إعدادات العرض
ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកតែងលើកដៃទាំងពីររបស់លោកស្មើនឹងស្មានៅពេលចាប់ផ្តើមសឡាត
ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកតែងលើកដៃទាំងពីររបស់លោកស្មើនឹងស្មានៅពេលចាប់ផ្តើមសឡាត
អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកតែងលើកដៃទាំងពីររបស់លោកស្មើនឹងស្មានៅពេលចាប់ផ្តើមសឡាត និងនៅពេលតឹកពៀរដើម្បីរូកុ។ ហើយនៅពេលងើបក្បាលពីរូកុវិញ លោកក៏លើកដៃទាំងពីរដូចគ្នានេះដែរ ហើយសូត្រថា៖ “سَمِعَ اللَّهُ لِمَنْ حَمِدَهُ، رَبَّنَا وَلَكَ الحَمْدُ” (អល់ឡោះជាម្ចាស់ទ្រង់ឮហើយអ្នកដែលសរសើរទ្រង់។ ឱម្ចាស់របស់យើង ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់)។ ហើយលោកមិនធ្វើដូចនេះទេនៅពេលស៊ូជោត។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी සිංහල ئۇيغۇرچە Hausa Português Kurdî Kiswahili دری অসমীয়া Tiếng Việt Svenska Yorùbá Кыргызча ગુજરાતી नेपाली മലയാളം Română Nederlands Soomaali پښتو తెలుగు Kinyarwanda ಕನ್ನಡ Српски Moore ქართული Čeština Українська Magyar Македонски Lietuvių Azərbaycan Wolof አማርኛ Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ O‘zbekالشرح
ណាពី ﷺ លោកតែងលើកដៃទាំងពីររបស់លោកស្មើនឹងស្មាចំនួនបីកន្លែងនៅក្នុងសឡាត៖ កន្លែងទី១៖ នៅពេលចាប់ផ្តើមសឡាត ពេលតឹកពៀរ៉តុលអៀហរ៉ម។ កន្លែងទី២៖ នៅពេលតឹកពៀរដើម្បីឱនរូកុ។ កន្លែងទី៣៖ នៅពេលងើបក្បាលពីរូកុវិញ ហើយលោកសូត្រថា៖ “سَمِعَ اللَّهُ لِمَنْ حَمِدَهُ، رَبَّنَا وَلَكَ الحَمْدُ”។ ហើយណាពី ﷺ លោកមិនលើកដៃទាំងពីរដើម្បីចុះទៅស៊ូជោត ឬនៅពេលងើបពីស៊ូជោតឡើយ។فوائد الحديث
ក្នុងចំណោមបុព្វហេតុនៃការលើកដៃទាំងពីរក្នុងសឡាត គឺដើម្បីជាការតុបតែងដល់សឡាត និងលើកតម្កើងអល់ឡោះជាម្ចាស់។
មានភស្តុតាងបញ្ជាក់ពីណាពី ﷺ ថា លោកលើកដៃទាំងពីរនៅត្រង់កន្លែងទីបួនផងដែរ ដូចមានក្នុងសេចក្តីរាយការណ៍របស់ អាពូហាមីទ អាស្សាអ៊ីទី នៅក្នុងស៊ូណាន់ អាពូទើវូទ និងអ្នកផ្សេងទៀត នោះគឺនៅពេលក្រោកឈរពីតះយិតទីមួយចំពោះសឡាតដែលមានបីរ៉ក្អាត់ និងបួនរ៉ក្អាត់។
មានភស្តុតាងបញ្ជាក់ពីណាពី ﷺ ផងដែរថា លោកលើកដៃទាំងពីរស្មើនឹងត្រចៀកទាំងពីរ តែមិនប៉ះត្រចៀកឡើយ ដូចមានក្នុងសេចក្តីរាយការណ៍របស់ ម៉ាលិក ពិន អាល់ហ៊ូវ៉ៃរីស នៅក្នុងសៀវភៅសហេសទាំងពីរថា៖ ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ នៅពេលលោកតឹកពៀរ លោកលើកដៃទាំងពីររហូតដល់ស្មើនឹងត្រចៀកទាំងពីររបស់លោក។
ការសូត្រថា៖ “سَمِعَ اللَّهُ لِمَنْ حَمِدَهُ، رَبَّنَا وَلَكَ الحَمْدُ” គឺសម្រាប់តែអ៊ីម៉ាំនិងអ្នកសឡាតម្នាក់ឯងប៉ុណ្ណោះ។ចំណែកម៉ាក់មុមវិញ គឺសូត្រត្រឹមតែ៖ “رَبَّنَا وَلَكَ الحَمْدُ” ប៉ុណ្ណោះ។
ចំពោះការសូត្រថា៖ “رَبَّنَا وَلَكَ الحَمْدُ” បន្ទាប់ពីងើបពីរូកុ គឺមានបញ្ជាក់ពីណាពី ﷺ នូវទម្រង់បួនប្រភេទ ហើយនេះជាទម្រង់មួយក្នុងចំណោមទម្រង់ទាំងនោះ។ ជាការប្រសើរ គប្បីសូត្រផ្លាស់ប្តូរគ្នារវាងទម្រង់ទាំងនោះ ដោយពេលខ្លះសូត្រទម្រង់នេះ ពេលខ្លះសូត្រទម្រង់នោះ។
التصنيفات
Method of Prayer