إعدادات العرض
ខ្ញុំធ្លាប់នៅជាមួយនឹងណាពី ﷺ ។ ពេលនោះ លោកបានទៅកាន់គំនរសំរាមរបស់ក្រុមមួយ រួចលោកបានបត់ជើងតូចដោយឈរ។
ខ្ញុំធ្លាប់នៅជាមួយនឹងណាពី ﷺ ។ ពេលនោះ លោកបានទៅកាន់គំនរសំរាមរបស់ក្រុមមួយ រួចលោកបានបត់ជើងតូចដោយឈរ។
អំពី ហ៊ូហ្សៃហ្វះ رضي الله عنه បាននិយាយថា៖ ខ្ញុំធ្លាប់នៅជាមួយនឹងណាពី ﷺ ។ ពេលនោះ លោកបានទៅកាន់គំនរសំរាមរបស់ក្រុមមួយ រួចលោកបានបត់ជើងតូចដោយឈរ។ ខណៈនោះ ខ្ញុំក៏បានថយចេញ ប៉ុន្តែលោកបានមានប្រសាសន៍ថា៖ “ខិតមកជិតមក”។ ដូចនេះ ខ្ញុំក៏បានខិតទៅជិត រហូតដល់ខ្ញុំឈរនៅជិតកែងជើងរបស់លោក។ បន្ទាប់មក លោកបានយកវូហ្ទុ និងបានជូតលើស្បែកជើងឃ្លុបរបស់លោក។
[صحيح] [متفق عليه]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी සිංහල ئۇيغۇرچە Hausa Português Kurdî Kiswahili دری অসমীয়া Tiếng Việt Svenska Yorùbá Кыргызча ગુજરાતી नेपाली Română മലയാളം Nederlands Soomaali پښتو తెలుగు Kinyarwanda ಕನ್ನಡ Српски Moore ქართული मराठी Українська Čeština Magyar Македонски Lietuvių Azərbaycan Wolof Malagasy Oromoo ไทย Deutsch ਪੰਜਾਬੀ አማርኛ O‘zbekالشرح
ហ៊ូហ្សៃហ្វះ ពិន អាល់យ៉ាម៉ាន رضي الله عنهما បានប្រាប់ថា ពេលមួយដែលគាត់នៅជាមួយនឹងណាពី ﷺ ពេលនោះ ណាពី ﷺ លោកចង់បត់ជើងតូច។ ដូចនេះ លោកក៏បានចូលទៅកាន់គំនរសំរាមរបស់ក្រុមមួយដែលជាកន្លែងដែលគេចោលសំរាម និងដីដែលបានបោសសម្អាតពីផ្ទះ ហើយលោកក៏បានបត់ជើងតូចដោយឈរ ខណៈដែលទម្លាប់ធម្មតារបស់លោក គឺលោកតែងបត់ជើងតូចដោយអង្គុយ។ នៅពេលនោះ ហ៊ូហ្សៃហ្វះបានថយចេញឆ្ងាយពីលោក ប៉ុន្តែណាពី ﷺ លោកបានមានប្រសាសន៍ទៅកាន់គាត់ថា៖ ខិតមកជិតមក។ ដូចនេះ ហ៊ូហ្សៃហ្វះក៏ចូលទៅជិតលោក រហូតដល់គាត់បានឈរនៅពីក្រោយលោកក្បែរកែងជើងរបស់លោក ដើម្បីធ្វើជារបាំងកុំឱ្យគេមើលឃើញណាពី ﷺ ក្នុងស្ថានភាពនោះ។ បន្ទាប់មក ណាពី ﷺ លោកបានយកវូហ្ទុ។ នៅពេលដល់កន្លែងលាងជើង លោកគ្រាន់តែជូតពីលើស្បែកជើងឃ្លុបនោះប៉ុណ្ណោះ(ជាស្បែកជើងធ្វើពីស្បែកដែលស្តើងដែលគ្របដល់កជើង)ដោយលោកមិនបានដោះវាចេញឡើយ។فوائد الحديث
បង្គាប់ប្រើឲ្យជូតលើស្បែកជើងឃ្លុប។
អនុញ្ញាតឱ្យបត់ជើងតូចដោយឈរ ដោយលក្ខខណ្ឌ គឺមិនត្រូវឲ្យទឹកនោមខ្ទាតប្រឡាក់ខ្លួនឡើយ។
ការដែលណាពី ﷺ ជ្រើសរើសកន្លែងចោលសំរាមដើម្បីបត់ជើងតូច ដោយសារជាធម្មតា កន្លែងបែបនេះគឺដីមិនរឹង ដែលធ្វើឲ្យទឹកនោមមិនខ្ទាតប្រឡាក់លើអ្នកបត់ជើងតូចឡើយ។