إعدادات العرض
ពិតណាស់ នៅពេលដែលណាពី ﷺ សឡាត លោកញែកដៃទាំងពីររបស់លោកចេញពីគ្នា រហូតដល់ឃើញពណ៌សនៃក្លៀករបស់លោក។
ពិតណាស់ នៅពេលដែលណាពី ﷺ សឡាត លោកញែកដៃទាំងពីររបស់លោកចេញពីគ្នា រហូតដល់ឃើញពណ៌សនៃក្លៀករបស់លោក។
អំពី អាប់ទុលឡោះ ពិន ម៉ាលិក អ៊ិពនូ ពូហៃណះ رضي الله عنه ថា៖ ពិតណាស់ នៅពេលដែលណាពី ﷺ សឡាត លោកញែកដៃទាំងពីររបស់លោកចេញពីគ្នា រហូតដល់ឃើញពណ៌សនៃក្លៀករបស់លោក។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Português Kurdî Kiswahili සිංහල دری অসমীয়া Tiếng Việt Svenska Yorùbá Кыргызча Hausa ગુજરાતી नेपाली മലയാളം Română Nederlands Soomaali پښتو తెలుగు Kinyarwanda ಕನ್ನಡ Српски Moore ქართული Čeština Magyar Українська Lietuvių Македонски Azərbaycan Wolof Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ አማርኛالشرح
កាលណាណាពី ﷺ លោកស៊ូជោត គឺលោកញែកដៃទាំងពីរចេញពីគ្នា ដោយលោកញែកដៃម្ខាងៗចេញពីដងខ្លួន ប្រៀបដូចត្រដាងស្លាប រហូតដល់គេមើលឃើញពណ៌ស្បែកក្លៀករបស់លោក។ នេះគឺជាការបញ្ជាក់អំពីការដាក់ដៃឱ្យឆ្ងាយពីចំហៀងនៃដងខ្លួននៅពេលស៊ូជោត។فوائد الحديث
ស៊ូណិតស៊ូជោតក្នុងលក្ខណៈបែបនេះ ពោលគឺញែកដៃឱ្យឆ្ងាយចេញពីដងខ្លួន។
ចំពោះម៉ាក់មុម ប្រសិនបើការធ្វើដូចនេះធ្វើឱ្យរំខានដល់អ្នកដែលសឡាតក្បែរ គឺមិនតម្រូវឱ្យគេធ្វើបែបនោះឡើយ។
ការញែកដៃឆ្ងាយពីដងខ្លួនក្នុងពេលស៊ូជោតមានបុព្វហេតុ និងផលប្រយោជន៍ជាច្រើនដូចជា បង្ហាញពីភាពស្វាហាប់ និងហ្មត់ចត់នៅក្នុងការសឡាត ព្រោះនៅពេលដែលគេផ្អែកលើសរីរាង្គទាំងអស់នៃការក្រាបស៊ូជោត នោះសរីរាង្គនីមួយៗនឹងទទួលបានសិទ្ធិរបស់ខ្លួនក្នុងការគោរពសក្ការៈ។ មានអ្នកផ្សេងទៀតនិយាយថា៖ បុព្វហេតុ ក្នុងរឿងនេះ គឺជាការបង្ហាញយ៉ាងច្បាស់អំពីការបន្ទាបខ្លួន និងជួយឱ្យការដាក់ថ្ងាសនិងច្រមុះទៅនឹងដីកាន់តែងាយស្រួល ហើយក៏ដើម្បីឱ្យសរីរាង្គនីមួយៗមានលក្ខណៈផ្ទាល់ខ្លួន និងដោយឡែកពីគ្នាផងដែរ។
التصنيفات
Prophet's Guidance on Prayer