“ការប្រៀបធៀបមិត្ដល្អនិងមិត្ដអាក្រក់ គឺដូចជាម្ចាស់ហាងលក់គ្រឿងក្រអូប និងអ្នកផ្លុំភ្លើង។

“ការប្រៀបធៀបមិត្ដល្អនិងមិត្ដអាក្រក់ គឺដូចជាម្ចាស់ហាងលក់គ្រឿងក្រអូប និងអ្នកផ្លុំភ្លើង។

អំពី អាពូមូសា رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ការប្រៀបធៀបមិត្ដល្អនិងមិត្ដអាក្រក់ គឺដូចជាម្ចាស់ហាងលក់គ្រឿងក្រអូប និងអ្នកផ្លុំភ្លើង។ ម្ចាស់ហាងលក់គ្រឿងក្រអូប ជួនកាល គេអាចឲ្យអ្នក ឬអ្នកអាចសុំទិញពីគេ ឬក៏អ្នកអាចស្រង់ក្លិនក្រអូបអំពីគេ។ ចំណែកឯអ្នកផ្លុំភ្លើងវិញ ជួនកាលគេអាចធ្វើឲ្យភ្លើងឆេះសម្លៀកបំពាក់របស់អ្នក ឬជួនកាល អ្នកអាចទទួលក្លិនអាក្រក់អំពីគេក៏ថាបាន”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានលើកជាឧទាហរណ៍ប្រៀបធៀបមនុស្សពីរប្រភេទ៖ ប្រភេទទីមួយ៖ មិត្តល្អ ឬកល្យាណមិត្តដែលណែនាំទៅរកអល់ឡោះជាម្ចាស់ និងអ្វីដែលធ្វើឲ្យទ្រង់ពេញចិត្ត ហើយជួយគេក្នុងការគោរពប្រតិបត្តិ។ មិត្តប្រភេទនេះប្រៀបដូចជាអ្នកលក់ទឹកអប់។ គេអាចឲ្យអ្នក ឬអ្នកអាចទិញពីគេ ឬយ៉ាងហោចណាស់អ្នកអាចទទួលបានក្លិនក្រអូបពីគេ។ ប្រភេទទីពីរ៖ មិត្តអាក្រក់ ឬមិត្តមិនល្អដែលរារាំងពីមាគ៌ារបស់អល់ឡោះជាម្ចាស់ ជួយរូបគេក្នុងការប្រព្រឹត្តអំពើបាប។ អ្នកបានឃើញទង្វើអាក្រក់ពីពួកគេ ហើយអ្នកក៏ទទួលរងការរិះគន់ដោយសារតែការរាប់អាន និងអង្គុយជាមួយមនុស្សបែបនេះផងដែរ។ មិត្តប្រភេទនេះប្រៀបដូចជាជាងដែកដែលផ្លុំបង្កាត់ភ្លើង។ ជួនកាល ភ្លើងអាចខ្ទាតមកឆេះសម្លៀកបំពាក់របស់អ្នក ឬអ្នកនឹងទទួលបានក្លិនអាក្រក់ពីការនៅជិតជននោះ។

فوائد الحديث

អនុញ្ញាតឲ្យប្រើឧទាហរណ៍ប្រៀបធៀបដើម្បីពន្យល់ឲ្យអ្នកស្តាប់ងាយយល់។

លើកទឹកចិត្តនិងជំរុញឲ្យសេពគប់មនុស្សល្អ និងគោរពប្រតិបត្តិអល់ឡោះ ហើយចៀសវាងពីមនុស្សមិនល្អ និងអ្នកដែលមានចរិតអាក្រក់។

التصنيفات

States of the Righteous Believers, Condemning Sins