“បុរសមានជំនឿ(ជាស្វាមី)មិនត្រូវស្អប់ស្ត្រីមានជំនឿ(ជាភរិយា)ឡើយ។…

“បុរសមានជំនឿ(ជាស្វាមី)មិនត្រូវស្អប់ស្ត្រីមានជំនឿ(ជាភរិយា)ឡើយ។ ប្រសិនបើគេមិនពេញចិត្តចំពោះចរិតលក្ខណៈមួយរបស់នាង គេនឹងពេញចិត្តចំពោះចរិតលក្ខណៈផ្សេងទៀតរបស់នាង”

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុរសមានជំនឿ(ជាស្វាមី)មិនត្រូវស្អប់ស្ត្រីមានជំនឿ(ជាភរិយា)ឡើយ។ ប្រសិនបើគេមិនពេញចិត្តចំពោះចរិតលក្ខណៈមួយរបស់នាង គេនឹងពេញចិត្តចំពោះចរិតលក្ខណៈផ្សេងទៀតរបស់នាង” ឬលោកមានប្រសាសន៍ថា៖ “ចរិតលក្ខណៈផ្សេងទៀតក្រៅពីនោះ”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានហាមឃាត់មិនឱ្យបុរសជាស្វាមីស្អប់ភរិយារបស់ខ្លួននូវការស្អប់មួយដែលនាំឱ្យមានការបំពានទៅលើភរិយា បោះបង់ភរិយា និងងាកចេញពីភរិយារបស់ខ្លួននោះឡើយ ពីព្រោះមនុស្សគ្រប់រូបត្រូវបានបង្កើតមកជាមួយនឹងភាពមិនល្អឥតខ្ចោះ។ ប្រសិនបើស្វាមីមិនពេញចិត្តចរិតលក្ខណៈមិនល្អណាមួយរបស់ភរិយា នោះគេនឹងឃើញមានចរិតលក្ខណៈផ្សេងទៀតដែលល្អមាននៅក្នុងខ្លួនរបស់នាង។ ដូច្នេះ ស្វាមីត្រូវពេញចិត្តចំពោះចរិតលក្ខណៈល្អៗដែលភរិយាមាន ហើយត្រូវអត់ធ្មត់ចំពោះប្រការអាក្រក់ដែលខ្លួនមិនពេញចិត្ត ដែលការធ្វើដូចនេះជួយឱ្យរូបគេមានការអត់ធ្មត់ និងមិនស្អប់ភរិយារបស់ខ្លួនខ្លាំងដែលអាចនាំឱ្យរូបគេបែកពីនាង។

فوائد الحديث

អំពាវនាវអ្នកមានជំនឿឲ្យមានភាពយុត្តិធម៌ និងត្រូវវិនិច្ឆ័យដោយប្រើប្រាស់សតិបញ្ញានៅក្នុងការខ្វែងគំនិតគ្នាដែលកើតមានជាមួយនឹងភរិយារបស់ខ្លួន ហើយមិនត្រូវវិនិច្ឆ័យដោយប្រើអារម្មណ៍ និងធ្វើតាមអារម្មណ៍មួយឆាវ។

ជាលក្ខណៈរបស់អ្នកមានជំនឿជាបុរស គឺមិនត្រូវស្អប់ភរិយារបស់ខ្លួនទាំងស្រុងដែលនាំឱ្យរូបគេបែកពីភរិយារបស់ខ្លួននោះឡើយ។ ផ្ទុយទៅវិញ គេគប្បីមើលរំលងនូវអ្វីដែលខ្លួនមិនពេញចិត្តដោយមើលនូវអ្វីដែលខ្លួនពេញចិត្ត។

ជំរុញឲ្យរួមរស់ជាមួយគ្នាដោយល្អប្រសើររវាងប្តីប្រពន្ធ។

សេចក្តីជំនឿ គឺជាអ្នកដែលអំពាវនាវទៅកាន់ចរិតលក្ខណៈល្អប្រពៃ។ ដូចនេះ អ្នកមានជំនឿទាំងបុរស ទាំងស្ត្រីមិនអាចខ្វះបានឡើយនូវចរិតលក្ខណៈដែលល្អប្រពៃ ពីព្រោះសេចក្តីជំនឿតម្រូវឱ្យពួកគេមានលក្ខណៈសម្បត្តិល្អៗនៅក្នុងខ្លួន។

التصنيفات

Marriage, Rulings of Women