إعدادات العرض
“អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុតក្នុងឋាននរកនាថ្ងៃបរលោកថា៖…
“អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុតក្នុងឋាននរកនាថ្ងៃបរលោកថា៖ ប្រសិនបើអ្នកមានអ្វីៗទាំងអស់នៅលើផែនដី តើអ្នកនឹងយកវាមកលោះខ្លួនរបស់អ្នកដែរឬទេ? ជននោះឆ្លើយថា៖ បាទ
អំពី អាណាស ពិន ម៉ាលិក رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុតក្នុងឋាននរកនាថ្ងៃបរលោកថា៖ ប្រសិនបើអ្នកមានអ្វីៗទាំងអស់នៅលើផែនដី តើអ្នកនឹងយកវាមកលោះខ្លួនរបស់អ្នកដែរឬទេ? ជននោះឆ្លើយថា៖ បាទ។ ទ្រង់បានមានបន្ទូលថា៖ យើងចង់បានពីអ្នកនូវអ្វីដែលតិចតួចជាងនេះទៅទៀតខណៈដែលអ្នកស្ថិតនៅក្នុងឆ្អឹងខ្នងរបស់ណាពីអាហ្ទាំ គឺមិនឱ្យអ្នកធ្វើស្ហ៊ីរិកមកចំពោះយើងឡើយ ប៉ុន្តែអ្នកបានបដិសេធ ហើយបានធ្វើស្ហ៊ីរិកមកចំពោះយើង”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt Hausa Kurdî Português සිංහල অসমীয়া Kiswahili ગુજરાતી Nederlands پښتو नेपाली മലയാളം Кыргызча Română Svenska తెలుగు Српски ქართული Moore Magyar Македонски Čeština Українська Kinyarwanda Wolof Malagasy Azərbaycan ไทย मराठी ਪੰਜਾਬੀ دری አማርኛالشرح
ណាពី ﷺ លោកបានប្រាប់ថា នៅថ្ងៃបរលោក អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុតនៅក្នុងឋាននរកបន្ទាប់ពីរូបគេបានចូលទៅក្នុងឋាននរករួចថា៖ ប្រសិនបើលោកិយទាំងមូល និងអ្វីៗទាំងអស់ដែលមាននៅក្នុងវាជាកម្មសិទ្ធិរបស់អ្នក តើអ្នកសុខចិត្តយកវាមកលោះដើម្បីរួចខ្លួនពីទណ្ឌកម្មនេះដែរឬទេ? គេឆ្លើយថា៖ បាទ។ ពេលនោះ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ យើងបានទាមទារពីអ្នក និងបានបញ្ជាអ្នកឲ្យធ្វើរឿងដែលងាយស្រួលជាងនេះទៅទៀតនៅពេលដែលយើងទទួលយកកិច្ចសន្យាពីអ្នក ខណៈដែលអ្នកស្ថិតនៅក្នុងឆ្អឹងខ្នងរបស់ណាពីអាហ្ទាំ គឺមិនឲ្យអ្នកធ្វើស្ហ៊ីរិកមកចំពោះយើងនឹងអ្វីមួយឡើយ។ ប៉ុន្តែអ្នកបានបដិសេធនៅពេលយើងនាំអ្នកមកកាន់លោកិយ ហើយអ្នកបានធ្វើស្ហ៊ីរិក។فوائد الحديث
ឧត្តមភាពនៃជំនឿលើអល់ឡោះជាម្ចាស់តែមួយ(តាវហេទ) និងភាពងាយស្រួលក្នុងការអនុវត្តវា។
គ្រោះថ្នាក់នៃការស្ហ៊ីរិកចំពោះអល់ឡោះ និងលទ្ធផលចុងក្រោយរបស់វា។
អល់ឡោះជាម្ចាស់បានទទួលយកកិច្ចសន្យាពីកូនចៅអាហ្ទាំខណៈពួកគេស្ថិតនៅក្នុងខ្នងឪពុករបស់ពួកគេ ណាពីអាហ្ទាំ ដោយមិនឱ្យប្រព្រឹត្តអំពើស្ហ៊ីរិកនោះឡើយ។
ព្រមានពីអំពើស្ហ៊ីរិក ហើយពិតណាស់ លោកិយទាំងមូលមិនអាចផ្តល់ជាប្រយោជន៍អ្វីបន្តិចដល់អ្នកគ្មានជំនឿបានឡើយនៅថ្ងៃបរលោក។
التصنيفات
Oneness of Allah's Worship