបរ៉ស៊ូលុលឡោះ ﷺ ។ បន្ទាប់មក ពួកគេបានលុតជង្គង់ចុះ ហើយនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! គេបានដាក់កាតព្វកិច្ចលើពួកយើងនូវទង្វើជាច្រើនដែលពួកយើងមានលទ្ធភាពធ្វើ ដូចជាការសឡាត ការកាន់អំណត់បួស ការប្រយុទ្ធតស៊ូ(ជីហាទ) និងការបរិច្ចាគទាន។ ប៉ុន្តែ (ឥឡូវនេះ)គេបានបញ្ចុះអាយ៉ាត់នេះមកកាន់លោក ហើយពួកយើងគ្មានលទ្ធភាពធ្វើវាឡើយ។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “តើពួកអ្នកចង់និយាយដូចពួកអះលីគីតាបទាំងពីរមុនពួកអ្នកបាននិយាយឬ ដែលថា៖ ពួកយើងបានឮហើយ តែពួកយើងមិនប្រតិបត្តិតាមឡើយ។ ផ្ទុយទៅវិញ ចូរពួកអ្នកនិយាយថា៖ ពួកយើងបានឮហើយ ហើយពួកយើងប្រតិបត្តិតាមហើយ។ បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផង។ ហើយចំពោះទ្រង់តែមួយគត់ជាកន្លែងវិលត្រឡប់”។ ពួកគេក៏និយាយថា៖ ពួកយើងបានឮហើយ ហើយពួកយើងប្រតិបត្តិតាមហើយ។ បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផង។ ហើយចំពោះទ្រង់តែមួយគត់ជាកន្លែងវិលត្រឡប់។ នៅពេលដែលក្រុមនោះសូត្រវាសាចុះសាឡើងហើយ អណ្តាតពួកគេក៏បានទន់ទៅៗ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះអាយ៉ាត់(ដែលមានអត្ថន័យថា)៖ “អ្នកនាំសារ(មូហាំម៉ាត់)មានជំនឿលើអ្វីៗដែលព្រះជាម្ចាស់របស់គេបានបញ្ចុះមកឱ្យគេ ហើយបណ្ដាអ្នកមានជំនឿក៏ដូចគ្នាដែរ។ ពួកគេទាំងអស់មានជំនឿលើអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្ដាគម្ពីររបស់ទ្រង់ និងបណ្ដាអ្នកនាំសាររបស់ទ្រង់។ (ពួកគេបាននិយាយថា៖) ពួកយើងមិនបែងចែកអ្នកនាំសារណាម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់អល់ឡោះឡើយ។ ហើយពួកគេនិយាយថា៖ ពួកយើងបានឮហើយ ហើយពួកយើងប្រតិបត្តិតាមហើយ។ បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផង។ ហើយចំពោះទ្រង់តែមួយគត់ជាកន្លែងវិលត្រឡប់”។ (អាល់ហ្ពាក៏រ៉ោះ៖២៨៥)។ នៅពេលដែលពួកគេធ្វើបែបនេះ អល់ឡោះជាម្ចាស់ក៏បាននិរាករណ៍អាយ៉ាត់ខាងលើ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះអាយ៉ាត់៖ “អល់ឡោះជាម្ចាស់មិនដាក់បន្ទុកលើអ្នកណាម្នាក់ហួសពីលទ្ធភាពរបស់គេឡើយ។ ជនណាបានសាងអំពើល្អ គឺទទួលបានផលល្អ ហើយជនណាបានសាងអំពើអាក្រក់ គឺទទួលបានផលអាក្រក់។ បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំយកទោសពៃរ៍ពួកយើងអី្វ ប្រសិនបើពួកយើងបានភេ្លចភ្លាំង ឬជ្រុលជ្រួសដោយអចេតនា”។ ទ្រង់បានមានបន្ទូលថា៖ “ពិតហើយ”។ “បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់ភារកិច្ចធ្ងន់ធ្ងរពេកមកលើពួកយើង ដូចដែលទ្រង់បានដាក់ទៅលើពួកអ្នកជំនាន់មុនពួកយើងអ្វី”។ ទ្រង់បានមានបន្ទូលថា៖ “ពិតហើយ”។ “បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់បន្ទុកលើពួកយើងនូវអ្វីដែលពួកយើងគ្មានលទ្ធភាពនឹងធ្វើវា”។ ទ្រង់បានមានបន្ទូលថា៖ “ពិតហើយ”។ “ហើយសូមទ្រង់មេត្ដាអធ្យាស្រ័យដល់ពួកយើង អភ័យទោសដល់ពួកយើង និងអាណិតស្រឡាញ់ដល់ពួកយើងផង។ ទ្រង់គឺជាអ្នកគាំពារពួកយើង។ ដូចេ្នះ សូមទ្រង់មេត្ដាជួយពួកយើងឱ្យមានជ័យជម្នះលើក្រុមដែលគ្មានជំនឿផង”។ (អាល់ហ្ពាក៏រ៉ោះ៖២៨៦)។ ទ្រង់បានមានបន្ទូលថា៖ “ពិតហើយ”។
الترجمة
العربية Português دری Македонски Tiếng Việt Magyar ქართული Indonesia বাংলা Kurdî ไทย অসমীয়া Nederlands Hausa ਪੰਜਾਬੀ Kiswahili Tagalog English ગુજરાતી සිංහල Русский मराठी മലയാളം ಕನ್ನಡ Српски Türkçe हिन्दी తెలుగు اردوالشرح
នៅពេលដែលអល់ឡោះជាម្ចាស់បានបញ្ចុះទៅកាន់ណាពីរបស់ទ្រង់ ﷺ នូវបន្ទូលរបស់ទ្រង់ថា៖ {لِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَإِنْ تُبْدُوا مَا فِي أَنْفُسِكُمْ أَوْ تُخْفُوهُ يُحَاسِبْكُمْ بِهِ اللهُ فَيَغْفِرُ لِمَنْ يَشَاءُ وَيُعَذِّبُ مَنْ يَشَاءُ وَاللهُ عَلَى كُلِّ شَيْءٍ قَدِيرٌ} [البقرة: 284] “អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយប្រសិនបើពួកអ្នកលាតត្រដាងអ្វីដែលមាននៅក្នុងខ្លួនរបស់ពួកអ្នក ឬពួកអ្នកលាក់បាំងវា គឺអល់ឡោះនឹងជំនុំជម្រះពួកអ្នកចំពោះទង្វើនោះ។ ហើយអល់ឡោះទ្រង់អភ័យទោសចំពោះជនណាដែលទ្រង់មានចេតនា និងដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់”។ មានន័យថា៖ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ ទាំងការបង្កើត ការគ្រប់គ្រង និងការចាត់ចែង។ ហើយទោះបីជាពួកអ្នកលាតត្រដាងនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នក ឬពួកអ្នកលាក់បាំងវានៅក្នុងចិត្តរបស់ពួកអ្នកក៏ដោយ ក៏អល់ឡោះទ្រង់នឹងជំនុំជម្រះពួកអ្នកចំពោះទង្វើនោះដែរ។ ហើយទ្រង់នឹងអភ័យទោសចំពោះជនណាដែលទ្រង់មានចេតនាដោយការប្រោសប្រទាន និងក្តីមេត្តាករុណារបស់ទ្រង់ ហើយទ្រង់នឹងដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនាដោយភាពយុត្តិធម៌របស់ទ្រង់។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាពឡើយ។ នៅពេលដែលសហាហ្ពាត់បានឮអាយ៉ាត់នេះ ពួកគេមានអារម្មណ៍ថាទទួលរងនូវសម្ពាធ ត្បិតនៅក្នុងអាយ៉ាត់នេះបញ្ជាក់ថា គេនឹងយកទោសពៃរ៍ សូម្បីតែអ្វីដែលពួកគេគិតនៅក្នុងចិត្ត។ ដូចនេះ ពួកគេក៏ទៅជួបនឹងរ៉ស៊ូលុលឡោះ ﷺ ។ បន្ទាប់មក ពួកគេបានលុតជង្គង់ចុះ ហើយនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពីមុននេះ គេបានដាក់កាតព្វកិច្ចលើពួកយើងនូវទង្វើផ្នែកផ្លូវកាយជាច្រើនដែលពួកយើងមានលទ្ធភាពធ្វើ ដូចជាការសឡាត ការបួស ការប្រយុទ្ធតស៊ូ(ជីហាទ) និងការបរិច្ចាគទាន។ ប៉ុន្តែ ឥឡូវនេះ គេបានបញ្ចុះអាយ៉ាត់នេះមកកាន់លោក ហើយពួកយើងគ្មានលទ្ធភាពធ្វើវាឡើយ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ ក៏បានមានប្រសាសន៍ទៅកាន់ពួកគេថា៖ តើពួកអ្នកចង់និយាយដូចពួកយូដា និងពួកគ្រឹស្ទានឬ ដែលពួកគេនិយាយថា “ពួកយើងបានឮហើយ តែពួកយើងមិនប្រតិបត្តិតាមឡើយ”? ផ្ទុយទៅវិញ ចូរពួកអ្នកនិយាយថា៖ “ពួកយើងបានឮហើយ ហើយពួកយើងប្រតិបត្តិតាមហើយ។ បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផង។ ហើយចំពោះទ្រង់តែមួយគត់ជាកន្លែងវិលត្រឡប់”។ សហាហ្ពាត់ទាំងឡាយក៏បានឆ្លើយតបនឹងបទបញ្ជារបស់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយពួកគេនិយាយថា៖ ពួកយើងបានឮហើយ ហើយពួកយើងប្រតិបត្តិតាមហើយ។ បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផង។ ហើយចំពោះទ្រង់តែមួយគត់ជាកន្លែងវិលត្រឡប់។ នៅពេលដែលអ្នកមូស្លីមពោលពាក្យនេះដោយអណ្តាតរបស់ពួកគេ ហើយខ្លួនប្រាណពួកគេឱនលំទោនចំពោះវា អល់ឡោះជាម្ចាស់ក៏បានបញ្ចុះទៅកាន់ណាពីរបស់ទ្រង់ និងប្រជាជាតិរបស់លោកជាការជម្រះសម្អាតដល់ពួកគេនូវបន្ទូលរបស់ទ្រង់ថា៖ ﴿آمَنَ الرَّسُولُ بِمَا أُنْزِلَ إِلَيْهِ مِنْ رَبِّهِ وَالْمُؤْمِنُونَ كُلٌّ آمَنَ بِاللَّهِ وَمَلَائِكَتِهِ وَكُتُبِهِ وَرُسُلِهِ لَا نُفَرِّقُ بَيْنَ أَحَدٍ مِنْ رُسُلِهِ وَقَالُوا سَمِعْنَا وَأَطَعْنَا غُفْرَانَكَ رَبَّنَا وَإِلَيْكَ الْمَصِيرُ﴾ [سورة البقرة(285)] “អ្នកនាំសារ(មូហាំម៉ាត់)មានជំនឿលើអ្វីៗដែលព្រះជាម្ចាស់របស់គេបានបញ្ចុះមកឱ្យគេ ហើយបណ្ដាអ្នកមានជំនឿក៏ដូចគ្នាដែរ។ ពួកគេទាំងអស់មានជំនឿលើអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្ដាគម្ពីររបស់ទ្រង់ និងបណ្ដាអ្នកនាំសាររបស់ទ្រង់។ (ពួកគេបាននិយាយថា៖) ពួកយើងមិនបែងចែកអ្នកនាំសារណាម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់អល់ឡោះឡើយ។ ហើយពួកគេនិយាយថា៖ ពួកយើងបានឮហើយ ហើយពួកយើងប្រតិបត្តិតាមហើយ។ បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផង។ ហើយចំពោះទ្រង់តែមួយគត់ជាកន្លែងវិលត្រឡប់”។ មានន័យថា៖ ណាពីមូហាំម៉ាត់ ﷺ មានជំនឿលើអ្វីៗដែលព្រះជាម្ចាស់របស់លោកបានបញ្ចុះមកកាន់លោក ហើយបណ្ដាអ្នកមានជំនឿក៏ដូចគ្នាដែរ។ ពួកគេទទួលប្រតិបត្តិតាមដោយអណ្តាត និងដួងចិត្តរបស់ពួកគេចំពោះបទបញ្ជារបស់អល់ឡោះ។ ពួកគេទាំងអស់មានជំនឿលើអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្ដាគម្ពីររបស់ទ្រង់ និងបណ្ដាអ្នកនាំសាររបស់ទ្រង់។ ពួកគេបាននិយាយថា៖ ពួកយើងមិនបែងចែកអ្នកនាំសារណាម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់អល់ឡោះឡើយ។ ផ្ទុយទៅវិញ ពួកយើងមានជំនឿលើពួកគាត់ទាំងអស់។ ហើយពួកគេនិយាយថា៖ ពួកយើងបានឮហើយនូវពាក្យបន្ទូលរបស់ទ្រង់ ហើយពួកយើងប្រតិបត្តិតាមហើយនូវបទបញ្ជារបស់ទ្រង់។ បពិត្រព្រះជាម្ចាស់របស់ពួកយើង! ពួកយើងសុំការអភ័យទោស និងការអធ្យាស្រ័យអំពីទ្រង់។ ហើយចំពោះទ្រង់តែមួយគត់ជាកន្លែងវិលត្រឡប់នៅថ្ងៃជំនុំជម្រះ។ នៅពេលដែលពួកគេធ្វើបែបនេះ ហើយនិយាយដូចអ្វីដែលគេបានបង្គាប់ប្រើពួកគេនៃការបង្ហាញពីការស្តាប់បង្គាប់ និងគោរពប្រតិបត្តិតាមចំពោះបទបញ្ជាទាំងឡាយរបស់អល់ឡោះ អល់ឡោះជាម្ចាស់ក៏បានបន្ធូរបន្ថយដល់ប្រជាជាតិនេះ ហើយបាននិរាករណ៍នូវអាយ៉ាត់ខាងលើវិញដោយបន្ទូលរបស់ទ្រង់ថា៖ {لَا يُكَلِّفُ اللهُ نَفْسًا إِلَّا وُسْعَهَا لَهَا مَا كَسَبَتْ وَعَلَيْهَا مَا اكْتَسَبَتْ “អល់ឡោះមិនដាក់បន្ទុកលើអ្នកណាម្នាក់ហួសពីលទ្ធភាពរបស់គេឡើយ។ ជនណាបានសាងអំពើល្អ គឺទទួលបានផលល្អ ហើយជនណាបានសាងអំពើអាក្រក់ គឺទទួលបានផលអាក្រក់”។ មានន័យថា៖ អល់ឡោះជាម្ចាស់ទ្រង់មិនដាក់បន្ទុកលើអ្នកណាម្នាក់ហួសពីលទ្ធភាពដែលគេមាននោះឡើយ។ សម្រាប់រូបគេនឹងទទួលបានផលបុណ្យចំពោះអំពើល្អដែលរូបគេបានសាង ហើយរូបគេក៏នឹងទទួលទទួលទណ្ឌកម្មចំពោះបាបកម្មដែលរូបគេបានសាងដូចគ្នា។ អល់ឡោះជាម្ចាស់មិនយកទោសពៃរ៍នរណាម្នាក់ព្រោះតែបាបកម្មរបស់អ្នកផ្សេងនោះឡើយ ហើយទ្រង់ក៏មិនយកទោសពៃរ៍ចំពោះអ្វីដែលគេគិតនៅក្នុងចិត្តនោះដែរ។ رَبَّنَا لَا تُؤَاخِذْنَا إِنْ نَسِينَا أَوْ أَخْطَأْنَا} “បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំយកទោសពៃរ៍ពួកយើងអី្វ ប្រសិនបើពួកយើងបានភេ្លចភ្លាំង ឬជ្រុលជ្រួសដោយអចេតនា”។ មានន័យថា៖ បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំយកទោសពៃរ៍ពួកយើង និងដាក់ទណ្ឌកម្មពួកយើងអី្វ ប្រសិនបើពួកយើងបានភេ្លចភ្លាំង ឬធ្វើខុសដោយអចេតនាដោយបោះបង់ប្រការត្រឹមត្រូវដោយមិនមានបំណង។ ពេលនោះ អល់ឡោះជាម្ចាស់ទ្រង់បានឆ្លើយតបចំពោះពួកគេវិញ ដោយទ្រង់បានមានបន្ទូលថា៖ ពិតហើយ។ យើងពិតជាធ្វើបែបនេះ។ {رَبَّنَا وَلَا تَحْمِلْ عَلَيْنَا إِصْرًا كَمَا حَمَلْتَهُ عَلَى الَّذِينَ مِنْ قَبْلِنَا} “បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់ភារកិច្ចធ្ងន់ធ្ងរពេកមកលើពួកយើង ដូចដែលទ្រង់បានដាក់ទៅលើពួកអ្នកជំនាន់មុនពួកយើងអ្វី”។ មានន័យថា៖ បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់ភារកិច្ចធ្ងន់ធ្ងរ និងលំបាកៗមកលើពួកយើង ដូចដែលទ្រង់បានដាក់ទៅលើពួកអ្នកជំនាន់មុនពួកយើង ដូចជាអម្បូរអ៊ីស្រាអែល និងអ្នកផ្សេងទៀតក្រៅពីពួកគេ។ ពេលនោះ អល់ឡោះជាម្ចាស់ទ្រង់បានឆ្លើយតប ហើយទ្រង់បានមានបន្ទូលថា៖ ពិតហើយ។ យើងពិតជាធ្វើបែបនេះ។ {رَبَّنَا وَلَا تُحَمِّلْنَا مَا لَا طَاقَةَ لَنَا بِهِ} “បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់បន្ទុកលើពួកយើងនូវអ្វីដែលពួកយើងគ្មានលទ្ធភាពនឹងធ្វើវា”។ មានន័យថា៖ បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់បន្ទុកលើពួកយើងនូវកាតព្វកិច្ច ការសាកស្បង ក៏ដូចជាកិច្ចការទាំងឡាយណាដែលពួកយើងគ្មានលទ្ធភាពទ្រាំទ្រចំពោះវា។ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ពិតហើយ។ យើងពិតជាធ្វើបែបនេះ។ {وَاعْفُ عَنَّا وَاغْفِرْ لَنَا وَارْحَمْنَا أَنْتَ مَوْلَانَا فَانْصُرْنَا عَلَى الْقَوْمِ الكَافِرِينَ} “ហើយសូមទ្រង់មេត្ដាអធ្យាស្រ័យដល់ពួកយើង អភ័យទោសដល់ពួកយើង និងអាណិតស្រឡាញ់ដល់ពួកយើងផង។ ទ្រង់គឺជាអ្នកគាំពារពួកយើង។ ដូចេ្នះ សូមទ្រង់មេត្ដាជួយពួកយើងឱ្យមានជ័យជម្នះលើក្រុមដែលប្រឆាំងផង”។ មានន័យថា៖ ហើយសូមទ្រង់មេត្ដាអធ្យាស្រ័យដល់ពួកយើងចំពោះបាបកម្មទាំងឡាយរបស់ពួកយើង និងលុបលាងវាចេញអំពីពួកយើង, អភ័យទោសដល់ពួកយើងចំពោះបាបកម្មទាំងឡាយរបស់ពួកយើង បិទបាំងវាដល់ពួកយើង(កុំបកអាក្រាតពួកយើង) និងអធ្យាស្រ័យចំពោះបាបកម្មនោះ, ព្រមទាំងអាណិតស្រឡាញ់ចំពោះពួកយើងដោយក្តីមេត្តាករុណាដ៏ទូលំទូលាយរបស់ទ្រង់ផង។ ទ្រង់គឺជាអ្នកគាំពារពួកយើង និងជាចៅហ្វាយនាយរបស់ពួកយើង។ ហេតុនេះ សូមទ្រង់មេត្ដាជួយពួកយើងឱ្យមានជ័យជម្នះលើការសម្លាប់ និងការប្រយុទ្ធប្រឆាំងនឹងក្រុមដែលគ្មានជំនឿផង។ ពេលនោះ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ពិតហើយ។ យើងពិតជាធ្វើបែបនេះ។فوائد الحديث
បញ្ជាក់ពីក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ចំពោះប្រជាជាតិនេះព្រោះតែណាពីរបស់ពួកគេ ﷺ ដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលលើកតម្កើដល់រូបលោកថា៖ “ហើយយើងមិនបានបញ្ជូនអ្នក(មូហាំម៉ាត់)ឡើយ លើកលែងតែដើម្បីផ្ដល់ក្ដីមេត្ដាករុណាទៅចំពោះពិភពលោកប៉ុណ្ណោះ”។ (អាល់អាំពីយ៉ាក៖១០៧)
ទទួលស្គាល់នូវការនិរាករណ៍(النسخ)នៅក្នុងគម្ពីរគួរអាន។ ជាការពិតណាស់ នៅក្នុងគម្ពីរគួរអានមានអាយ៉ាត់មួយចំនួនគេនៅបន្តសូត្រ ប៉ុន្តែច្បាប់របស់អាយ៉ាត់នោះត្រូវបាននិរាករណ៍ដោយមិនអនុវត្តឡើយ។
បញ្ជាក់ពីឧត្តមភាពរបស់សហាហ្ពាត់ رضي الله عنهم និងការចុះចូលបំពេញតាមបញ្ញត្តិរបស់អល់ឡោះ ហើយនិងការអនុវត្តតាមបទបញ្ជាអ្នកនាំសាររបស់អល់ឡោះ ﷺ។
បញ្ជាក់ពីការព្រួយបារម្ភយ៉ាងក្រៃលែងរបស់ណាពី ﷺ ចំពោះប្រជាជាតិរបស់លោក ខ្លាចក្រែងពួកគេដើរតាមមាគ៌ាអ្នកជំនាន់មុនដែលពួកគេបដិសេធនូវបទបញ្ជាទាំងឡាយរបស់អល់ឡោះជាម្ចាស់ដែលបាននាំមកកាន់ពួកគេ។
ចាំបាច់ត្រូវទទួលអនុវត្តនូវបទបញ្ជាទាំងឡាយរបស់អល់ឡោះជាម្ចាស់ និងប្រុងប្រយ័ត្នចំពោះការងាកចេញពីបទបញ្ជារបស់ទ្រង់។ ជាការពិតណាស់ ទង្វើបែបនេះ គឺជាការប្រដូចទៅនឹងពួកអះលីគីតាប។
បញ្ជាក់ពីឧត្តមភាពរបស់ប្រជាជាតិនេះលើសពីបណ្តាប្រជាជាតិជំនាន់មុនៗដោយប្រជាជាតិទាំងនោះនិយាយទៅកាន់ណាពីរបស់ខ្លួនថា៖ “ពួកយើងបានឮហើយ តែពួកយើងមិនប្រតិបត្តិតាមឡើយ” ខណៈដែលប្រជាជាតិនេះវិញនាំគ្នានិយាយថា៖ “ពួកយើងបានឮហើយ ហើយពួកយើងប្រតិបត្តិតាមហើយ”។
បញ្ជាក់ពីឧត្តមភាពរបស់ប្រជាជាតិនេះដោយអល់ឡោះជាម្ចាស់បានដកចេញនូវការលំបាកចេញពីពួកគេ និងទទួលយកការបួងសួងសុំកុំឲ្យទ្រង់យកទោសពៃរ៍ចំពោះការភ្លេចភ្លាំង ហើយនិងកំហុសឆ្គងដោយអចេតនា ព្រមទាំងដកចេញនូវបន្ទុកធ្ងន់ធ្ងរចេញពីពួកគេដែលធ្លាប់មានលើប្រជាជាតិជំនាន់មុនៗ និងការមិនដាក់បន្ទុកលើពួកគេនូវអ្វីដែលពួកគេគ្មានលទ្ធភាព។
អល់ឡោះជាម្ចាស់មិនដាក់បន្ទុកលើយើងនូវអ្វីដែលយើងមិនអាចទ្រាំទ្របាននោះឡើយ ហើយទ្រង់ក៏មិនដាក់កាតព្វកិច្ចលើយើងនូវអ្វីដែលយើងគ្មានលទ្ធភាពនោះដែរ។ ចំពោះគំនិតរវើរវាយដែលកើតមាននៅក្នុងចិត្ត ប្រសិនបើយើងមិនផ្តេកផ្តួលលើវា មិនយកចិត្តទុកដាក់ចំពោះវា និងមិនធ្វើតាមវាទេនោះ គឺគ្មានបញ្ហាអ្វីឡើយ។
នេះជាពាក្យបួងសួង(ទូអា)មួយដែលអល់ឡោះបានប្រាប់យើងឲ្យបានដឹងពីស្ថានភាពណាពី ﷺ និងអ្នកមានជំនឿទាំងឡាយ ហើយទ្រង់បានដាក់វានៅក្នុងគម្ពីររបស់ទ្រង់ដើម្បីឲ្យវាក្លាយជាពាក្យបួងសួង ឬជាទូអាមួយដែលអ្នកជំនាន់ក្រោយបន្ទាប់ពីណាពី ﷺ និងសហាហ្ពាត់របស់លោកបួងសួង។ នេះជាបួងសួង(ទូអា)មួយដែលគប្បីទន្ទេញចាំ និងបួងសួងសុំនឹងវាឲ្យបានច្រើន។
