إعدادات العرض
“ពួកអ្នកប្រាកដជានឹងដើរតាមមាគ៌ានៃអ្នកជំនាន់មុនពួកអ្នក ម្តងមួយចំអាមៗ ម្តងមួយហត្ថៗ
“ពួកអ្នកប្រាកដជានឹងដើរតាមមាគ៌ានៃអ្នកជំនាន់មុនពួកអ្នក ម្តងមួយចំអាមៗ ម្តងមួយហត្ថៗ
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពួកអ្នកប្រាកដជានឹងដើរតាមមាគ៌ានៃអ្នកជំនាន់មុនពួកអ្នក ម្តងមួយចំអាមៗ ម្តងមួយហត្ថៗ រហូតដល់ប្រសិនបើពួកគេចូលទៅក្នុងរូងសត្វទន្សង ក៏ពួកអ្នកប្រាកដជានឹងចូលតាមពួកគេដែរ”។ ពួកយើងបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើសំដៅលើពួកយូដា និងពួកគ្រឹស្ទានឬ? លោកបានឆ្លើយថា៖ “តើមាននរណាទៀត”?
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Kiswahili Português සිංහල دری অসমীয়া Tiếng Việt Svenska Кыргызча Yorùbá ગુજરાતી नेपाली മലയാളം Română Nederlands Soomaali پښتو తెలుగు Kinyarwanda ಕನ್ನಡ Српски Moore ქართული Čeština Magyar Українська Македонски Lietuvių Azərbaycan Wolof Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ አማርኛالشرح
រ៉ស៊ូលុលឡោះ ﷺ លោកបានបញ្ជាក់ប្រាប់ពីស្ថានភាពនៃប្រជាជាតិរបស់លោកមួយចំនួនក្រោយពីសម័យកាលរបស់លោក នោះគឺពួកគេនឹងដើរតាមមាគ៌ារបស់ពួកយូដា និងពួកគ្រឹស្ទានទាក់ទងនឹងគោលជំនឿ ទង្វើ ទំនៀមទម្លាប់ និងប្រពៃណីរបស់ពួកគេយ៉ាងលម្អិតបំផុត ម្តងមួយចំអាមៗ ម្តងមួយហត្ថៗ រហូតដល់ប្រសិនបើពួកទាំងនោះចូលទៅក្នុងរូងសត្វទង្សង ក៏ពួកគេនឹងចូលតាមពួកទាំងនោះដែរ។فوائد الحديث
បញ្ជាក់ពីសញ្ញាមួយក្នុងចំណោមសញ្ញានៃភាពជាណាពី ខណៈដែលលោកបានប្រាប់នូវរឿងរ៉ាវទាំងនេះតាំងពីមុនពេលដែលវាកើតឡើង ហើយវាបានកើតឡើងដូចដែលលោកបានប្រាប់ពិតមែន។
ហាមឃាត់ជនមូស្លីមមិនឱ្យប្រដូចខ្លួននឹងពួកគ្មានជំនឿ មិនថាទាក់ទងនឹងគោលជំនឿ ការគោរបូជា ពិធីបុណ្យ ឬសម្លៀកបំពាក់សម្រាប់តែក្រុមរបស់ពួកគេឡើយ។
ការប្រើឧទាហរណ៍ជាក់ស្តែងដើម្បីពន្យល់គំនិតពីអរូបី គឺជាវិធីសាស្ត្របង្រៀនមួយក្នុងសាសនាឥស្លាម។
សត្វទន្សង(الضب)៖ ជាសត្វមួយប្រភេទដែលរស់នៅក្នុងរូងងងឹត និងមានក្លិនស្អុយ។ វាជាប្រភេទសត្វល្មូនដែលភាគច្រើនរស់នៅក្នុងវាលខ្សាច់។ ហេតុផលដែលជ្រើសរើសរូងសត្វនេះជាឧទាហរណ៍ ដោយសារតែវាតូចចង្អៀត និងមិនស្អាត។ ទោះជាយ៉ាងនេះក៏ដោយ ព្រោះតែការដើរតាមគន្លងរបស់ពួកគេដ៏លើសលប់ ទោះបីពួកគេចូលទៅក្នុងកន្លែងចង្អៀតនិងមិនស្អាតបែបនេះ ក៏ពួកគេធ្វើតាមពួកទាំងនោះដែរ។ សូមអល់ឡោះជាម្ចាស់ទ្រង់ជួយផងចុះ។
التصنيفات
Forbidden Emulation