إعدادات العرض
កាលណារ៉ស៊ូលុលឡោះ ﷺ លោកកណ្តាស់ គឺលោកតែងដាក់ដៃរបស់លោក(ឬសម្លៀកបំពាក់របស់លោក)ខ្ទប់មាត់…
កាលណារ៉ស៊ូលុលឡោះ ﷺ លោកកណ្តាស់ គឺលោកតែងដាក់ដៃរបស់លោក(ឬសម្លៀកបំពាក់របស់លោក)ខ្ទប់មាត់ ហើយបង្អន់សំឡេង(ឬបន្ថយសំឡេង)នៃការកណ្តាស់នោះ។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ កាលណារ៉ស៊ូលុលឡោះ ﷺ លោកកណ្តាស់ គឺលោកតែងដាក់ដៃរបស់លោក(ឬសម្លៀកបំពាក់របស់លោក)ខ្ទប់មាត់ ហើយបង្អន់សំឡេង(ឬបន្ថយសំឡេង)នៃការកណ្តាស់នោះ។
[صحيح] [رواه أبو داود والترمذي وأحمد]
الترجمة
العربية Bosanski English Español فارسی Français Bahasa Indonesia Русский Türkçe اردو 中文 हिन्दी Hausa Kurdî Kiswahili Português සිංහල دری অসমীয়া Tiếng Việt Svenska Кыргызча Yorùbá ગુજરાતી नेपाली മലയാളം Română Nederlands Soomaali پښتو తెలుగు Kinyarwanda ಕನ್ನಡ Српски Moore ქართული Čeština Magyar Українська Македонски Lietuvių Azərbaycan Wolof বাংলা አማርኛ Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀالشرح
កាលណារ៉ស៊ូលុលឡោះ ﷺ លោកកណ្តាស់៖ ទីមួយ៖ លោកដាក់ដៃ ឬសម្លៀកបំពាក់របស់លោកខ្ទប់មាត់ដើម្បីកុំឱ្យមានអ្វីមួយចេញពីក្នុងមាត់ ឬច្រមុះរបស់លោកដែលអាចប៉ះពាល់ដល់អ្នកអង្គុយក្បែរ។ ទីពីរ៖ លោកទប់សំឡេងមិនឱ្យឮខ្លាំង។فوائد الحديث
បង្ហាញពីគំរូរបស់រ៉ស៊ូលុលឡោះ ﷺ ក្នុងការកណ្តាស់ និងការដើរតាមគំរូនេះ។
ស៊ូណិតយកសម្លៀកបំពាក់ ឬកន្សែង ឬអ្វីដែលស្រដៀងគ្នានេះខ្ទប់មាត់និងច្រមុះពេលកណ្តាស់ដើម្បីកុំឱ្យមានអ្វីមួយចេញពីក្នុងមាត់ ឬច្រមុះដែលអាចប៉ះពាល់ដល់អ្នកអង្គុយក្បែរ។
ការទប់សំឡេងកុំឲ្យឮខ្លាំងនៅពេលកណ្តាស់ គឺជាការចាំបាច់ ហើយវាជាផ្នែកមួយនៃសីលធម៌ដែលមានលក្ខណៈពេញលេញ និងជាអត្តចរិតដ៏ល្អប្រពៃ។