“ម៉ាឡាអ៊ីកាត់មិនរួមដំណើរជាមួយក្រុមណាដែលមានឆ្កែ ឬកណ្តឹងនោះឡើយ”។

“ម៉ាឡាអ៊ីកាត់មិនរួមដំណើរជាមួយក្រុមណាដែលមានឆ្កែ ឬកណ្តឹងនោះឡើយ”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ម៉ាឡាអ៊ីកាត់មិនរួមដំណើរជាមួយក្រុមណាដែលមានឆ្កែ ឬកណ្តឹងនោះឡើយ”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ម៉ាឡាអ៊ីកាត់ទាំងឡាយមិនរួមដំណើរជាមួយក្រុមអ្នកដំណើរដែលមានឆ្កែ ឬកណ្តឹងដែលគេព្យួរនៅលើសត្វដែលបង្កើតជាសំឡេងនៅពេលវាធ្វើចលនានោះឡើយ។

فوائد الحديث

ហាមឃាត់ការចិញ្ចឹមឆ្កែ និងការយកវារួមដំណើរជាមួយ លើកលែងតែឆ្កែប្រមាញ់ ឬឆ្កែយាម។

ម៉ាឡាអ៊ីកាត់ដែលមិនរួមដំណើរជាមួយ គឺម៉ាឡាអ៊ីកាត់នៃក្តីមេត្តា(ម៉ាឡាអ៊ីកាត់រ៉ោះម៉ាត់)។ ចំណែកឯម៉ាឡាអ៊ីកាត់ហាហ្វាហ្សោះដែលជាអ្នកកត់ត្រាទង្វើរបស់មនុស្ស គឺមិនឃ្លាតឆ្ងាយពីខ្ញុំបម្រើអល់ឡោះឡើយ ទោះជាពួកគេមិនធ្វើដំណើរ ឬធ្វើដំណើរក្តី។

ហាមឃាត់ការពាក់កណ្តឹង ព្រោះវាជាឧបករណ៍តន្ត្រីមួយរបស់ស្ហៃតន ហើយវាមានលក្ខណៈស្រដៀងនឹងជួងរបស់ពួកគ្រឹស្ទាន។

ចាំបាច់លើជនមូស្លីមត្រូវចៀសវាងរាល់ទង្វើទាំងឡាយដែលធ្វើឱ្យម៉ាឡាអ៊ីកាត់ឃ្លាតឆ្ងាយពីរូបគេ។

التصنيفات

The Angels