إعدادات العرض
នៅពេលដែលរ៉ស៊ូលុលឡោះ ﷺ ទទួលមរណភាព លោកមិនបានបន្សល់ទុកនូវមួយទៀរហាំ ឬមួយទីណើរ ឬទាសាទាសី ឬក៏អ្វីមួយនោះឡើយ…
នៅពេលដែលរ៉ស៊ូលុលឡោះ ﷺ ទទួលមរណភាព លោកមិនបានបន្សល់ទុកនូវមួយទៀរហាំ ឬមួយទីណើរ ឬទាសាទាសី ឬក៏អ្វីមួយនោះឡើយ លើកលែងតែសេះទេសពណ៌សរបស់លោក អាវុធ ហើយនិងដីមួយកន្លែងដែលលោកដាក់វាជាទ្រព្យបរិច្ចាគប៉ុណ្ណោះ។
អំពី អាំរ៍ ពិន អាល់ហារីស ដែលជាបងប្អូនថ្លៃរបស់រ៉ស៊ូលុលឡោះ ﷺ ជាបងប្អូនប្រុសរបស់អ៊ុមមុលមុមីនីន ជូវ៉ៃរីយ៉ះ ពិនទី អាល់ហារីស رضي الله عنهم បាននិយាយថា៖ នៅពេលដែលរ៉ស៊ូលុលឡោះ ﷺ ទទួលមរណភាព លោកមិនបានបន្សល់ទុកនូវមួយទៀរហាំ ឬមួយទីណើរ ឬទាសាទាសី ឬក៏អ្វីមួយនោះឡើយ លើកលែងតែសេះទេសពណ៌សរបស់លោក អាវុធ ហើយនិងដីមួយកន្លែងដែលលោកដាក់វាជាទ្រព្យបរិច្ចាគប៉ុណ្ណោះ។
الترجمة
العربية Português دری Македонски Magyar Tiếng Việt ქართული বাংলা Kurdî ไทย অসমীয়া Nederlands ਪੰਜਾਬੀ Indonesia Kiswahili English Hausa ગુજરાતી Tagalog Русский മലയാളം मराठी Српски සිංහල ಕನ್ನಡ Türkçe हिन्दी తెలుగు اردوالشرح
ណាពី ﷺ លោកបានទទួលមរណភាពទៅដោយមិនបានបន្សល់ទុកមួយទៀរហាំនៃប្រាក់ ឬមួយទីណើរនៃមាស ឬទាសាទាសី ឬពពែ ឬសត្វអូដ្ឋ ឬក៏ទ្រព្យសម្បត្តិអ្វីមួយនោះឡើយ លើកលែងតែសេះទេសពណ៌សរបស់លោកដែលលោកធ្លាប់ជិះ អាវុធដែលលោកធ្លាប់កាន់ ហើយនិងដីមួយកន្លែងដែលលោកដាក់ជាសម្បត្តិរួម(វ៉ាកាហ្វ)ក្នុងពេលដែលលោកនៅមានសុខភាពល្អសម្រាប់អ្នកដំណើរដាច់ស្បៀងទាំងឡាយប៉ុណ្ណោះ។فوائد الحديث
បណ្តាណាពីទាំងឡាយ គេមិនទទួលមរតកពីពួកគាត់ឡើយ។
បញ្ជាក់ពីអ្វីដែលណាពី ﷺ លោកបានបន្សល់ទុកក្រោយមរណភាពរបស់លោក។
ណាពី ﷺ លោកបានទទួលមរណភាពដោយមិនបានបន្សល់ទុកអ្វីមួយដែលសំខាន់សម្រាប់ខ្លួនលោកឡើយ ព្រោះតែចិត្តទូលាយ និងក្តីសប្បុរសរបស់លោក។
អាល់កៀរម៉ានី បាននិយាយថា៖ ចំពោះឃ្លា “លោកដាក់វាជាទ្រព្យបរិច្ចាគ” គឺសំដៅលើទ្រព្យទាំងបី ពោលគឺសេះទេស អាវុធ និងដី ពុំមែនសំដៅតែលើដីប៉ុណ្ណោះនោះទេ។
ពាក្យ “الختن” មានន័យថា បងប្អូនប្រុសរបស់ប្រពន្ធ(បងប្អូនថ្លៃប្រុស)។
