إعدادات العرض
“ចូរឲ្យក្រុមទាំងឡាយដែលបោះបង់ចោលជុមអាត់ត្រូវតែបពា្ឈប់សកម្មភាពនេះ។ បើមិនដូច្នោះទេ…
“ចូរឲ្យក្រុមទាំងឡាយដែលបោះបង់ចោលជុមអាត់ត្រូវតែបពា្ឈប់សកម្មភាពនេះ។ បើមិនដូច្នោះទេ អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើដួងចិត្ដរបស់ពួកគេ។ ក្រោយមក ពួកគេប្រាកដជានឹងក្លាយជាអ្នកព្រងើយកន្ដើយជាមិនខាន”។
អំពី អាប់ទុលឡោះ ពិន អ៊ូមើរ និង អាពូហ៊ូរ៉យរ៉ោះ رضي الله عنهما ពិតណាស់គាត់ទាំងពីរបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ដោយកាន់ឈើច្រត់នៅលើមិមពើររបស់លោកថា៖ “ចូរឲ្យក្រុមទាំងឡាយដែលបោះបង់ចោលជុមអាត់ត្រូវតែបពា្ឈប់សកម្មភាពនេះ។ បើមិនដូច្នោះទេ អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើដួងចិត្ដរបស់ពួកគេ។ ក្រោយមក ពួកគេប្រាកដជានឹងក្លាយជាអ្នកព្រងើយកន្ដើយជាមិនខាន”។
الترجمة
العربية Tiếng Việt Bahasa Indonesia Nederlands Kiswahili অসমীয়া English ગુજરાતી සිංහල Magyar ქართული Hausa Română ไทย Português मराठी دری አማርኛ বাংলা Kurdî Македонски Tagalog తెలుగు Українська ਪੰਜਾਬੀالشرح
ក្នុងពេលដែលណាពី ﷺ នៅលើមិមពើរ លោកបានព្រមានជនទាំងឡាយដែលបោះបង់ គេចវេះមិនចូលរួមសឡាតជុមអាត់ដោយគ្មានមូលហេតុអនុគ្រោះដោយការធ្វេសប្រហែស ឬខ្ជិលច្រអូសត្រូវតែបពា្ឈប់សកម្មភាពនេះ។ បើមិនដូច្នោះទេ អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើដួងចិត្ដរបស់ពួកគេ ដាក់គម្របលើដួងចិត្តនោះ ព្រមទាំងធ្វើឲ្យមាននៅលើដួងចិត្តរបស់ពួកគេនោះនូវរនាំងដែលរារាំងវាអំពីការដើរតាមសេចក្តីពិត។ ក្រោយមក ពួកគេប្រាកដជានឹងក្លាយជាអ្នកព្រងើយកន្ដើយពីមូលហេតុដែលនាំមកនូវប្រការល្អ និងមើលស្រាលចំពោះការគោរពតាមបង្គាប់ជាមិនខាន។فوائد الحديث
ព្រមានចំពោះការគេចវេះមិនចូលរួមសឡាតជុមអាត់ ហើយវាស្ថិតក្នុងចំណោមបាបកម្មធំ។
អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះបញ្ជាក់ថា ការសឡាតជុមអាត់ គឺជាកាតព្វកិច្ចលើជនមូស្លីមគ្រប់រូប។
បង្គាប់ប្រើឲ្យធ្វើមិមពើរដើម្បីថ្លែងឃុតហ្ពះ។
អាស្ស៊ិនទី បាននិយាយថា៖ អត្ថន័យរបស់វា ពោលគឺមានរឿងពីរដែលត្រូវកើតឡើងដោយចៀសមិនផុត គឺត្រូវបញ្ឈប់ការបោះបង់ចោលសឡាតជុមអាត់ ឬមួយក៏អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ ពីព្រោះការមានទម្លាប់បោះបង់សឡាតជុមអាត់ គឺធ្វើឲ្យស្នឹមគ្របដណ្តប់លើដួងចិត្ត ងធ្វើឱ្យព្រលឹងមើលស្រាលចំពោះការគោរពតាមបង្គាប់។
គប្បីលើអ្នកទូន្មាន និងអ្នកដាស់រំលឹកត្រូវលាក់ឈ្មោះបុគ្គលដែលខ្លួនចង់ទូន្មាន(ណែនាំជាទូទៅដោយមិនរំលឹកចំៗឈ្មោះ) ព្រោះការធ្វើដូចនោះ គឺធ្វើឲ្យជននោះងាយនឹងទទួលយកការដាស់តឿន ហើយអនុវត្តតាមបទបញ្ជាទាំងឡាយ។
التصنيفات
Virtue of Friday