របៀបងូតទឹកជូនុប

របៀបងូតទឹកជូនុប

អំពី ម៉ៃមូណះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ ខ្ញុំបានដាក់ទឹកឲ្យណាពី ﷺ ងូត ហើយខ្ញុំបានបិទបាំងលោកដោយអាវ។ លោកបានចាក់ទឹកលើដៃទាំងពីររបស់លោក រួចលាងវា។ បន្ទាប់មក លោក យកដៃស្តាំចាក់ទឹកលើដៃឆ្វេង រួចលាងប្រដាប់ភេទរបស់លោក។ លោកបានយកដៃទះដី ជូតវា រួចលាងវាម្តងទៀត។ បន្ទាប់មក លោកខ្ពុរមាត់ ស្រូបទឹកចូលច្រមុះនិងបញ្ចេញមកវិញ លាងមុខ និងដៃទាំងពីរ។ ក្រោយមក លោកចាក់ទឹកលើក្បាល និងលើរាងកាយទាំងមូល។ បន្ទាប់មក ផ្លាស់កន្លែង រួចលាងជើងទាំងពីររបស់លោក។ ខ្ញុំបានហុចកន្សែងឲ្យទៅលោក ប៉ុន្តែលោកមិនបានយកវាទេ ហើយលោកបានចេញទៅដោយគ្រលាស់ដៃរបស់លោក។

[صحيح] [متفق عليه]

الشرح

អ៊ុមមុលមុមីនីន ម៉ៃមូណះ رضي الله عنها បានរៀបរាប់ប្រាប់ពីរបៀបងូតទឹកសម្អាតកាយពីជូនុបរបស់ណាពី ﷺ ។ គាត់បានដាក់ទឹកឲ្យណាពី ﷺ ងូត និងបិទបាំងរាងកាយលោកដោយវាំងនន។ បន្ទាប់មក ណាពី ﷺ លោកងូតទឹកដោយអនុវត្តដូចខាងក្រោម៖ ទីមួយ៖ លោកចាក់ទឹកលើដៃរបស់លោក ហើយលាងដៃទាំងពីរមុនពេលដាក់ដៃចូលក្នុងធុងទឹក។ ទីពីរ៖ លោកចាក់ទឹកលើដៃឆ្វេងដោយប្រើដៃស្តាំ រួចលាងប្រដាប់ភេទរបស់លោកដើម្បីសម្អាតវាពីភាពកខ្វក់នៃជូនុបដែលប្រឡាក់។ ទីបី៖ លោកទះដៃទៅនឹងដី បន្ទាប់មកជូតវា រួចលាងវាដើម្បីកម្ចាត់ភាពកខ្វក់ចេញពីដៃ។ ទីបួន៖ លោកខ្ពុរមាត់ រួចខ្ជាក់ទឹកចេញមកវិញ ហើយស្រូបទឹកចូលច្រមុះ រួចញើសចេញមកវិញដើម្បីសម្អាតច្រមុះឲ្យស្អាត។ ទីប្រាំ៖ លោកលាងមុខ និងដៃទាំងពីររបស់លោក។ ទីប្រាំមួយ៖ លោកចាក់ទឹកលើក្បាលរបស់លោក។ ទីប្រាំពីរ៖ លោកចាក់ទឹកលើផ្នែកដែលនៅសេសសល់នៃរាងកាយរបស់លោក។ ទីប្រាំបី៖ លោកផ្លាស់ប្តូរទៅកន្លែងផ្សេងដើម្បីលាងជើង ដោយសារលោកមិនទាន់បានលាងជើងនៅឡើយ។ បន្ទាប់មក ម៉ៃមូណះបានយកក្រណាត់មួយផ្ទាំងមកឱ្យលោកជូតខ្លួន ប៉ុន្តែលោកមិនបានយកវាទេ ហើយលោកបានជូតទឹកចេញពីរាងកាយរបស់លោក និងគ្រលាស់វាចេញដោយដៃរបស់លោក ។

فوائد الحديث

ការយកចិត្តទុកដាក់របស់ភរិយាទាំងឡាយរបស់ណាពី ﷺ ដោយបានពិពណ៌នាយ៉ាងលម្អិតពីជីវិតរស់នៅរបស់ណាពី ﷺ ដើម្បីបង្រៀនដល់ប្រជាជាតិ។

របៀបងូតទឹកនេះ គឺជារបៀបងូតទឹកមួយក្នុងចំណោមរបៀបងូតទឹកដែលមានភស្តុតាងបញ្ជាក់ពីណាពី ﷺ ទាក់ទងនឹងរបៀបងូតទឹកសម្អាតកាយពីជូនុបដែលមានលក្ខណៈពេញលេញ។ រីឯរបៀបងូតទឹកដែលអាចយកជាការបាន គឺត្រូវងូតទឹកឲ្យសព្វពេញរាងកាយ រួមទាំងខ្ពុរមាត់និងស្រូបទឹកចូលច្រមុះ រួចបញ្ចេញមកវិញផងដែរ។

ការជូតរាងកាយឲ្យស្ងួតដោយប្រើក្រណាត់ ឬទុកឲ្យស្ងួតដោយខ្លួនឯងក្រោយពេលងូតទឹក ឬក្រោយពេលយកវូហ្ទុ គឺជាប្រការដែលគេអនុញ្ញាត។

التصنيفات

Ritual Bath