“ទឹកសមុទ្រ គឺជ្រះស្អាត ហើយសត្វសមុទ្រដែលងាប់ គឺត្រូវបានអនុញ្ញាតឱ្យបរិភោគ”។

“ទឹកសមុទ្រ គឺជ្រះស្អាត ហើយសត្វសមុទ្រដែលងាប់ គឺត្រូវបានអនុញ្ញាតឱ្យបរិភោគ”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ មានបុរសម្នាក់បានសួររ៉ស៊ូលុលឡោះ ﷺ ថា៖ ឱរ៉ស៊ូលុលឡោះ! ពិតណាស់ ពួកយើងជិះសំពៅនៅក្នុងសមុទ្រ ហើយពួកយើងយកទឹកតិចតួចប៉ុណ្ណោះទៅជាមួយ។ ប្រសិនបើពួកយើងយកវូហ្ទុនឹងទឹកនោះ ពួកយើងនឹងស្រេកទឹកជាមិនខាន។ ដូចនេះ តើពួកយើងអាចយកវូហ្ទុនឹងទឹកសមុទ្របានដែរឬទេ? រ៉ស៊ូលុលឡោះ ﷺ បានឆ្លើយថា៖ “ទឹកសមុទ្រ គឺជ្រះស្អាត ហើយសត្វសមុទ្រដែលងាប់ គឺត្រូវបានអនុញ្ញាតឱ្យបរិភោគ”។

[صحيح]

الشرح

មានបុរសម្នាក់បានសួរណាពី ﷺ ថា៖ ជាការពិតណាស់ ពួកយើងជិះសំពៅនៅសមុទ្រដើម្បីនេសាទ ឬធ្វើជំនួញ និងសកម្មភាពស្រដៀងគ្នានេះ ហើយពួកយើងយកទឹកសាបតិចតួចប៉ុណ្ណោះទៅតាមខ្លួនទុកសម្រាប់ផឹក។ ប្រសិនបើយើងប្រើទឹកផឹកនោះសម្រាប់យកវូហ្ទុផង និងងូតទឹកផង វានឹងអស់ ហើយពួកយើងនឹងគ្មានអ្វីសម្រាប់ផឹកឡើយ។ ដូចនេះ តើគេអនុញ្ញាតឲ្យពួកយើងអាចប្រើទឹកសមុទ្រដើម្បីយកវូហ្ទុដែរឬទេ? ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍អំពីទឹកសមុទ្រថា៖ ទឹកសមុទ្រ គឺជ្រះស្អាត និងអាចសម្អាតអ្វីផ្សេងបានផងដែរ។ គេអនុញ្ញាតឲ្យប្រើទឹកសមុទ្រសម្រាប់ការយកវូហ្ទុ និងងូតទឹក។ ហើយអ្វីដែលចេញពីសមុទ្រ ដូចជាត្រី និងសត្វសមុទ្រផ្សេងទៀត គឺត្រូវបានអនុញ្ញាតឲ្យទទួលទាន(ហាឡាល់) សូម្បីតែវាបានងាប់អណ្តែតលើផ្ទៃទឹកដោយមិនបាននេសាទក៏ដោយ។

فوائد الحديث

សត្វសមុទ្រដែលងាប់ គឺត្រូវបានអនុញ្ញាតឲ្យទទួលទាន(ហាឡាល់)។ សត្វសមុទ្រដែលងាប់ គឺសំដៅលើសត្វដែលអាចរស់នៅបានតែក្នុងសមុទ្រប៉ុណ្ណោះ ហើយវាបានងាប់នៅក្នុងសមុទ្រនោះ។

ផ្តល់ចម្លើយលើសពីអ្វីដែលគេបានសួរ ដើម្បីឲ្យបានផលប្រយោជន៍កាន់តែច្រើន។

ទឹកដែលប្រែប្រួលរសជាតិ ពណ៌ ឬក្លិនដោយសារវត្ថុជ្រះស្អាត គឺនៅតែរក្សាភាពជ្រះស្អាតរបស់វាដដែល ដរាបណាវានៅតែជាទឹកពិតប្រាកដ ទោះបីជាវាប្រៃខ្លាំង ក្តៅ ឬត្រជាក់ក៏ដោយ។

ទឹកសមុទ្រអាចប្រើសម្រាប់សម្អាតហាហ្ទាសធំនិងតូច អាចជម្រះភាពកខ្វក់ដែលកើតមានលើវត្ថុស្អាត មិនថារាងកាយ សម្លៀកបំពាក់ ឬវត្ថុផ្សេងទៀតឡើយ។

التصنيفات

Rulings of Water